Dan Lok ៖ភាពខុសគ្នារវាងទម្លាប់របស់អ្នកមាន និងអ្នកក្រ

ជាការពិតនៅលើពិភពលោកយើងនេះមានអ្នកក្រច្រើនជាងអ្នកមាន ហើយជាទូទៅមានមនុស្សជាច្រើន   ដែលតែងតែឆ្ងល់ថាហេតុអីបានជាពួកគេខិតខំប្រឹងប្រែងធ្វើការ និងរកស៊ីនៅតែមិនអាចគេចផុតពីភាពក្រី

ក្រ ហើយខាងក្រោមនេះ គឺជាការប្រៀបធៀបពី Dan Lok។

១.មានគោលដៅច្បាស់លាស់

ចំពោះអ្នកមានគោលដៅពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ពួកគេព្រោះថាវាជាកត្តាជំរុញដែលអាចឲ្យពួកគេទទួលបានជោគជ័យ និងភាពមានបានជានិច្ច។ ហេតុដូច្នេះជារៀងរាល់ថ្ងៃពួកគេតែងតែមាននៅគោលដៅតូចៗ និងគោលដៅធំៗជាច្រើនដែលត្រូវធ្វើជាលំដាប់ៗ។ ផ្ទុយទៅវិញចំពោះអ្នកក្រ ពួកគេចូលចិត្តធ្វើរឿងដដែល និងចូលចិត្តធ្វើអ្វីដែលអ្នកដទៃកំណត់ឲ្យពួកគេធ្វើដូចជាត្រូវក្រោកម៉ោងប៉ុន្មាន​ត្រូវទទួលបានប្រាក់ខែប៉ុន្មាន ឬត្រូវធ្វើអ្វីសម្រាប់ជីវិតរបស់ខ្លួនជាដើម។​

២.បន្តការរៀនសូត្រជានិច្ច

អ្នកមានតែងតែចំណាយពេលវេលាចុងសប្តាហ៍ ឬពេលយប់ដើម្បីអានសៀវភៅ និងស្តាប់វីដេអូអប់រំជារឿយៗ ដើម្បីឲ្យពួកគេទទួលបានគំនិតថ្មីៗព្រមទាំងរបៀបដោះស្រាយបញ្ហាឲ្យកាន់តែបានច្រើន។ ជាពិសេសទៅទៀតទម្លាប់នោះក៏បានធ្វើឲ្យពួកគេទទួលបានការសិក្សារៀនសូត្រ និងបណ្តុះផ្នត់គំនិតវិជ្ជមានជានិច្ច។

៣.របៀបក្នុងការរស់នៅ

អ្នកមានភាគច្រើនចូលចិត្តរស់នៅជាមួយនឹងសុជីវធម៌ និងមានច្បាប់ទម្លាប់ត្រឹមត្រូវមិនថាក្នុងផ្ទះ ឬនៅក្នុងក្រុមហ៊ុនធ្វើការនោះទេ។ ដូច្នេះហើយពួកគេរមែងតែងតែទទួលបាននូវការរស់នៅប្រកបទៅដោយផាកសុខភាពទាំងផ្លូវចិត្ត និងផ្លូវកាយជាហេតុធ្វើឲ្យការងារព្រមទាំងការសម្រេចចិត្តណាមួយរបស់ពួកគេទទួលបានប្រសិទ្ធភាពជាប្រចាំ។

៤.រៀនជំនះជាមួយខ្លួនឯង

ជាការពិតគ្មាននរណាម្នាក់កើតមកសុទ្ធតែអាចដឹងលឺ ឬស្គាល់អ្វីគ្រប់យ៉ាងនោះទេហេតុដូច្នេះចំពោះអ្នកមាន ពួកគេតែងតែជំនះជាមួយនឹងខ្លួនឯងដើម្បីរៀននូវអ្វីដែលថ្មីជានិច្ច។ ចំណែកអ្នកក្រវិញ ពួកគេមិនចូលចិត្តជំនះខ្លួនឯងក្នុងការសម្រេចចិត្តធ្វើអ្វី ឬតែងតែសង្ស័យច្រើនជាមួយនឹងមូលហេតុមិនសមហេតុផល៕

 

អត្ថបទដោយ៖ ថេង លាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES