ឧកញ៉ា ម៉ុង ឫទ្ធី អំពាវនាវប្រជាជនខ្មែរឈប់បង្ហោះសារបំផ្លើស និងបំពុលពត៌មានពីជម្ងឺប៉េសជ្រូក

ថ្មីៗនេះមានជម្ងឺប៉េសជ្រូកបានកើតឡើងលើសត្វជ្រូកក្នុងប្រទេសកម្ពុជាក្នុងខេត្ត តាកែវ ត្បូងឃ្មុំ ស្វាយរៀង និងរតនៈគិរីជាដើម។ ហើយប្រជាជនទាំងអស់បានព្រួយបារម្ភពីការរីករាលដាលជម្ងឺដ៏សាហាវមួយនេះពីសត្វមកមនុស្ស។

អំបាញ់មិញនេះទាក់ទងនិងបញ្ហាជម្ងឺប៉េសជ្រូកលោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារមួយនៅលើផេក Facebook របស់លោកឧកញ៉ាថា “ដើម្បី​ឆ្លើយយតប​ទៅនឹង​ការការពារ​ជំងឺឆ្លងប៊េស្តជ្រូកពី​មនុស្ស​ទៅជ្រូកបាន​ តម្រូវ​អោយ​ប្រធាន​រដ្ឋបាល​ធនធាន​មនុស្ស​ មេចុងភៅ​ បុគ្គលិក​ កម្មករ​ទាំង​អស់​ត្រូវ​តែ​ចូលក្នុង​ទូយូវី​ ឬបាញ់​ថ្នាំ​សម្លាប់​មេរោគ​​ទាំង​អស់​គ្នា​ ព្រមទាំង​បរិភោគ​អាហារ​ជុំគ្នា​មិន​អោយចេញ​ ចូល​​ក្រៅ​កសិដ្ឋាន​ជាដាច់ខាត​ ។

សម្រាប់​គ្រាដែល​រាជរដ្ឋាភិបាល​ នឹង​ប្រជាពលរដ្ឋ​កម្ពុជា​យើងកំពុង​តែមាន​បញ្ហា​ជំងឺឆ្លងជ្រូកដ៏​ធ្ងន់ធ្ងរ​នេះ​ ខ្ញុំ​សុំអំពាវនាវ​ដល់​ប្រិយមិត្ត​យើង​ដែល​គ្មាន​ជំនាញផ្នែកខាង​ជំងឺ​ឆ្លង​ ​ច្បាស់លាស់​សុំមេត្តា​បញ្ឈប់បង្ហោះសារណា​ ដែល​ធ្វើ​អោយបង្កើត​ជា​បញ្ហា​កាន់​តែ​ស្មុគស្មាញ​រហូត​ដល់​នាំអោយ​បង្ករចលាចល​ដល់​សង្គម​តទៅទៀត​ សុំអរគុណ​ទុកជាមុន​។

ដកស្រង់ពី Facebook Page (ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy)

អត្ថបទដោយ នេន សុធា (Leadership Editor)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES