ស្ថាបនិកPN Hub៖ បើកឱកាសរកស៊ីគ្រឿងសំអាងដ៏ល្អ ដល់អ្នកគ្មានដើមទុន មានតែគំនិត

ស្របពេលដែលវិស័យគ្រឿងសំអាង និងសម្ជស្សកំពុងរីកចម្រើនក្នុងទីផ្សារស្រុកខ្មែរ មានមនុស្សជាច្រើន ចាប់ផ្ដើមប្រឡូកក្នុងវិស័យនេះ ហើយក៏បានជោគជ័យយ៉ាងលឿនផងដែរ ពីព្រោះវាទើបមានការទទួលស្គាល់ពីមនុស្សទូទៅ ជាពិសេសទើបផុសផុលក្នុងផ្នត់គំនិតខ្មែរបានច្រើន។ ហើយផលប្រយោជន៍របស់ផលិតផលគ្រឿងសំអាង ទើបរីកសុះសាយខ្លាំង ដោយមានអ្នកយល់ពីគុណសម្បត្តិរបស់វា ហើយផ្គួបផ្សំនឹងកត្តាសេដ្ឋកិច្ចហិរញ្ញវត្ថុផងដែរ។

ក៏ប៉ុន្ដែ អ្នកខ្លះដែលមានចិត្តស្រលាញ់វិស័យនេះ មិនតិចទេដែលមិនទាន់សម្រេចបំណង ពីព្រោះគិតថាខ្លួនគ្មានដើមទុន និងមិនដឹងដើរតាមផ្លូវណាឱ្យប្រាកដនោះទេ។ ឆ្លៀតក្នុងឱកាសនេះ សហគ្រិនស្ត្រីវ័យក្មេងកញ្ញាឡឹប បញ្ញា អគ្គនាយិកា​ក្រុមហ៊ុន​PN Hub បានបើកឱកាសដ៏ល្អ សម្រាប់អ្នកចង់រកស៊ីវិស័យគ្រឿងសំអាង តែគ្មានដើមទុនគ្រប់គ្រាន់ឱ្យមានផ្លូវសម្រេចក្តីស្រមៃ។

ជាក់ស្ដែង សហគ្រិនស្ត្រីវ័យក្មេងកញ្ញា ឡឹប បញ្ញា អគ្គនាយិកាក្រុមហ៊ុន PN Hub Co.,LTD លើកឡើងថា ចង់រកស៊ីវិស័យគ្រឿងសំអាង បើចង់បើកធំតែម្ដង ឬមានផលិតផលជាយីហោផ្ទាល់ខ្លួន គឺត្រូវការប្រើដើមទុនច្រើនណាស់ ជាពិសេសគឺថ្លៃចំណាយច្រើនដំណាក់កាល ស៊ាំញាំ និងមិនងាយស្រួលទេ។ជាងនេះទៅ បើចាប់ផ្ដើមភ្លាមលោតទៅខ្លាំងពេក ក៏អាចបណ្ដាលឱ្យជួបហានិភ័យផងដែរ។

សហគ្រិនស្រ្តីរូបនេះក៏បានបន្ដទៀតថា ដោយឃើញពីភាពលំបាក និងកត្តាដើមទុនច្រើនពេក ក៏ធ្វើឱ្យខ្លួន នឹកឃើញពីវិធីសាស្រ្តមួយ ដែលអាចជួយដល់សហគ្រិនថ្មីៗដែលគ្មានដើមទុន អាចរកស៊ីជាមួយខ្លួនដោយងាយ ពោលគឺគ្រាន់តែព្យាយាម នឹងចេះទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីទិញផលិតផលរបស់ខ្លួន នោះនឹងទទួលបានកម្រៃជើងសារ ឬភាគរយ ហើយបើមានទឹកចិត្តស្រលាញ់ខ្លាំងទៀតផង នឹងធ្វើឱ្យខ្លួនមានការវិវត្តលឿននឹងឆាប់ជោគជ័យ ព្រមទាំងមានលទ្ធភាពបន្ដទៅមុខបាន ដោយមិនដឹងខ្លួន។

ស្រ្ដីក្លាហានរូបនេះក៏បានសង្កត់ធ្ងន់ថា ចាប់ផ្ដើមរកស៊ីរបៀបនេះ មានភាគរយច្រើននឹងជោគជ័យ ហើយមានតែពាក្យថាចំណេញ គ្មានហានិភ័យដែលខាតបង់ឡើយ ពោលគឺចំណាយទឹកចិត្ត ក្ដីស្រមៃ មិនប្រើលុយ សូម្បី១រៀល១សេនឡើយ។ហើយកាន់តែពិសេសទៀតនោះគឺ ក្រុមហ៊ុននឹងជួយជំរុញបន្ថែម ណែនាំផ្លូវដែលត្រូវ ដើម្បីទទួលជោគជ័យបានលឿន។

មិនត្រឹមតែប៉ុណ្ណោះ ផលិតផលរបស់ខ្លួនផ្ទាល់ ក៏ចុះបញ្ជីត្រឹមត្រូវ និងផលិតផលតាមច្បាប់កំណត់ផងដែរ ដូច្នេះអ្នកដែលរកស៊ីជាមួយក្រុមហ៊ុនផ្ទាល់​គ្មានអ្វីត្រូវបារម្ភច្រើនឡើយ ទីផ្សារក៏មានស្រាប់ គំនិតក៏ផ្ដល់ឱ្យ ទាមទារតែការតស៊ូ ទៅមុខជាមួយគ្នា ជាការស្រាច់។

អ្នកចង់រកស៊ីអាចចាប់ផ្តើមពីចំណុចខាងលើ ដើម្បីសន្សំដើមទុន បទពិសោធន៍ នៅពេលមានគ្រប់គ្រាន់ហើយ ឱកាសមកដល់ យើងអាចចេញរកស៊ីដោយខ្លួនឯងបាន។ ហើយវិស័យគ្រឿងសំអាង និងសម្ជស្សនេះ នៅតែរីកចម្រើនខ្លាំងទៅមុខបន្តទៀត ព្រោះប្រទេសយើងកាន់តែរីកចម្រើន បច្ចេកវិទ្យាទាន់សម័យ មនុស្សកាន់តែចង់ស្អាត ជំរុញឱ្យតម្រូវការមានកាន់តែច្រើន។

ហើយអ្វីដែលពិសេសនោះ សហគ្រិនស្ត្រីរូបនេះក៏បានចូលរួមប្រកួតប្រជែងកម្មវិធី«ប្រគល់ពាន់រង្វាន់សហគ្រិនឆ្នើម Successful CEO Award 2019» រៀបចំឡើង​ដោយក្រុមហ៊ុន​ Luxury Smile Beauty Group Cambodia Co., LTD រួមជាមួយ​នឹងក្រុមហ៊ុន​ដៃគូ​សហការ​ឧបត្ថម្ភជាច្រើនទៀត ក្រោម​អធិបតីភាពលោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋ​លេខាធិការក្រសួងសុខាភិបាល ដែលយ៉ាងខ្ពង់ខ្ពស់​ឯកឧត្តម​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៃប្រទេសកម្ពុជា។ កម្មវិធីនេះ នឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអន សែនសុខ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕

បើលោកអ្នកចាប់អារម្មណ៍អាចទំនាក់ទំនងក្រុមហ៊ុន PN Hub Co.,LTD លេខទូរស័ព្ទ៖ 098 95 95 68

អត្ថបទដោយ៖ នឹម ផានុន

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES