សាលាហ៊ែរ៉ុដស៍អន្តរជាតិប្រារព្ធពិធីអបអរសាទរការបញ្ចប់ការសិក្សាឆ្នាំ២០១៩

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានប្រារព្ធពិធីអបអរសាទរការបញ្ចប់ការសិក្សាឆ្នាំសិក្សា២០១៨ - ២០១៩ នៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលមហាស្របចេនឡា។ សិស្សានុសិស្សបានខិតខំព្យាយាមយ៉ាងខ្លាំងជាមួយលោកគ្រូអ្នកគ្រូ និងបុគ្គលិកសាលា ដើម្បីបង្ហាញជូនការសម្តែងដ៏អស្ចារ្យជាច្រើន ក្រោមប្រធានបទ “សហគមន៍របស់ពួកយើង” និង “មនុស្សអច្ឆរិយៈ”។ 

ការសម្តែងសិល្បៈជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងកម្មវិធីសិក្សានៅសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ។ សាលាក៏បានបង្រៀនជំនាញយ៉ាងច្រើនសម្រាប់ឆ្លើយតបទៅនឹងការសិក្សានាសតវត្សទី២១ ដូចជាការសហការណ៍គ្នា និងការធ្វើការងារជាក្រុមតាមរយៈការសម្តែងសមត្ថភាព ហើយក៏បានផ្តល់ឱកាសជូនពួកគេ ដើម្បីអភិវឌ្ឍខ្លួនពួកគេផ្ទាល់ប្រកបដោយភាពច្នៃប្រឌិតផងដែរ។

លោកលោកស្រីអាចទស្សនាការសម្តែងសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេបាននៅក្នុងទំព័រយូធូបរបស់សាលាហ៊ែរ៉ុដស៍អន្តរជាតិ ដោយគ្រាន់តែចុចលើ Link ខាងក្រោម https://bit.ly/2YKPT5b

គួរបញ្ជាក់ផងដែរថា សាលាហ៊ែរ៉ុដស៍ អន្តរជាតិ មានចំនួន៤សាខា៖ សាខាបឹងកេងកង១ (កម្រិតមតេ្តយ្យសិក្សា) សាខាអូឡាំពិក (មតេ្តយ្យសិក្សាដល់បឋមសិក្សា) សាខាបឹងកេងកង១ អគាទី១ (បឋមសិក្សា) និង សាខាបឹងកេងកង១ អគាទី២ (មធ្យមសិក្សា) ។ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ័៖ 023 936 999/ 023 973 999/ 023 974 999 សម្រាប់ព័ត៌មានលម្អិត និងការចូលទស្សនាសាលា ៕

USNews Logo

RELATED ARTICLES