តោះមកដឹងពីបច្ចេកទេសដាំដំឡូងបារាំង ឲ្យមានមើមច្រើនថែមទាំងមានគុណភាពល្អទៀត

 

ការជ្រើសរើសពូជ

  • ជ្រើសយកមើមពូជមានទម្ងន់ជាមធ្យមពី ២៥ ទៅ ៣០ ក្រាមដែលគ្មានដង្កូវជំងឺ។
  • មើមនីមួយៗយ៉ាងហោចណាស់ក៏មានពី ១ ទៅ ២ ពន្លក ប្រវែងរបស់ពន្លកពី ១ ទៅ ២ សង់ទីម៉ែត្រ។ 
  • ដាក់មើមពូជចំកណ្តាលរណ្តៅបង្វែរពន្លកអោយងើយឡើងលើ។

របៀបធ្វើដីសម្រាប់ដាំ

  • ជ្រើសរើសដីផុសដីល្បាយខ្សាច់ដីល្បាប់ជាដើម ត្រូវធ្វើដីអោយបានម៉ត់
  • លើករងទទឹងពី ១ ទៅ ១,២ ម៉ែត្រ កំពស់ពី ៣០ ទៅ ៣៥ សង់ទីម៉ែត្រ 
  • ចង្អូមរងទំហំពី ២៥ ទៅ ៣០ សង់ទីម៉ែត្រ
  • រងនីមួយៗបច្ចេកទេសដាំដំឡូងបារាំងសុវត្ថិភាពដាំជា ២ ជួរ គម្លាតពីជួរនីមួយៗពី ៣៥ ទៅ ៥៥ សង់ទីម៉ែត្រ។

របៀបដាក់ជី

  • ប្រើជីលាមកសត្វផ្អាប់អោយផុយរលួយមិនប្រើជីស្រស់។ 
  • ក្នុងមួយហិកតាៗ ដាក់ជីលាមកសត្វពី ១៥ ទៅ ២០ តោន ជីអ៊ុយរ៉េពី ១២០ ទៅ ១៥០ គីឡូក្រាមជីហ្វូស្វាតពី ៦០ ទៅ ៩០ គីឡូក្រាម ជីប៉ូតាស្យូម ពី ១០០ ទៅ ១២០ គីឡូក្រាម។ 
  • ដាក់ទ្រាប់បាតក្នុងរណ្តៅអោយអស់នូវជីលាមកសត្វ ជីហ្វូស្វាតនិង ១/៣ នៃជីប៉ូតាស្យូម ១/៤ នៃ ជីអ៊ុយរ៉េ។ 
  • ដាក់ជីលើកទី ១ ៖ បន្ទាប់ពីដាំបានពី ២០ ទៅ ២៥ ថ្ងៃដា ក់ ១/២ នៃ បរិមាណជីអ៊ុយរ៉េនិង ១/២ នៃបរិមាណជីប៉ូតាស្យូមដែលនៅសល់។ 
  • ការដាក់ជីលើកទី ២ ៖ បន្ទាប់ពីលើកទី ១ ប្រមាណ ១៥ ថៃគូបផ្សំនឹងលើកជើងរងអោយខ្ពស់ដាក់អស់ចំនួនជីអ៊ុយរ៉េនិងប៉ូតាស្យូមតែម្តង។

របៀបនៃការថែទាំ

  • បន្ទាប់ពីដាំបានពី ១៥ ទៅ ២០ ថ្ងៃគឺជួ្រយដីលើកទី ១ ជ្រួយអោយទូលាយជ្រៅ ហើយពូន គល់បន្ថើរៗ។ ជ្រួយដីលើកទី ២ បន្ទាប់ពីដាំបានពី ៣០ ទៅ ៣៥ ថ្ងៃ។
  • ក្នុងដំណាក់កាលលូតលាស់នៃដើមជាមធ្យម ១០ ថ្ងៃ ស្រោចចង្អូរម្តង។ 
  • ចំពោះដំណាក់កាលសំខាន់ទាំងឡាយត្រូវផ្គត់ផ្គង់ទឹកស្រោចស្រពអោយគ្រប់គ្រាន់ (បន្ទាប់ពីដាំបានពី ២៣ - ៣០, ៤០ - ៥០ និង ៦០ ថ្ងៃ)។ ក្រោយ៧០ ថ្ងៃគឺលែងស្រោចទឹក។

របៀបការពារកំចាត់ដង្កូវជំងឺ

  • ដំឡូងបារាំងច្រើនតែរងនូវជម្ងឺចង្រៃដូចជា ជំងឺរលួយដោយផ្សិត phytophthora ជំងឺបាក់តេរីស្រពោនស្លឹកជំងឺស្អុយរលួយ។ល។ ចំពោះជំងឺរលួយដោយផ្សិតគឺប្រើថ្នាំ Zineb 80WP, B ooc đô ១% ជំងឺបាក់តេរីស្រពោនស្លឹកត្រូវ អនុវត្តល្អនូវរបបដាំឆ្លាស់វេនដំណាំជំងឺស្អុយរលួយគប្បីចៀសវាងទុកអោយស្រែសើមខ្លាំងពេកជន់លិចអូសបន្លាយ ឧស្សាហ៍ជម្រះស្មៅ ប្រមែប្រមូលស្លឹកទុំចាស់ជាដើម។

ការប្រមូលផល

  • មុនពេលប្រមូលផលឈប់ស្រោចទឹកពី ៣ ទៅ ៤ សប្តាហ៍។ ភ្ជួរទម្លាក់ដីនៅគែមរងទាំងសង្ខាង ដកទាំងគុម្ពចៀសវាងដាច់រលាត់មើម៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES