ដំណឹងល្អ រដ្ឋាភិបាលនឹងសាងសង់ផ្លូវថ្មីមួយខ្សែទៀតឆ្លងកាត់ពីខេត្តកំពតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤​

ខេត្ត​កំពត​ជាខេត្តមួយដែលមាន​សំណង់​ប្រវត្តិសាស្រ្តជាច្រើន​ដូចជា ​ផ្ទះ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ សាលារៀន​ ផ្លូវគមនាគមន៏ មន្ទីរពេទ្យជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាងបង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខ្មែរខេត្ត​កំពតមួយ​នេះ។

ជាពិសេសកាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ក្នុងកម្មពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត​ ដែលមានការអញ្ញើញចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងពីសក្កានុពលនៃខេត្តកំពត។

ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ក្រៅពីផ្លូវជាតិលេខ០៣ យើងមានផ្លូវជាតិ៤១ ដែលឆ្ពោះមកកំពត ហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយទៀត ដើម្បីតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ០៤ ដែលស្ថិតនៅម្ដុំពេជ្យនិល ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន មិនទាន់បានបញ្ជាក់នៅឡើយទេថា ផ្លូវមួយខ្សែនោះមានទីតាំងនៅកន្លែងណា ដោយផ្លូវមួយខ្សែនេះនឹងត្រូវការពិនិត្យមើលផែនទីជាមុនសិន។

គម្រោងសាងសង់ខ្សែផ្លូវថ្មីមួយនោះគឺដោយសារខេត្តកំពតនឹងក្លាយទៅជាទីតាំងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាពិសេសសម្រាប់បណ្តាញតភ្ជាប់និងការដឹកជញ្ជូន។

គួរជម្រាបបន្ថែមផងដែរថា ផ្លូវជាតិលេខ៤ ជាផ្លួវដែលចេញភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គឺឡូម៉ែត្រ។

អត្ថបទ៖ ទួន កែវពិសី

RELATED ARTICLES