គួរទិញមាសក្នុងតម្លៃណា ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិនកាន់តែមានភាពល្អប្រសើរ?

សេចក្ដី​សង្ឃឹមកាន់​តែ​ខ្ពស់លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបាន​ជំរុញ​ឱ្យវិនិយោគិន​ចាកឆ្ងាយផលិត​ផល​ដែល​គ្មានហានិភ័យ​ដូចជាមាស ហើយទៅ​វិនិយោគ​លើ​ផលិតផល​ដែល​មាន​ហានិភ័យ​ និងការផ្តល់មក​ជា​ប្រាក់ដុល្លារ។

សារព័ត៌មាន Global Times បាននិយាយនៅក្នុងបណ្ដាញ​សង្គម Twitter កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលប្រទេសចិនចង់ឱ្យមាន​ការ​លុប​ចោល​នូវ​ការ​ប្រមូល​ពន្ធគយ​ក្លាយ​ជា​ផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ជាមួយនឹង​ភាគី​សហរដ្ឋអាមេរិក។

ម៉្យាងវិញទៀត សារព័ត៌មាន​នេះក៏​បានរាយការណ៍ថា សហរដ្ឋអាមេរិកបានសន្យានឹងកាត់បន្ថយពន្ធគយដែលនឹង​ចាប់​ផ្ដើមនៅ​​ថ្ងៃទី ១៥ ខែធ្នូ និង​បាន​បន្ត​ថា ការជ្រៀតជ្រែករបស់រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបាន​ដាក់សម្ពាធលើប្រទេសនេះ ​ដើម្បីទិញទំនិញអាមេរិកអាចគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះ។ យោង​តាម​សម្តីអ្នកជំនាញបានលើក​ឡើង​ថា រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោនមិនគួរជំរុញឲ្យ​ទីក្រុងប៉េកាំង ប្តេជ្ញាចិត្តលើបរិមាណទិញកសិកម្មជាក់លាក់នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មឡើយ។

ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការទិញផលិតផលកសិកម្ម គឺជា​ជម្រើស​ដ៏​ពិសេស​មួយ​សម្រាប់សហរដ្ឋអាមេរិក ប៉ុន្ដែ​វា​មិនស្របទៅ​តាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកទេ។

សហរដ្ឋអាមេរិកគ្រង​នឹងដាក់ពន្ធបន្ថែម ១៥ ភាគរយលើផលិតផលចិនប្រមាណ ១៥៦ ពាន់លានដុល្លារនៅថ្ងៃទី ១៥ ធ្នូ។ គេរំពឹងថាពន្ធអាករ​ទាំងនោះនឹងត្រូវបានលុប​ចោល​វិញ ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានអនុវត្ត ប៉ុន្តែប្រទេសចិននៅ​តែ​បន្ត​ជំរុញឱ្យមានការថយចុះពន្ធកាល​ពី​លើក​មុន​។

ចំណុច​កណ្ដាល៖ ១,៤៥៣

ខ្សែរបាំងទី១៖ ១,៤៦១                ខ្សែទម្រទី១៖ ១,៤៤៦

ខ្សែរបាំងទី២៖ ១,៤៧៥                ខ្សែទម្រទី២៖ ១,៤៣៩

ខ្សែរបាំងទី៣៖ ១,៤៨៣               ខ្សែទម្រទី៣៖ ១,៤២៥

សម្រាប់​ការ​ព្យាករណ៍​ថ្ងៃនេះ វិនិយោគិន​គួរ​ទិញ​មាស​ក្នុង​តម្លៃ ១,៤៥៤ ដោយ​កំណត់​ប្រាក់​ចំណេញ​ក្នុងតម្លៃ ១,៤៦៥ និង​កំណត់​ការ​ខាត​បង់​ក្នុង​តម្លៃ ១,៤៤៨។

វិភាគដោយ៖ កញ្ញា វ៉ាន់ ស្រីទូច

ជំនួយការនាយកផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល

គេហទំព័រក្រុមហ៊ុន៖www.goldenfxlink.com     

ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd. 

ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦

កំណត់ចំណាំ៖

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្តូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយប័ណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES