គន្លឹះក្លាយជាអ្នកលក់ឆ្នើមរបស់សេដ្ធី Grant Cardone

លោក Grant Cardone គឺបុគ្គលដែលមានភាពប៉ុនប្រសព្វខាងផ្នែកលក់ ហើយលោកត្រូវបានគេចាត់ទុក្ខជាកំពូលអ្នកលក់នៅសតវត្សទី២១យើងនេះ ហើយលើសពីនេះទៅទៀតលោកក៏ជាអ្នកនិពន្ធដ៏ល្បីមួយរូបនៅសហរដ្ធអាមេរិកផងដែរ។រូបលោកបានបង្កើតក្រុមហ៊ុនមួយចំនួនដែលមានប្រាក់ចំនូលខ្ពស់ ដែលធ្វើឲ្យរូបលោកក្លាយជាសេដ្ធីដែលមានប្រាក់រហូតដល់ ៥០០លានដុល្លារ ដោយខាងក្រោមនេះគឺជាការចែករំលែកនៅគន្លះល្អៗរបស់លោក៖

១.ត្រូវតាមដានឬបន្តទំនាក់ទំនងជាមួយអតិថិជន

បើយោងតាមលោក Grant Cardone អ្នកលក់ត្រូវតែ Call ទៅអតិថិជនយ៉ាងហោចឲ្យបានពី ៧ ទៅ ១០ដង​ ទំរំបានលក់ផលិតផលមួយដាច់។តែអ្នកលក់មួយចំនួនមិនហានសូម្បីតែCallទៅអតិជនលើសពី២ដងនោះទេ អ្នកលក់គួរតែដឹងច្បាស់ថា​ អ្នកលក់អាចរកចំនូលបាននៅដំណាក់កាលនេះហើយ។មិនមែននៅពេលដែលនាំភ្ញៀវទៅមើលនោះទេ ដូច្នេះអ្នកត្រូវតែបន្តទំនាក់ទំនង់ជាមួយអតិថិជនដែលមានចំណាប់អារម្មណ៍មកលើផលិតរបស់អ្នក។

២.ត្រូវប្រើយុទ្ធសាស្រ្តចម្រុះនៅក្នុងការលក់

នៅក្នុងសង្គមបច្ចុប្បន្ននេះ ដើម្បីលក់ឲ្យបានជោគជ័យ អ្នកមិនអាចពឹងផ្អែកទៅលើការលក់តែមួយកន្លែងផ្ទាល់​ ឬការលក់តាម Internet នោះទេ។ព្រោះថាបើអ្នកប្រើយុទ្ធសាស្រ្តកាន់តែច្រើន នោះឳកាសនៅលើការលក់ផលិតផលរបស់អ្នកក៏កាន់តែមានច្រើនផងដែរ។លោកបានមានប្រសាសន៍ថាយុទ្ធសាស្រ្តនៅក្នុងការលក់របស់គាត់មានដូចជា ការលក់នៅលើ Internet ការលក់នៅលើកន្លែងផ្ទាល់ ការលក់នៅតាមបណ្តាញសង្គម ការលក់តាមរយៈCall ទូរស័ព្ទ។

៣.ត្រូវរៀបចំនិងធ្វើឯកសាឡើងដើម្បីទុក្ខជាភស្តុតាងនៃការលក់របស់អ្នក

មិនថាអ្នកជាអ្នកពូកែលក់យ៉ាងណានោះទេ ប្រសិនបើអ្នកគ្មានក្រដាស់ស្នាមនោះទេ នោះការខិតខំប្រឹងរបស់អ្នកអាចក្លាយទៅជាអាសារបង់បាន។ពីព្រោះអតិថិជនខ្លះ សន្យាថាគេនិងទិញផលិតផលរបស់អ្នក តែពួកគេអាចនិងបដិសេធបាន ព្រោះគ្មានអ្វីមកបញ្ជាក់ ក្រៅពីសំដីដែលនិយាយចេញមកហើយ។ហេតុនេះហើយអ្នកត្រូវមានសំនុំឯកសារឲ្យបានគ្រប់គ្រាន់ឲ្យហើយ និងមានការទទួលស្គាស់ពីអតិថិជនរបស់អ្នកផ្ទាល់ ទើបធ្វើឲ្យការលក់នោះទទួលបានជោគជ័យ។

៤.ត្រូវបន្តបន្ថែមចំណេះដឹងរបស់ខ្លួននៅក្នុងការលក់ជានិច្ច

មិនថាអ្នកជាអ្នកលក់ដ៏ពូកែនោះទេ ប្រសិនបើអ្នកមិនព្រមទទួលយកចំណេះដឹងថ្មីៗ នោះថ្ងៃណាមួយអ្នកនិងត្រូវបាត់មុខពីសង្គម ឬទីផ្សារដែលកំពុងមានការប្រជែកនេះជាក់ជាមិនខាន់។អ្នកសាកស្រមៃមើលថា ប្រសិនបើអ្នកមិនចេះ ហើយមិនព្រមប្រើបណ្តាញសង្គមដែលគេកំពុងតែប្រើប្រាស់នៅក្នុងការលក់ដូចសព្វថ្ងៃនេះទេ តើអ្នកនិងលក់ទាន់គេដែរឬទេ?ពេលដែលអ្នកបរាជ័យនៅក្នុងការលក់លើកនេះ សាកគិតឡើងវិញថា ហេតុអ្វីបានមិនសំរេច ហើយតើគួរធ្វើយ៉ាងណាដើម្បីបានជោគជ័យ?ការខិតខំបន្ថែម និងបំពេញវិទ្យាឲ្យខ្លួនឯង នេះហើយដែលធ្វើឲ្យលោក Grant Cardone ជាមហាសេដ្ធីដូចសព្វថ្ងៃនេះ៕

 

អត្ថបទដោយ៖ ថេង លាង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES