បែកធ្លាយដំណឹងថា ក្រុមហ៊ុនយក្សរកស៊ីហៅយានជំនិះធំបំផុតនៅអាស៊ីអាគ្នេយ៍ពីរ កំពុងចរចាប្រុងចូលគ្នា

ជារឿងគួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលបងធំរកស៊ីលើវិស័យហៅយានជំនិះ ឬ​ Ride-hailing ពីរធំបំផុតនៅអាស៊ីអាគ្នេយ៍ Grab និង Go-Jek ត្រូវបានសារពត៌មាន Tech in Asia រាយការណ៍ថាកំពុងតែធ្វើនិយាយគ្នាពីគម្រោងប្រុងច្របាច់ចូលគ្នានៃក្រុមហ៊ុនហ៊ុនទាំងពីរ។

សារព័ត៌មានដដែលបានចុះផ្សាយថា បងធំទាំងពីរនេះកំពុងតែនិយាយាពីតម្លៃនៃការបញ្ចូលគ្នា នឹងភាគហ៊ុនរៀងៗខ្លួនក្នុងករណីដែលការបញ្ចូលនេះកើតឡើងពិតមែន។

ប្រភពដដែលបានលើកឡើងទៀតថា Grab បានប្រាប់ទៅម្ចាស់ភាគហ៊ុនរបស់ខ្លួនថា GoJek រំពឹងថានឹងទទួលបានចំណែកភាគហ៊ុន ៥០-៥០ ហើយ Grab ចង់គ្រប់គ្រងក្រុមហ៊ុនដែលបញ្ចូលគ្នារួចនេះនៅទូរទាំងអាស៊ីអាគ្នេយ៍។

យ៉ាងណាក៏ដោយ បើតាមសារពត៌មាន Jakarta Post វិញ បានសម្ភាសន៍ផ្ទាល់ជាមួយនឹងអ្នកនាំពាក្យរបស់ GoJek បែរជាលើកឡើងយ៉ាងដូច្នេះថា៖ មិនមានគម្រោងបញ្ចូលគ្នាដូចសារពត៌មានផ្សេងៗបានលើកឡើងនោះទេ។

រីឯ Grab វិញមិនបានចេញស្រដីថាដំណឹងនេះពិតឬយ៉ាងណានោះទេ.

បើសិនជារឿងច្របាច់បញ្ចូលគ្នានេះក្លាយជាការពិតហើយទទួលបានជោគជ័យ ក្រុមហ៊ុនថ្មីដែលបញ្ចូលគ្នារួចអាចនឹងមានចំណូលមួយឆ្នាំ​១៦.៧ពាន់លានដុល្លារ តម្លៃក្រុមហ៊ុនក៏នឹងកើនរហូតដល់ ៧២ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥៕

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES