រកស៊ីខាងវិស័យដឹកជញ្ជូនមិនអស់ចិត្ត ឥឡូវ Grab គ្រោងបើកធនាគារ ឌីជីថលទៀត!

និយាយពីក្រុមហ៊ុន ប្រជាជនខ្មែរយើងស្គាល់​ ព្រោះក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដឹកអ្នកដំណើរ ដែលអតិថិជនអាចហៅ តាក់ស៊ីតាមទូរស័ព្ទ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបសើខ្លួននៅលើទឹកដីកម្ពុជាផងដែរ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន  Bloomberg នៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមហ៊ុនហៅតាក់ស៊ីតាមទូរស័ព្ទដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ កំពុងតែពិចារណាក្នុងការស្នើសុំ អាជ្ញាប័ណ្ណដើម្បីបើកធនាគារឌីជីថល់នៅប្រទេសសិង្ហបុរីផ្ទាល់។

ក្រុមហ៊ុន Grab បាននិងកំពុងចចារ​ជួលអ្នកជំនាញខាងផ្នែកធនាគារ ដើម្បីឲ្យធ្វើការផ្តល់យោបល់លើការរស៊ីខាងផ្នែកធនាគារនេះ ព្រមទាំងត្រួសត្រាយផ្លូវដើម្បីស្នើសុំអាជ្ញាប័ណ្ណ បើកធនាគារឌីជីថល។

បើតាមក្រសួងហិរញ្ញវត្ថុរបស់ សិង្ហបុរី បានឲ្យដឹងថាខ្លួននឹងធ្វើការសម្រេចចិត្តក្នុងរយៈពេល២ ទៅ៣ខែខាងមុខ ថាតើ Grab អាចបើកធនាគារ ឌីជីថល បានឬអត់ហើយក៏ត្រូវធ្វើការសិក្សាបន្ថែមពីលទ្ធភាពដែល Grab ចង់បើកធនាគារដែលប្រតិបត្តិការតាមឌីជីល មិនលាយឡំជាមួយធនាគារបែបប្រពៃណី។ 

តាមពិតទៅ ថ្វីត្បិតតែ Grab ជាក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូលពិតមែន តែក្នុងនោះដែរ Grab រកស៊ីក្នុងវិស័យហិរញ្ញវត្ថុផងដែរ ដោយGrab មានកម្មវិឌី App ដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើការបង់លុយលើសេវាកម្មរបស់ខ្លួនតាមរយៈស្កែន QR code។

គួរជម្រាបផងដែរថា Grab ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១២ នៅប្រទេស ម៉ាឡេស៊ី តែបច្ចុប្បន្ន មានមូលដ្ឋាននៅប្រទេស សិង្ហបុរី។​ Grab ត្រូវបានចាត់ទុកជាអាជីវកម្ម ទើបចាប់ផ្ដើមធំបំផុតនៅតំបន់អាស៊ាន ហើយបច្ចុប្បន្ន មានតម្លៃ ១៤ពាន់លានដុល្ឆារ។ ក្រុមហ៊ុននេះក៏ទទួលបានទុនវិនិយោគពីក្រុមហ៊ុនធំៗផងដែរ ដូចជា Softbank Group របស់ជប៉ុន និង DBS Group Holdings Ltdជាដើម៕

អត្ថបទដោយ៖ ហុង 

Adtag for Mobile Grow:-
Online

RELATED ARTICLES