





កាលពីពេលថ្មៗនេះតម្លៃមាសបានធ្លាក់ចុះក្រោម១,៨០០ដុល្លារក្នុងមួយអោន ខណៈមានព័ត៌មានថា សេដ្ឋកិច្ចអាមេរិកចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញ។ យ៉ាងណាមិញតម្លៃមាសចាប់ឡើងថ្លៃ ៥០ដុល្លារវិញបន្ទាប់ពីអាមេរិកចេញរបាយការណ៍មួយ។
កាលពីថ្ងៃសុក្រ តម្លៃមាសចាប់ផ្តើមកើនឡើងពីតម្លៃ១៧៩១-១៨៤០( តម្លៃបច្ចុប្បន្ន ) កើនឡើងជាង ៥០ ដុល្លា បន្ទាប់ពីសហរដ្ឋអាមេរិកតែងតែប្រកាសរបាយការណ៍ ចំណូលរបស់ប្រជាជន។
នៅក្នុងរបាយការណ៍នោះបានបង្ហាញថាចំណូលរបស់សហរដ្ឋអាមេរិកមានការធ្លាក់ចុះពី ១.០% សល់ត្រឹមតែ ០.២% ។ របាយការណ៍នេះក៏ជា “សូចនាករ” ទៅរកអតិផរណាដែរ ប៉ុន្តែវាបានបង្ហាញពីភាពទន់ខ្សោយនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីមានការធ្លាក់ចុះនៃទិន្នន័យចំណូលរបស់ប្រជាជន។ ធនាគារកណ្តាលរបស់អាមេរិកបានប្រកាសនឹងពង្រឹងអតិផរណារហូតដល់ ២% ។
លោកស្រី Yellen លេខាធិការរតនាគារ ដែលជាអតិតប្រធានធនាគាកណ្តាលសហរដ្ឋអាមេរិកបានលើកឡើងថា កញ្ជប់ថវិការជួយសេដ្ឋកិច្ច ១.៩សែនកោដិដុល្លាអាចជួយអោយអត្រាអ្នកមានការងារនៅអាមេរិកមានការកើនឡើងខ្លាំងនៅឆ្នាំ២០២២។
គាត់បន្តទៀតថាអត្រាការប្រាក់ធនាគារកណ្តាលអាមេរិកអាចនឹងមានការតំឡើងវិញម្តងទៀតបន្ទាប់ពីកញ្ជប់ថវិការជួយសេដ្ឋកិច្ច ១.៩សែនកោដិដុល្លារបានជោគជ័យ។
ពួកយើងមើលឃើញថាប្រាប់ដុល្លាអាមេរិកនៅតែបន្តមានភាពទន់ខ្សោយ ខណៈពេលដែលនៅតែមិនទាន់មានភាពច្បាស់លាស់ពីវិធានការគោលនយោបាយសំខាន់របស់ធនាគារកណ្តាលអាមេរិក និងគោលនយោបាយសំខាន់របស់លោក Biden ។ តម្លៃមាសថ្ងៃនេះអាចឡើងខ្ពស់បំផុតតម្លៃ ១៨៥០ និងធ្លាក់ទាប ១៨២២។