កាន់តែធ្ងន់ធ្ងរហើយ ជើងហោះហើរនៅគ្រប់ប្រទេសលើពិភពលោក ចាប់ផ្តើមធ្លាក់ចុះជាលំដាប់ដោយសារតែកូរ៉ូណា

ក្រោយការរីករាលដាលនៃជំងឺកូរ៉ូណា បានធ្វើឱ្យមានបញ្ហាជាច្រើនកើតមានជាបន្តបន្ទាប់មិនថាតែក្នុងប្រទេសចិននោះទេ សូម្បីតែប្រទេសនៅជុំវិញពិភពលោកសុទ្ធតែមានបញ្ហាស្ទើរតែទាំងអស់។ក្នុងនោះមានបញ្ហាទាំងការបិទហាង ក្រុមហ៊ុនរកស៊ីខាត ក្ស័យធន់ជាដើម។ ហើយកាលពីពេលថ្មីៗនេះក៏មានក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសចិនបានប្រកាសឱ្យបុគ្គលិកបម្រើការងារប្រមាណជា ២៧០០០នាក់ ឈប់សម្រាកពីការងាររហូតបីសប្តាហ៍ ដោយសារតែការហោះហើរមានការថយចុះខ្លាំងពេក។

ហើយនៅពេលនេះស្ថានភាពកាន់តែធ្ងន់ធ្ងរទៅទៀត ដោយសារតែជើងហោះហើរលើដែនអាកាសកាន់តែមានការថយចុះសឹងតែគ្រប់ប្រទេសនៅលើពិភពលោក ដែលបញ្ហានេះបណ្តាមកពីវីរុសកូរ៉ូណានេះ។ក្នុងនោះអ្នកទេសចរអាស៊ីមានការភិតភ័យ រហូតសម្រេចចិត្តធ្វើការលុបជើងហោះហើររបស់ខ្លួនចោល ហើយស្នាក់នៅផ្ទះវិញ។

ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានពន្យាពេលហោះហើរទៅកាន់ប្រទេសផ្សេងៗដែលកំពុងតែមានការឆ្លងវីរុសកូរ៉ូណា ដែលប្រទេសទាំងនោះរួមមាន ប្រទេសថៃ ប្រទេសសឹង្ហបូរី ម៉ាឡេស៊ី វៀតណាម ហុងកុង តៃវ៉ាន់  អាមេរិក និងប្រទេសជប៉ុន។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏បានរាយការណ៍ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កូរ៉េបាននិយាយថាខ្លួនអាចនឹងលុបចោលជើងហោះហើរមួយចំនួនទៅកាន់ប្រទេសជប៉ុនពីព្រោះប្រជាជននៅទីនោះមានកំពុងតែទទួលការវាយប្រហារពីកូរ៉ូណា។ហើយជើងយន្តដែលបានផ្អាកដំណើរហោះហើរមកទល់ពេលនេះ មានប្រទេសថៃ ចិន កូរ៉េខាងត្បូង ជប៉ុន។ក្នុងនោះការលុបចោលការហោះហើរមានដល់ទៅ ២,៧៦២ នៅក្នុងអាកាសយានដ្ឋានសុវណ្ណភូមិចាប់តាំងពីថ្ងៃ ២៤ ខែមករា មកដល់ថ្ងៃទី១៣ កុម្ភៈនេះ៕

អត្ថបទដោយ ៖ សម្បត្តិ សុខឡាង

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES