ពីជនអន្តោប្រវេសន៍ដែលគេស្អប់ខ្ពើម វិវត្តន៍ខ្លួនក្លាយជាជើងឯកកាយវប្បកម្ម មានក្រុមហ៊ុនតម្លៃរាប់ពាន់លានដុល្លារ

ព្រោះតែភ្លើងសង្រ្គាមនៅក្នុងប្រទេសអ៊ីរ៉ង់ Sam Bakhtiar និងម្តាយបានបង្ខំចិត្តរត់ភៀសខ្លួនពីប្រទេសកំណើតរបស់ខ្លួនមកកាន់ទឹកដីសហរដ្ឋអាមេរិកជាមួយលុយ៥០០ដុល្លារ។ការរស់នៅលើទឹកដីសហរដ្ឋអាមេរិកជាជនអន្តោប្រវេសន៍ បានធ្វើឲ្យ San Bakhtiar មានភាពលំបាកនឹងទទួលបានការស្អប់ខ្ពើមជាច្រើនពីមនុស្សជុំវិញខ្លួននៅឯសាលា។

យោងតាមការចុះផ្សាយរបស់សាព័ត៌មាន Entrepreneur បានឲ្យដឹងថា លោកបានចាកចេញពីប្រទេសកំណើតជាមួយម្តាយរបស់ខ្លួនកាលពីឆ្នាំ១៩៨៥ ដែលកាលនោះលោកមានវ័យទើបតែ១១ឆ្នាំប៉ុណ្ណោះ ហើយនៅពេលមកដល់ទឹកដីសហរដ្ឋអាមេរិកដំបូង លោកនឹងម្តាយលោកបានរស់នៅក្នុងផ្ទះជួលតូចមួយដែលគិតវាពិតជាលំបាកណាស់សម្រាប់លោក។

ក្រោយមកមិនយូរប៉ុន្មាន Bakhtiar ត្រូវបានបញ្ជូនទៅសាលារៀននៅក្នុងរដ្ឋមួយនៅលើទឹកដីសហរដ្ឋអាមេរិក។ការរៀនសូត្ររបស់លោមិនសូវជាល្អប៉ុន្មានទេ ដោយសារមិនទាន់ស៊ាំជាមួយនឹងទឹកដីថ្មីមួយនេះ ជាពិសេសលោកត្រូវបានប្តូរសាលាជាញឹកញាប់ ព្រោះតែលោកទទួលបានការស្អប់ខ្ពើមពីមិត្តរួមសាលារបស់លោក។នៅពេលសាលារៀបចំក្រុមកីឡាបាល់បោះម្តងៗBakhtiar មិនដែលមានឱកាសបានចូលរួមលេងនោះទេ ដោយសារតែរូបរាងកាយមិនសាកសមជាមួយកីឡាទាំងនោះ។​បើទោះជាលោកមិនបានលេងឲ្យក្រុមរបស់សាលាក៏ដោយ តែលោកបានងាកមកចាប់ផ្នែកកីឡាកាយវប្បកម្មជំនួសវិញ។

ត្រឹមវ័យ១៤ឆ្នាំលោក Sam Bakhtiar បានក្លាយជាជើងឯកលេខមួយក្នុងការប្រកួតកាយវប្បកម្ម និងទទួលបានពានរង្វាន់ជាច្រើនពីការប្រកួតកីឡាកាយវប្បកម្មរបស់លោក។រហូតមកដល់ឆ្នាំ២០០៧លោកបានសម្រេចចិត្តចូលិវត្តន៍ពីការងារជាកីឡាករកាយវប្បកម្មរបស់លោក ងាកមកបើអាជីវកម្មផ្ទាល់ខ្លួនមួយដែលមានតម្លៃដល់ទៅ១រយពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្នលោក Sam Bakhtiar គឺជាវេជ្ជបណ្ឌិតម្នាក់និងជាស្ថាបនិករបស់ The Camp Transformation Center និងជាអគ្គនាយកនៃក្រុមហ៊ុនអាហារបំប៉ន One Percent Nutritionថែមទៀតផង។លោកបានបន្តថាដោយសារការរើសអើងនិងភាពលំបាកបានធ្វើឲ្យលោកតស៊ូរហូតមានក្រុមហ៊ុនធំនឹងមានជីវិតល្អប្រសើរដូចពេលនេះ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES