វិនិយោគិនគួរលក់មាសចេញក្នុងតម្លៃណា ខណៈមាសធ្លាក់ចុះជាង៣០ដុល្លារកាលពីម្សិលមិញ?

នៅ​ព្រឹកនេះ ប្រហែលជាវិនិយោគិន​ជាច្រើនបានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃមាសកាលពីម្សិលមិញ។ បើ​និយាយកត្តា​ដែលនាំឱ្យមានបម្រែបម្រួល​នៃ​តម្លៃ​មាស​នេះ គឺទីមួយប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោកបានឈានដល់ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីកាត់ពន្ធអាករ​។ ទោះយ៉ាងណាការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរលូនដោយធ្វើឱ្យតម្លៃមាសធ្លាក់​ចុះ​ជាង ៣០ដុល្លារក្នុងមួយយប់ពីតម្លៃខ្ពស់ ១៤៩២ ដល់ ១៤៦០។ ម៉្យាង​ទៀត​អត្រា​អ្នក​ទាម​ទារ​អត្តប្រយោជន៍​របស់​គ្មានការងារធ្វើបានធ្លាក់ចុះទាបជាងការរំពឹងទុកនៅថ្ងៃទី ២ ខែវិច្ឆិកា ដែល​មានន័យថាទីផ្សារការងារនៅតែរឹងមាំនៅអាមេរិក។

ទីផ្សារការងារល្អប្រសើរជាងការរំពឹងទុកបាននាំឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅដើមសប្តាហ៍នេះ។ ការធ្លាក់ចុះភ្លាមៗមួយទៀត (ក្រាប​ពណ៌ស) គឺមកពីកិច្ចព្រមព្រៀងដំណាក់កាលដំបូងដែលទទួលបានជោគជ័យហើយខ្សែ MA (បន្ទាត់ក្រហម) រយៈពេល ១៤ ថ្ងៃបង្ហាញពីការធ្លាក់ចុះជាបន្តសម្រាប់លោហៈ។ ទោះជាយ៉ាងណាក៏ដោយលោហៈធាតុនៅតែអាចទាក់ទាញបានខណៈដែលអ្នកធ្វើគោលនយោបាយរបស់​ធនាគារ​កណ្ដាល​នៃ​ប្រទេស​អង់​គ្លេស​ពីរនាក់ ដែល​ពេញចិត្តនឹងការកាត់បន្ថយអត្រាការប្រាក់​នៃ​ចក្រភព​អង់គ្លេស​។

ចំណុច​កណ្ដាល​៖ ១,៤៧៣.៧៩

ខ្សែទម្រទី១៖​ ១,៤៥៥.៣១                       ខ្សែរបាំងទី១៖ ១,៤៨៦.៩៥

ខ្សែទម្រទី២៖ ១,៤៤២.១៦                       ខ្សែរបាំងទី២៖ ១,៥០៥.៤៣

ខ្សែទម្រទី៣៖ ១,៤១០.៥២                      ខ្សែរបាំងទី៣៖ ១,៥៣៧.០៦

សម្រាប់​ការ​ព្យាករណ៍​ថ្ងៃ​នេះ វិនិយោគិន​គួរ​លក់​មាស​ក្នុង​តម្លៃ ១,៤៦៩.៨០ ដោយ​កំណត់​ការ​ខាត​បង់​នៅ​តម្លៃ ១,៤៧៥.០០ និង​កំណត់​ប្រាក់​ចំណេញ​ក្នុង​តម្លៃ ១,៤៥៩.៦០។

វិភាគដោយ៖ លោក Ronald Wu

អ្នកវិភាគផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល

គេហទំព័រក្រុមហ៊ុន៖ www.goldenfxlink.com

ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd.

ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦

កំណត់ចំណាំ​៖​

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​បាន​ខិតខំ​ប្រឹងប្រែង​ធានា​ភាព​សុ​ក្រិត្យ​និង​ពេញលេញ​នៃ​របាយការណ៍​ស្រាវជ្រាវ​នេះ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ដោយហេតុថា​ទី​ផ្សារ​អាច​មាន​ការផ្លាស់ប្តូរ​គ្រប់ពេល​វេលា​ ​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់យើង​មិន​ធានា​នូវ​ភាព​ពេញលេញ​និង​ភាព​សុ​ក្រិត្យ​ឡើយ​។​ព័ត៌មាន​នេះ​គឺ​សម្រាប់​តែ​ជា​ឯកសារ​យោង​តែប៉ុណ្ណោះ​។​ ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​​​យក​ព័ត៌មាន​ស្តីពី​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស​ ​លោហៈ​ធាតុ​មាន​តម្លៃ​ ​និង​ផលិតផល​ហិរញ្ញវត្ថុ​ទាំងនេះ​ក្នុងនាម​ជា​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​ដើម្បី​ផ្តល់​ជា​តម្លៃ​ទី​ផ្សារ​ ​ការ​ ​ផ្តល់​យោបល់​ ​ការស្ទង់មតិ​ ​និង​ការ​ទាក់ទាញ​វិនិយោគ​ឡើយ​។​ ​អតិថិជន​ត្រូវ​យល់​ដឹង​អំពី​ហា​និ​ភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ​ភាព​ប្រែប្រួល​នៃ​ទី​ផ្សារ​វិនិយោគ​ ​និង​ហា​និ​ភ័យ​នៃ​ការ​បាត់បង់​អាច​មាន​ទំហំ​ធំ​។​ ​អតិថិជន​ត្រូវ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​ ​និង​គោលបំណង​វិនិយោគ​ដើម្បី​សម្រេច​ទិសដៅ​វិនិយោគ​ ​និង​ជ្រើសរើស​ប្រភេទ​ផលិតផល​វិនិយោគ​ដែល​សមស្រប​បំផុត​សម្រាប់​ការយល់​ដឹង​របស់​ខ្លួន​។​

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES