បារាំងចង់បង្កើតក្រុមហ៊ុនជួសជុលយន្តហោះ និងបើកសាលាបណ្តុះបណ្តាលវិស័យអាកាសចរនៅកម្ពុជា

នៅក្នុងជំនួបពិភាក្សាការងាររវាងលោក​ ម៉ៅ​ហាវណ្ណាល់ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ជាមួយលោកស្រី លោកស្រី Nguyen Binh Eva ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា និងលោក Mr. Philippe BAUDRY ប្រធានកិច្ចការសេដ្ឋកិច្ចប្រចាំប្រទេសកម្ពុជា និងឡាវ នាព្រឹក​ថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ​២០១៩ នេះ ​ ភាគីបារាំង បានបង្ហាញបំណងក្នុងការបង្កើតក្រុមហ៊ុន ថែទាំ និងជុសជុលយន្ដ និងបើក​សាលា​បណ្តុះបណ្តាល​វិស័យ​អាកាស​ស៊ីវិល​នៅ​កម្ពុជា។ 

លោកស្រី Nguyen Binh Eva ឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរ ចំពោះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយមានការផ្តល់អាហារូបករណ៏ ពីប្រទេសបារាំង បានបញ្ជូន មន្ត្រី និងបានបញ្ចប់ការសិក្សា លើជំនាញឯកទេស គ្រប់គ្រងដឹកជញ្ជួនផ្លូវអាកាស កម្រិតក្រោយបរិញ្ញាបត្រ័ជាន់ខ្ពស់ ០១រូប នៅសាលាអាកាសចរជាតិ ENAC ប្រទេសបារាំង ក្នុងឆ្នាំ២០១២-២០១៣ និង០២ រូប ទើបបញ្ចប់ការសិក្សាក្នុងខែ កក្កដា ឆ្នាំ២០១៩ នេះ នៅសាលាអាកាសចរក្រុងហុងកុង ដែលមានកិច្ចសហប្រតិបត្តិការជាមួយ ENAC ។

ក្នុងនោះលោក ម៉ៅ ហាវណ្ណាល់ បានគួសបញ្ជាក់ពីកិច្ចសហប្រតិបត្តិល្អ រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអាជ្ញាធរអាកាសចរស៊ីវិលបារាំង និងបានថ្លែងអំណរគុណដល់ប្រទេសបារាំងដែលបានជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអាកាសចរស៊ីវិល នៅកម្ពុជា និងសំដែងនូវការគាំទ្រទាំងអស់ លើកិច្ចសហប្រតិបត្តិការទាំង០៥ចំនុចដែលបានពិភាក្សាខាងលើ សំដៅអភិវឌ្ឍវិស័យអាកាសចរឱ្យកាន់តែរីកចម្រើនថែមទៀត៕

 

ប្រភព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

 

 

 

USNews Logo

RELATED ARTICLES