ស្រ្ដីខ្លាំង! ចិញ្ចឹមត្រីតាំងពីមានស្រះតែមួយ បច្ចុប្បន្នមាន ១៩ ស្រះ រហូតគេឲ្យរហស្សនាមសហគ្រិនត្រី

 

អ្នកស្រី សែត ធី ជាកសិកររស់នៅ ស្រុក អង្គរជ័យ ទឹកដីខេត្ដកំពត។ ដោយជីវិភាពក្រក្រីពេក ស្វាមីក៏ពិការ មិនដឹងរកស៊ីអ្វីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ ក្រោយពេលទទួលបានពត៌មានតាមរយៈទូរទស្សន៍ស្ដីពីការចិញ្ចឹមត្រី អ្នកស្រី ក៏មានគំនិតចង់សាកល្បងចិញ្ចឹមត្រីនេះសាកមើល។

ក្នុងអំឡុងឆ្នាំ ១៩៩៦ អ្នកស្រី សែត ធី ចាប់ផ្ដើមចិញ្ចឹមត្រីតែមួយស្រះប៉ុណ្ណោះ រហូតបច្ចុប្បន្នអ្នកមានស្រះរហូតដល់ទៅ ១៩ ស្រះ។ នៅលើផ្ទៃដីជិត ២ ហិចតា អ្នកស្រីនិងកូនប្រុសចិញ្ចឹមពូជត្រី ៦ ប្រភេទ កំពុងចិញ្ចឹមនឹងលក់បណ្ដើរឲ្យប្រជាជនក្នុងភូមិ។

អ្នកស្រី សែត ធី បានលើកឡើងថាត្រីគ្រប់ប្រភេទដែលលក់ចេញកសិដ្ឋានចិញ្ចឹមរបស់អ្នកស្រី ទោះជាមានចំនួនច្រើនយ៉ាងណាក៏មិនចេញសល់ដែរ មានទីផ្សារច្រើន ព្រោះត្រីចិញ្ចឹមតាមលក្ខណៈធម្មជាតិនិងមានរសជាតិឆ្ញាញ់។

ចិញ្ចឹមត្រីរហូតក្លាយជាសហគ្រិនត្រី ធំជាងគេនៅទឹកដីស្រុកអង្គរជ័យខេត្ដកំពត អ្នកស្រី សែត ធី បានឲ្យដឹង សហគ្រិនត្រីនេះគឺជាឈ្មោះដែលមន្ដ្រីរដ្ឋាជលផលជាអ្នកដាក់ឲ្យ។ ជាមួយនឹងបច្ចេកទេសចិញ្ចឹមត្រីរបស់គ្រួសារអ្នកស្រី គឺស្របទៅតាមក្បួនខ្នាតបច្ចេកទេសវារីវប្បកម្ម។

សហគ្រិនស្រី្ដរូបនេះបានបង្ហើបថា អ្នកស្រីទទួលជោគជ័យដូចពេលនេះ មិនមែនដោយសារតែការចិញ្ចឹមត្រីតែមួយមុខនោះទេ អ្នកស្រីចេះទាំងបច្ចេកទេសក្នុងការចិញ្ចឹមនិងការបង្កាត់ពូជត្រី និងផលិតចំណីត្រី។ មួយវិញទៀតអ្នកស្រីបានជួួយប្រជាជនក្នុងភូមិឲ្យតាមរយៈ ការផ្ដល់ពូជត្រី និងបច្ចេកទេសក្នុងការចិញ្ចឹមត្រីទៅដល់កសិករដទៃទៀតផងដែរ។

អ្នកស្រី បានបន្ដទៀតថារបរចិញ្ចឹមត្រីនេះ មិនត្រឹមតែអាចឲ្យអ្នកស្រីនិងកូនៗអ្នកធ្វើអ្វីផ្សេងៗទៀតបាននៅផ្ទះនោះទេ វាក៏ជារបរដែលមានប្រភពចំណូលធំផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈបទពិសោធន៍ជាង ២០ ឆ្នាំនេះ អ្នកស្រីចេះទាំងបច្ចេកទេសចិញ្ចឹម និងរបៀបបង្កាត់ពូជកូនត្រីដូច្នេះ ដោយសារអ្នកស្រីតែងតែចូលរួមវគ្គបណ្ដុះបណ្ដាលពីតាមរយៈអ្នកជំនាញ និងមន្ដ្រីជំនាញជលផលក្នុងតំបន់ឥតឈប់ឈរ។ ទោះបីអ្នកស្រីជាស្ត្រីក៏ពិតមែន អ្នកស្រីនៅតែបន្ដរៀនពីបច្ចេកទេសចិញ្ចឹមត្រីនេះរហូត និឹងទទួលបានចំណេះដឹងថ្មីៗ ដើម្បីយកទៅអនុវត្ដន៍ខ្លួនឯងនិងចែករំែលកទៅកាន់អ្នកភូមិស្រុកផងដែរ៕

អត្ថបទដោយ៖​ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES