Grab រកស៊ី៧ឆ្នាំរកចំណេញមិនទាន់ឃើញ តែហក់ចូលវិស័យនេះភ្លាមរំពឹងចំណេញកប់ក្ដោង

គ្រប់គ្នា​សុទ្ធតែស្គាល់ហើយថា Grab ជាក្រុមហ៊ុន​ល្បីល្បាញនៅអាស៊ីគ្នេយ៍ខាង​សេវាហៅតាក់ស៊ី ឬយាន្ត​ជំនិះ។ បង្កើត​នៅឆ្នាំ ២០១២ដោយស្ថាបនិក​លោក Anthony Tan និងលោក Tan Hooi Ling ក្រុមហ៊ុនមួយនេះបន្តពង្រីកខ្លួនរហូត ថែមទាំងអាច​ប្រជែង​ជាមួយនឹង​ក្រុមហ៊ុនលំដាប់ពិភពលោក Uber ធ្វើឱ្យ Uber រើចេញពីទីផ្សារ​អាស៊ីអាគ្នេយ៍ថែមទៀតផង។

អស់រយៈកាល​ ៧ឆ្នាំមកនេះ​ Grab មានតម្លៃ​ក្រុមហ៊ុនរហូតទៅដល់១៤ពាន់លានដុល្លារ​នេះបើតាមសារពត៌មាន​អាមេរិក CNN ដោយចុះផ្សាយ​យោង​ទៅតាម​ការ​វិនិយោគ​ចុង​ក្រោយ​របស់ក្រុមហ៊ុន Softbank ជប៉ុន។ ថ្វីត្បិត​ថា​តម្លៃ​ក្រុមហ៊ុនឡើង​ដល់ខ្ទង់ពាន់លានដុល្លារក៏ពិត​មែន ប៉ុន្តែគិត​មក​ដល់ពេលនេះ​ Grab នៅមិនទាន់រកសាច់ចំណេញឃើញនៅឡើយទេ។

មិនទាន់ចំណេញក៏ដោយសារហេតុផលមួយចំនួន ដូចជា​ការ​បន្ត​ពង្រីកខ្លួនរហូតពីមួយប្រទេស​មួយទៅប្រទេស​មួយ ហើយមកទល់នឹង​ឥឡូវនេះ Grab មានប្រតិបត្តិការ​មិនក្រោម​ ២០០ទីក្រុង​ទេនៅបណ្ដាប្រទេស​អាស៊ានដែលមានដូចជា ឥណ្ឌូនេស៊ី ថៃ ម៉ាលេស៊ី សិង្ហបុរី ភីលីពីន វៀតណាម និង​កម្ពុជា។ បន្ថែមពីនោះផងដែរ​ថ្លៃ​ដែល Grab ទូរទាត់ទៅលើសេវាកម្មរបស់ខ្លួន​ក៏មានតម្លៃរាង​ធូរ​ថ្លៃ​ផងដែរ។

ប៉ុន្តែបើតាមអត្ថបទមួយដែលចុះផ្សាយ​ដោយសារពត៌មាន CNBC គេរំពឺង​ថា Grab នឹង​រកចំណូលដោយចំណេញមកវិញតាមរយៈវិស័យដឹកជញ្ចូនម្ហូបអាហារ​ ដែល​កំពុង​តែចាប់ផ្ដើមផ្ទុះខ្លាំង​នៅបណ្ដាប្រទេស​អាស៊ានោះ។

ទិន្នន័យពី CNBC ដដែលបាន​លើកឡើង​ថា​ក្នុង​មួយថ្ងៃ​នៅវៀតណាម Grab ទទួលបាន​ការ​កុម្ម៉ង់ឱ្យដឹកម្ហូបរហូតដល់ទៅ ៣សែន​ជើង​ ដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ រីឯនៅថៃវិញ ៤លានជើង​ក្នុង​រយៈពេល៤ខែ ពីខែមករា​ ដល់ខែមេសាឆ្នាំ ២០១៩នេះ។ យ៉ាង​ណាក៏ដោយនៅកម្ពុជា​យើង​មិនទាន់ឃើញមាន​សេវាកម្ម​ Grab ដឹកជញ្ចូនម្ហូបអាហារ​នេះនៅឡើយទេ។

វិស័យដឹកជញ្ជូនម្ហូបអាហារ​នេះត្រូវ​គេរំពឹង​ថានឹង​មានកំណើនយ៉ាង​សន្ធឹកសន្ធាប់ ដោយ​រីកពីទិផ្សារ​ដែលមានទំហំ ៣៨ពាន់លានដុល្លារ​នៅឆ្នាំ ២០១៨ ទៅ​ជាទីផ្សារ​ទំហំធំរហូតដល់ ៣៦៥ពាន់លានដុល្លារ​នៅឆ្នាំ ២០៣០ ដោយសារទំនោរ​នៃ​អនាគតរបស់មនុស្ស​ នឹង​មិនសូវ​ចម្អិនអាហារ​ដោយខ្លួនឯង​នោះទេ ពោល​មនុស្សនឹង​នាំគ្នា​ប្រើប្រាស់​សេវាកម្មដឹកម្ហូបនេះ។

យ៉ាង​ណាក៏ដោយ សម្រាប់​សហគ្រិន​រកស៊ីខាង​វិស័យដឹកជញ្ចូនម្ហូបអាហារ​នៅកម្ពុជា​វិញ លើកឡើង​ថា​វិស័យមួយនេះថ្វីត្បិត​ថា​មានទីផ្សារ​ធំក៏ពិត​មែនប៉ុន្តែ​មិនស្រួលនឹង​រកចំណេញឃើញឡើយ។

តួយ៉ាង​លោកចាន់ បូរីម៉ាស្ថាបនិក Nham24 ប្រាប់ Business Cambodia ថា Nham24 បានចាប់ផ្តើមចូលទីផ្សារកម្ពុជាផ្លូវការនៅដើមឆ្នាំ ២០១៦ ប៉ុន្តែគិតមកដល់សព្វថ្ងៃនេះ Nham24 រកចំណេញមិនទាន់ឃើញនៅឡើយទេ លុយដែលបានមកពីថ្លៃដឹក ១ ដុល្លារៗ សម្រាប់តែទូទាត់ថ្លៃបុគ្គលិកប៉ុណ្ណោះ គ្រាន់តែ Nham24 បានពង្រីកក្រុមហ៊ុនធំជាងមុន ហើយ Nham24 រស់ដោយសារលុយរបស់អ្នកវិនិយោគតែប៉ុណ្ណោះ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodiaដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958 ។​

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០​ ៧៥៥

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES