Google ទិញដី ៤០ ហិចតាមិនមែនដើម្បីសាងសង់ការិយាល័យទេ តែយកមកដាំដើមឈើទៅវិញ

Googleគឺជាបណ្តាញសង្គមដែលពេញនិយមនិងមានសក្កានុពលយ៉ាងខ្លាំង ហើយមានមនុស្សប្រីបណ្ដាញនេះយ៉ាងច្រើន ហើយ Google បានចែករំលែកនៅចំណេះដឹង ហើយវាជាបណ្ដាញព័ត៌មានដែលអាចដឹងគ្រប់រឿងនិងប្រាប់គ្រប់យ៉ាងដែលមនុស្សចង់ដឹង អ្វីដែលកាន់តែអស្ចារ្យនោះគឺវាដឹងស្ទើរតែគ្រប់កកន្លែងនៅលើពិភពលោក។ជាពិសេសជាងនេះទៅទៀតនោះវាជាប្រភពនៃព័ត៌មានដែលផ្សព្វផ្សាយពាសពេញពិភពលោក និងមានការទទួលស្គាល់ច្រើនទូទាំង ពិភពលោក។មួយវិញទៀតGoogle ក៏ជាដំណោះស្រាយដែលល្អមួយសម្រាប់មនុស្សជាច្រើនដែល មិនមានចម្លើយ ហើយត្រូវការចម្លើយ។ 

ក្រុមហ៊ុន Google បានទិញដីទំហំ ៤០ ហិចតានៅគីលីយរដ្ឋកាលីហ្វ័រញ៉ាចម្ងាយ ៣០ ម៉ាយល៍ពីទីស្នាក់ការធំទី២របស់ខ្លួនប៉ុន្តែមិនមែនដើម្បីសាងសងការិយាល័យបន្ថែមទេក្រុមហ៊ុននេះបាននិយាយថាដីនេះនឹងត្រូវប្រើដើម្បីដាំដើមឈើសម្រាប់នាពេលអនាគតនិងការិយាល័យដែលមានស្រាប់។ក្រុមហ៊ុនដែលគ្រប់គ្រងដោយ Alphabet បានចំណាយប្រាក់ ២,១ លានដុល្លារលើដី ៤០ ហិចតានៅហ្គីលីយរដ្ឋកាលីហ្វ័រញ៉ា។អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់CNBCថាចេតនានេះគឺប្រើប្រាស់ទ្រព្យសម្បត្តិជាកសិដ្ឋានដើមឈើដើម្បីផលិតស្លឹកឈើសម្រាប់ទីធ្លាដែលមានស្រាប់និងថ្មីដើម្បីទទួលជួយដល់បរិស្ថាន។

ការទិញចុងក្រោយបានកើតឡើងនៅពេលដែលក្រុមហ៊ុនបានត្រៀមសាងសង់ទីស្នាក់ការធំរបស់ខ្លួននៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ាដែលនឹងមានទំហំ ៦ លានហ្វីតការ៉េនិងរួមបញ្ចូលទាំងសួនប្រហែល ១៥ហិចតានិងទីធ្លាបៃតង។គម្រោងដែលគ្រោងនឹងបញ្ចប់នៅខែធ្នូត្រូវបានគេរំពឹងថានឹងមានបុគ្គលិកចំនួន ២ ម៉ឺននាក់។

ចាប់តាំងពីក្រុមហ៊ុនបានប្រកាសផែនការនៅសាន់ចូសក្នុងឆ្នាំ ២០១៧ វាបានចំណាយប្រាក់ជាង ៤០០ លានដុល្លារអាមេរិកដើម្បីទិញអចលនៈទ្រព្យនៅ San Jose និងជាង ២៥០ លានដុល្លារនៅ Mountain View នេះបើយោងតាមទិន្ន័យពីសារព័ត៌មានស៊ីលីលីវ័ន។

ក្រុមហ៊ុនគ្រោងចំណាយ ១៣ ពាន់លានដុល្លារអាមេរិកសម្រាប់ការិយាល័យនិងមជ្ឈមណ្ឌលទិន្នន័យថ្មីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩ ភាគច្រើននៃកំណើននៅខាងក្រៅតំបន់ឈូងសមុទ្រ។

អត្ថបទដោយ មិត្ត គន្ធា ( Leadership Writer )

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES