iPhone 11 ចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែបែកធ្លាយមុខមាត់ Google Pixel 4 មើលស្ទើរច្រឡំគ្នា

កាលពីប៉ុន្មានថ្ងៃមុននេះ Apple បានបញ្ចេញ iPhone 11 ដែលមានកាមេរ៉ា ៣​ គ្រាប់នៅខាងក្រោយប្រអប់រាងការ៉េ ស្រាប់តែពេលនេះក៏លេចធ្លាយរូបរាងរបស់ Google Pixel 4 ដែលមានរូបរាងស្ទើរស្រដៀងគ្នានឹង iPhone 11 ដែរ ប៉ុន្តែសមត្ថភាពពិតរបស់ Google Pixel 4 ប្រហែលជាមិនដូចគ្នានឹង iPhone ទេ​។

កាសែត Express របស់អាមេរិកបានចុះផ្សាយថា Pixel 4 ត្រូវបានគេរចនារូបរាងថ្មី ប្រើប្រព័ន្ធកាមេរ៉ាថ្មី រាងការ៉េមាន ៣​ គ្រាប់ អាចនឹងបញ្ចេញនៅក្នុងខែតុលាក្រោយនេះ អមមកជាមួយម៉ូឌែលធំ Pixel 4 XL ។

បើតាមការលេចឮដំណឹងត្រួសៗពេលនេះបញ្ជាក់ថា Pixel 4 នឹងដំឡើង RAM ៦ ជីហ្កាបៃ ធំជាងមុន ២ ជីហ្កាបៃ និងសមត្ថភាពក្នុងការពង្រីកយករូបភាពធំជាងមុនផងដែរ ។​ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កាមេរ៉ា Pixel 4 មានសមត្ថភាពពង្រីកយករូបភាព​ ៨ ដង​ ។ 

កាមេរ៉ា ៣ គ្រាប់របស់ Pixel 4 នេះមានមួយគ្រាប់ជា Telephoto Len និង ពីរគ្រាប់ផ្សេងទៀតអាចជាកាមេរ៉ាដែលប្រើកញ្ចក់អុបទិកដើម្បីពង្រីកយករូបភាព ឬ ពង្រីករូបភាពបែបឌីជីថល ។​

ប្រភពពី 9to5Google បញ្ជាក់ថា Pixel 4 អាចនឹងបំពាក់មុខងារ motion mode ដើម្បីជំនួយការថតវីដេអូបែបសកម្មភាពដូចកាមេរ៉ាប្រភេទ Go Pro ដែរ ។ Google ក៏មិនចោលឈ្មោះជាកំពូលស្មាតហ្វូនដែលអាចថតរូបពេលយប់បានផងដែរ ដោយពង្រឹងសមត្ថភាពមុខ Night Sight ឲ្យល្អជាងមុន ។

ត្រួសៗពីគ្រឿងក្នុងរបស់វា Pixel 4 បំពាក់អេក្រង់ ៦.៣ អ៊ីញ AMOLED បន្ទះឈីបខ្លាំង Snapdragon 855 រ៉េម ៦ ជីហ្កាបៃ កន្លែងផ្ទុកទិន្នន័យ ១២៨ ជីហ្កាបៃ​ ប៉ុន្តែខកចិត្តបន្តិចដោយសារវាបំពាក់ថ្មត្រឹមតែ ៣៧០០ មីលីអំពែម៉ោងប៉ុណ្ណោះ ។

Pixel 4 ប្រហែលជាលែងមានកន្លែងស្កេនក្រយៅដៃនៅខាងក្រោយហើយ ប្រហែលជាមានតែមុខងារដោះសោរដោយស្កេនមុនតែប៉ុណ្ណោះ ជាមួយគ្នានេះ Google អាចនឹងបន្ថែមពណ៌ថ្មីផងដែរ ហើយ Google នឹងបញ្ចេញវានៅខែក្រោយ​។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES