សៀវភៅរកស៊ីល្អបំផុត៣ក្បាល ដែលអ្នកចង់រកស៊ី និងអ្នករកស៊ីថ្មីថ្មោងមិនគួរមើលរំលង

ចំពោះអ្នករកស៊ី ពេលដែលចំណេះដឹងមិនកើន សមត្ថភាពមិនឡើង នោះបញ្ហាក្នុងការដឹកនាំអាជីវកម្មប្រាកដជាជួបបញ្ហាច្រើន ស្រ្តេសច្រើន ខុសច្រើន ខាតច្រើន ចំណូលក៏ចេះតែថយចុះជារៀងរាល់ខែ ហើយមានអ្នករកស៊ីខ្លះទៀតចំណូលហូរចូលកាន់តែច្រើន លក់បានកាន់តែច្រើន តែដល់ចុងខែទូទាត់ហើយរកលុយសល់មិនឃើញ។ 

ហេតុនេះ មិនថាអ្នកជាអ្នករកស៊ី ជាអ្នកធ្វើការងារ ឬក៏ជាអ្នកវិនិយោគនោះទេ ចង់ឱ្យចំណូលកើនអ្នកចាំបាច់ត្រូវតែកើនទាំងចំណេះ ជំនាញ សមត្ថភាព និងទំនាក់ទំនង។ ជាក់ស្តែង អ្នករកស៊ីជោគជ័យ បុគ្គលល្បីឈ្មោះទាំងឡាយមិនដែលឈរស្ងៀមធ្វើខ្លួនជាទឹកពេញកែវយល់ថាខ្លួនឯងឆ្លាតហើយ ពូកែហើយ ខ្លាំងគ្រប់គ្រាន់ហើយ ឬក៏មានលុយចាយមិនអស់ហើយនោះទេ ពួកគាត់តែចំណាយពេលរៀនសូត្រអភិវឌ្ឍនខ្លួនជាប់ជាលំដាប់ មិនថាអានសៀវភៅ មើលព័ត៌មាន ឬដើរហើរក្រៅប្រទេសមើលពីពិភពលោកខាងក្រៅ និងសង្គមមនុស្សទូទៅនោះទេ។

ធាតុចូលដែលចាយលុយតិច តែទទួលបានចំណេះដឹងច្រើន ហើយដែលមនុស្សពូកែទាំងអស់មិនដែលមើលរំលងនោះគឺសៀវភៅ ហើយថ្ងៃនេះ ខ្ញុំសូមធ្វើការលើកយកសៀវភៅរកស៊ីដ៏ល្អវិចិត្រ៣ក្បាលណែនាំទៅកាន់អ្នកដែលចង់ចេញរកស៊ី អ្នកកំពុងរកស៊ី និងអ្នកទើបចេញរកស៊ីថ្មីថ្មោងកំពុងជួបបញ្ហាច្រើនក្នុងការរកស៊ីរបស់ខ្លួន។ 

១. ត្រៀមចេញរកស៊ីឱ្យចំគោលដៅ

ត្រៀមចេញរកស៊ីឱ្យចំគោលដៅ ជាសៀវភៅផ្តោតលើមូលដ្ឋានក្នុងការគិតពិចារណា និងត្រៀមលក្ខណៈទុកជាមុនឱ្យបានកាន់តែប្រសើរមុនចេញរកស៊ី ចៀសវាងលោកអ្នកចេញរកស៊ីទាំងស្មាន មើលតាមទំនង ឃើញឱកាសតាមទឹកលុយ ចេញរកស៊ីរស់មិនបាន២ឆ្នាំផងក៏ត្រូវបិទទ្វាខាតលុយ ខាតពេល ខាតទឹកចិត្ត។ 

សៀវភៅនេះទៀតសោតបានណែនាំពីក្បួនគិត ត្រៀមខ្លួន និងត្រៀមលក្ខណៈលើកត្តាសំខាន់ៗជាច្រើន ពិសេសគឺបទសោធន៍ចេញរកស៊ីរបស់សហគ្រិនជាច្រើនរូបទាំងក្នុងស្រុក និងក្រៅស្រុក។ សៀវភៅនេះផ្តោតលើការគិត ហើយចាប់ផ្តើមចេញរកស៊ីដោយភាពវៃឆ្លាត ដែលធាតុរួមផ្សំជម្រុញឱ្យអ្នកចេញរកស៊ីដោយជោយជោគជ័យមាន៦ចំណុចខ្លឹម គឺអ្នករកស៊ីត្រូវមានក្តីស្រមៃច្បាស់លាស់ កំណត់គោលដៅជាក់លាក់ ធ្វើផែនការរកស៊ីលម្អិត រើសបង្កើតក្រុមការងារស្នូល ប្រើប្រាស់ដើមទុនដ៏តិចតួចនិងដ៏ត្រឹមត្រូវបំផុត ហើយចេញរកស៊ីដោយចេះបត់បែនដើម្បីរស់។​

សៀវភៅនេះ និពន្ធដោយលោក ម៉េង សុងហោរ ជាអ្នកជំនាញចាប់ផ្តើមអាជីវកម្ម និងវិនិយោគ ជាប្រធាននិពន្ធផ្នែកវិនិយោគនៅ Business Cambodia ជាស្ថាបនិកហាងផ្សារខ្មែរ និងស្ថាបនិកក្រុមហ៊ុនវិនិយោគ Cam-in។

 

២. ចង់ពូកែរកស៊ីត្រូវចេះលំលៀងពូថៅ

មានប្រិយមិត្តអ្នកអានជាច្រើនដែលបានអានសៀវភៅនេះ តែងអួតសសើរថាសៀវភៅនេះជម្រុញទឹកចិត្តពួកគាត់ឱ្យចេះតស៊ូក្នុងមុខរបរ និងណែនាំបង្ហាញផ្លូវមួយចំនួនទៀតទាក់ទងនឹងការប្រតិបត្តិការអាជីវកម្ម ពិសេសបញ្ហាជាក់ស្តែងក្នុងពេលចេញរកស៊ី។ 

សៀវភៅនេះសរសេរផ្តោតសំខាន់លើគោល៣ គឺចិត្ត គំនិត និងបុគ្គលិក ដែលអ្នកនិពន្ធចង់លើបង្ហាញប្រាប់អ្នករកស៊ីឯទៀតថា ពេលរកស៊ីចិត្តគំនិតមិនរឹងមាំនឹងធ្វើឱ្យទាំងអស់គ្នាងាយបោះបង់ ងាយអស់សង្ឃឹម ងាយបាក់ទឹកចិត្ត ងាយបិទហាង ជាមួយគ្នាប្រសិនបើបុគ្គលិកអ្នកនៅតែខ្សោយ នៅតែគ្មានជំនាញ នៅតែគ្មានគោលដៅក្នុងអាជីវកម្មរបស់អ្នក ពួកគាត់នៅតែមិនមែនជាទ័ពស្នូល ម្ចាស់អាជីវកម្មនៅតែត្រូវទឹកភ្នែក ញ៉ាំបាយកកជាក់ជាមិនខានឡើយ។ ហេតុនេះហើយទើប៣ចំណុចនេះ សម្រាប់អ្នករកស៊ី នៅតែត្រូវការសំលៀងជាប់ជានិច្ច ប្រៀបដូចពូថៅបើមិនប្រឹងសំលៀង ពូថៅមិនសូវមុត អ្នកដែលជាអ្នកកាប់ឈើ ច្បាស់ជាធ្វើការយឺត ខាតពេលវេលា និងត្រូវប្រើកម្លាំងច្រើន តែបានផលតិចដូចគ្នាដែរ។​

សៀវភៅនេះជាស្នាដៃនិពន្ធដំបូងដោយលោក សំ កុសល ដែលជាស្ថាបនិក និងជា CEO របស់ Business Cambodia ដោយផ្ទាល់តែម្តង។​

៣. អាត់បី

សៀវភៅថ្មីដែលទើបតែនឹងចេញលក់លើទីផ្សារ ប៉ុន្តែទទួលបានការគាំទ្រច្រើន នោះគឺជាសៀវភៅរបស់អ្នកនិពន្ធវ័យក្មេងលោក នីន សុធី ដែលជាប្រធាននិពន្ធផ្នែកលក់នៅ Business Cambodia។ 

សៀវភៅដែលមានចំណងដ៏ចម្លែកមួយក្បាលនេះ សរសេរផ្តោតសំខាន់លើការលក់ ដែលអ្នកនិពន្ធបានបញ្ចូលគន្លឹះសំខាន់៣ ក្រោយពេលអ្នកអានហើយយកទៅអនុវត្តជួយឱ្យការលក់កើនឡើងជាងមុន ចេះចាប់អតិថិជនចំគោលដៅ និងធ្វើជាអ្នកលក់ដែលភ្ញៀវរត់រក។ 

គន្លឹះក្នុងការលក់ទាំងអស់ដែលមាននៅក្នុងសៀវភៅនេះសំខាន់ណាស់សម្រាប់អ្នករកស៊ី ពិសេសអ្នកដែលចង់បណ្តុះជំនាញលក់ឱ្យខ្លួនឯង និងអ្នកដែលបានដាក់ចិត្តដាក់កាយទៅជាអ្នករកស៊ីជោគជ័យម្នាក់ គឺគេចមិនផុតពីត្រូវពួកែលក់នោះទេ៕​

 

លោកអ្នកអាចរកជាវសៀវភៅទាំង៣នេះបាននៅតាមបណ្ណាគារអង្គរធំ បាក់ទូក សន្តិភាព ប្រជាប្រិយជាដើម និងតូបសៀវភៅនានាទូទាំងប្រទេសកម្ពុជា  ឬគ្រាន់តែទាក់ទងលេខ 016 300 843/ 017 300 844 នឹងមានសេវាដឹកដល់មុខផ្ទះមិនគិតថ្លៃសម្រាប់អ្នកនៅភ្នំពេញ។

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES