សម្រាប់ថ្ងៃនេះតើ វិនិយោគិនគួរទិញ ឬលក់មាស ហើយគួរជួញដូរក្នុងតម្លៃណា?

កាល​ពី​ខែ​មុន បើ​ធៀប​នឹង​ខែ​សីហា តម្លៃ​នៃ​ផលិតផល​មាន​ការ​ធ្លាក់ចុះ​​ប្រមាណ ០.៤% ដែល​វា​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​នៃ​ថាមពល។ សន្ទស្សន៍នៃ​ការចំណាយ​ផ្ទាល់ខ្លួន ស្ថិតនៅក្រោមកម្រិត​ ២% របស់ធនាគារកណ្តាលនៃ​សហរដ្ឋ​អាមេរិក។ សន្ទស្សន៍តម្លៃរបស់​​ផលិតករនៃ​សហរដ្ឋអាមេរិក បានធ្លាក់ចុះ ០.៣% ធៀបនឹងខែមុន ដែលជាកម្រិត​ទាបបំផុតចាប់តាំងពីខែមករា។

ធនាគារកណ្តាលនៃ​សហរដ្ឋ​អាមេរិក​កំពុងប្រឈមនឹងការរិះគន់ជាសាធារណៈពី​សំណាក់​ប្រធានាធិបតី ដែលមិនធ្លាប់កើតឡើង​ពីមុនមក ដែលនិយាយថា​មិនបានបន្ទាបអត្រាការប្រាក់ឱ្យដល់​កម្រិត​នោះទេ។ នៅក្នុងការរិះគន់​ជា​សាធារណៈទៅលើធនាគារកណ្តាល លោក Donald Trump បាននិយាយតាមរយៈបណ្តាញសង្គម Twitter កាល​ថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៩ ។

បើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ ការនាំចេញកសិផល​របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៤% ទាប​ជាង​ទិន្នន័យ​កាលពីឆ្នាំមុននេះ។ ការទិញចូល​របស់ប្រទេស​ចិន ទៅលើ​ការ​នាំចេញកសិផលរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះជាងពាក់កណ្តាល ​ពី ១៩,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ មក ៩,១ ពាន់លានដុល្លារកាលពីឆ្នាំមុន បន្ទាប់ពីប្រទេស​ចិនដាក់ពន្ធអាករលើសណ្តែកសៀង សាច់ជ្រូក ទឹកដោះគោ និងផលិតផលផ្សេងទៀតរបស់​សហរដ្ឋ​អាមេរិក​។ ការធ្លាក់​ចុះ​នៃ​ការ​លក់ទៅកាន់​ប្រទេសចិន​ បានកាត់បន្ថយតម្លៃនៃ​កសិផលមួយចំនួនរបស់សហរដ្ឋអាមេរិក និងបានដឹកនាំរដ្ឋាភិ​បាលរបស់​លោក Donald Trumpឲ្យ​ចំណាយប្រាក់រាប់ពាន់លានដុល្លារលើជំនួយផ្នែក​កសិកម្ម។ ការចំណាយដោយ​ផ្ទាល់​របស់រដ្ឋាភិបាល លើ​កសិករនៅសហរដ្ឋអាមេរិកត្រូវបានគេព្យាករថា នឹងកើនដល់ ១៩,៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៥ ។

លោក Rosengren អតីតនាយក​ប្រតិបត្តិ​នៃ​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិកបានជំទាស់នឹងការកាត់បន្ថយអត្រាការ​ប្រាក់កាល​ពី​ខែកក្កដា និងខែកញ្ញា ហើយបានធ្វើឲ្យ​ករណីដែលប្រឈម​នូវ​ហានិភ័យចំពោះទស្សនវិស័យរីកចម្រើន ព្រមទាំង​រក្សា​សេដ្ឋកិច្ច​ជាតិ​ឲ្យ​មាន​ភាព​រឹង​មាំ​ និង​មិន​ត្រូវ​ការ​បន្ថយ​នូ​វការ​ចំណាយ​លើ​កម្ចី​រយៈពេល​ខ្លី​នោះទេ។ លោក Rosengren បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​កម្ចី​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​លើ​ស្ថេរភាព​ហិរញ្ញវត្ថុ។

ការ​ថ្លែង​សន្ទរកថា​របស់​ប្រធាន​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​ និង​គណៈកម្មាធិការទីផ្សារបើកចំហនៃ​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​ថា ឥទ្ធិពល​នៃ​ប្រាក់​ដុល្លារនឹង​​មាន​ការ​កើន​ឡើង។

ចំណុច​កណ្ដាល​ (Pivot Point)៖ ១,៥០១.៧០

ខ្សែរបាំងទី១៖ ១,៥១៦.៤៤          ខ្សែទម្រទី១៖ ១,៤៩៣.៨៤

ខ្សែរបាំងទី២៖ ១,៥២៤.៣០         ខ្សែទម្រទី២៖ ១,៤៧៩.១០

ខ្សែរបាំងទី៣៖ ១,៥៣៩.០៤         ខ្សែទម្រទី៣៖​ ១,៤៧១.២៤

សម្រាប់​ថ្ងៃនេះ វិនិយោគិន​គួរលក់​មាស​ក្នុង​តម្លៃ ១,៥១២ ដោយ​កំណត់​ប្រាក់ចំណេញ​ក្នុង​តម្លៃ ១,៥០៣ និង​ការ​ខាត​បង់​ក្នុង​តម្លៃ ១,៥២១។

វិភាគ​ដោយ៖ លោក​ ឡុង​សំណាង

​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​

គេហទំព័រក្រុមហ៊ុន៖ www.goldenfxlink.com

ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd.

ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦

​កំណត់ចំណាំ​៖​

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​បាន​ខិតខំ​ប្រឹងប្រែង​ធានា​ភាព​សុ​ក្រិត្យ​និង​ពេញលេញ​នៃ​របាយការណ៍​ស្រាវជ្រាវ​នេះ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ដោយហេតុថា​ទី​ផ្សារ​អាច​មាន​ការផ្លាស់ប្តូរ​គ្រប់ពេល​វេលា​ ​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់យើង​មិន​ធានា​នូវ​ភាព​ពេញលេញ​និង​ភាព​សុ​ក្រិត្យ​ឡើយ​។​ព័ត៌មាន​នេះ​គឺ​សម្រាប់​តែ​ជា​ឯកសារ​យោង​តែប៉ុណ្ណោះ​។​ ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​​​យក​ព័ត៌មាន​ស្តីពី​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស​ ​លោហៈ​ធាតុ​មាន​តម្លៃ​ ​និង​ផលិតផល​ហិរញ្ញវត្ថុ​ទាំងនេះ​ក្នុងនាម​ជា​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​ដើម្បី​ផ្តល់​ជា​តម្លៃ​ទី​ផ្សារ​ ​ការ​ ​ផ្តល់​យោបល់​ ​ការស្ទង់មតិ​ ​និង​ការ​ទាក់ទាញ​វិនិយោគ​ឡើយ​។​ ​អតិថិជន​ត្រូវ​យល់​ដឹង​អំពី​ហា​និ​ភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ​ភាព​ប្រែប្រួល​នៃ​ទី​ផ្សារ​វិនិយោគ​ ​និង​ហា​និ​ភ័យ​នៃ​ការ​បាត់បង់​អាច​មាន​ទំហំ​ធំ​។​ ​អតិថិជន​ត្រូវ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​ ​និង​គោលបំណង​វិនិយោគ​ដើម្បី​សម្រេច​ទិសដៅ​វិនិយោគ​ ​និង​ជ្រើសរើស​ប្រភេទ​ផលិតផល​វិនិយោគ​ដែល​សមស្រប​បំផុត​សម្រាប់​ការយល់​ដឹង​របស់​ខ្លួន​។​

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES