របរតាមចិញ្ចើមផ្លូវកំពុងតែពេញនិយមបំផុតសំរាប់ប្រទេសចិន ល្អបំផុតយកមករកស៊ីនៅកំពង់សោមបាន

នៅក្នុងប្រទេសចិន មានរទេះមួយដែលមានលក្ខណះដូចជារទេះលក់ម្ចូររបស់ប្រទេសខ្មែរដែរ តែសំរាប់ជនជាតិចិនវិញបានច្នៃនៅរទេះទាំងអស់នោះមកធ្វើជារទេះលក់ផ្លែឈើ ដែលកំពុងតែមានឈ្មោះល្បីមួយនៅក្នុងប្រទេសចិន ហើយក៏មានអតិថិជនជាជនជាតិចិនជាច្រើនចូលចិត្តបរិភោគទៅលើរទេះលក់ផ្លែឈើមួយនេះ។

ជាការពិតណាស់នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជាច្រើនបានប្រកបមុខរបរលក់ម្ចូរនៅលើរទេះ ពោលពួកគាត់មិនបានចាប់អារម្មណ៍ទៅលើរបរលក់ផ្លែឈើតាមរទេះនោះទេ ដោយរបរមួយនេះកំពុងតែពេញនិយមបំផុតសំរាប់ប្រជាជនចិន ហើយក៏អាចរកចំនូលបានច្រើនគួរសមផងដែរ។ 

បើយើងក្រឡេកទៅមើលក្រុងព្រះសីហនុវិញ ឃើញថាមានជនជាតិចិនរស់នៅទីនោះយ៉ាងច្រើនកុះករ ដែលវាជាចំនុចដ៏ក្តៅមួយដែលប្រជាជនខ្មែរគួរតែប្រកបរបរលក់ផ្លែឈើនៅលើរទេះ ព្រោះជនជាតិចិនចូលចិត្តផ្លែឈើណាស់ បើមានប្រជាជនខ្មែរជាច្រើនប្រកបទៅលើរបរលក់ផ្លែឈើនៅតាមរទេះប្រាកជាអាចទទួលបានជោគជ័យមួយជាមិនខាន។

គួរអោយបញ្ផាក់ផងដែរថា រទេះលក់ផ្លែឈើនេះភាគច្រើនមាននៅក្នុងប្រទេសថៃ នឹងប្រទេសចិនហើយក៏មានប្រជាជននៅក្នុងប្រទេសទាំងពីរនេះបានច្នៃលក់ផ្លែឈើលក់តាមរទេះក៏មានអតិថិជនជាច្រើន គាំទ្រច្រើនផងដែរ តួយ៉ាងដូចជាប្រទេសកម្ពុជាមិនសូវមានអ្នកលក់ផ្លែឈើច្រើននោះទេ ហេតុនេះហើយអាជីវករគួរតែបង្កើតនៅរបរមួយនេះដើម្បីអោយទទួលបានជោគជ័យ។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES