មហាត្មះគន្ធី បើធ្វើការធ្វើការអោយដូចគ្មានថ្ងៃស្អែក បើរៀនត្រូវរៀនអោយដូចជារស់បានរាប់លានឆ្នាំ

មានមនុស្សមិនតិចអ្នកនោះទេដែលកំពុងតែប្រឡូកក្នុងជីវភាពជាអ្នកធ្វើការ និងក្នុងជីវិតជាអ្នករៀនសូត្រ ហើយមានមនុស្សមិនតិចអ្នកដែរ  ដែលកំពុងតែចាយជីវិតដកដង្ហើមចោលជាមួយកាងារដែលគ្មានប្រសិទ្ធភាព ជាមួយការរៀនសូត្រ ដែលខ្វះថាមពលដែលធាតុផ្សំទាំងនេះ អាចធ្វើអោយបុគ្គលទាំងនោះធ្លាក់ចូលក្នុងអន្លង់គ្រោះថ្នាក់នៃលោកិយនេះបាន។

ទស្សនៈជម្រុញទឹកចិត្តមួយឃ្លារបស់មហាត្មះគន្ធី មេដឹកនាំសន្តិភាពដ៏ល្បីឈ្មោះមួយរូបរបស់ឥណ្ឌាបានលើកឡើងថា “បើធ្វើការធ្វើការអោយដូចគ្មានថ្ងៃស្អែក បើរៀនត្រូវរៀនអោយដូចជារស់បានរាប់លានឆ្នាំ” ដែលឃ្លានេះអាចនឹងឆ្លុះបញ្ជាំងអោយអ្នកបានឃើញថា អ្នកមិនមែនជាមនុស្សអសមត្ថភាពនោះទេតែគ្រាន់តែអ្នកមិនទាន់ចេះប្រើប្រាស់វាអោយអស់ពីលទ្ធភាព តែប៉ុណ្ណោះ។

ជាការពឹតចាស់ៗ តែងតែនិយាយតៗគ្នាថា ប្រឹងធ្វើការដូចស្អែកថ្ងៃលែងរះអីចឹង ។ ជាការពឹតណាស់ការប្រឹងប្រែងបានខ្លាំងក្លារលុះត្រាតែមានសម្ពាធឬធាតុពិសេសណាមួយ ដែលដុតកម្តៅចិត្តរបស់អ្នកអោយខំប្រឹងប្រែងប្រើថាមពលអោយអស់ពីសមត្ថភាព។ជាការពឹតថ្ងៃនេះគឺជាសាកសពរបស់ថ្ងៃស្អែក នៅពេលដែលថ្ងៃលិចទៅបាត់មាននៅថា ជាបុណ្យសពរបស់ពេលវេលាដែលអ្នកបានចាយវា ១២ ម៉ោងក្នុងថ្ងៃនេះ។ លទ្ធផលល្អប្រសើរលុះត្រាតែអ្នកប្រឹងប្រែងធ្វើវាអោយអស់ពីលទ្ធភាពរបស់់អ្នកដើម្បីអោយពេលវេលា ដើរទៅជាមួយប្រយោជន៍មហិមារសម្រាប់ជីវិតអ្នក។

ចំពោះការរៀនសូត្រវិញ មនុស្សមួយចំនួននិយាយថាខំរៀនធ្វើអីយើងរស់គ្មានបានប៉ុន្នានទេ រៀនទុកអោយអ្នកណា។ តែចំពោះមហាត្មះគន្ធីវិញគឺគាត់និយាយ ថារៀនអោយដូចជាមានជីវិតអមតៈមិនចេះស្លាប់ព្រោះអ្នកអាចនឹងស្លាប់មែនតែ កិត្តិនាមរបស់អ្នកមិនស្លាប់ទេ អ្នកមានអាយុមិនវែងទេ តែចំណេះដឹងរបស់អ្នកវែងឆ្ងាយណាស់ បើយើងគិតថារៀនតែលំៗរៀនត្រឹមតែធ្វើការអោយគេទៅបានហើយ ជីវិតអ្នកមិនជោគជ័យធំដុំឡើយ។ តួយ៉ាងតារាចម្រៀងដែលនៅតែល្បីរាប់រយ ជំនាន់គឺអធិរាជសម្លេងមាសស៊ីន ស៊ីសាមុត លោកស្លាប់ទៅបាត់មែនតែមរតកចម្រៀងរបស់លោកអាច ធ្វើអោយសិល្បៈករមួយចំនួនល្បី ហើយរកចំណូលបានច្រើនផងដែរ ថ្វីត្បិតតារាចម្រៀងរូបនេះបាត់បង់ពីភពផែនដីហើយក៏ដោយ៕

ដោយ៖ នេន សុធា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES