លោកចាង ប៊ុនលាង៖១សំនួរសួរបុគ្គលិក ធ្វើឲ្យក្រុមហ៊ុនមួយរីកចម្រើនបាន

ហាងកាហ្វេប្រោន បច្ចុប្បន្នជាយីហោក្នុងស្រុកឈរលំដាប់កំពូលរបស់ខ្មែរ ដែលបានមានទាញចំណាប់អារម្មណ៍ប្រជាជននិយមពិសារកាហ្វេឲ្យដឹងថា ផលិតផលខ្មែរក៏មានគុណភាព និងសេវាកម្មល្អប្រសើរអាចប្រកួតប្រជែងជាមួយយីហោល្បីៗដែរហូរចូលពីបរទេស។ លោកចាង ប៊ុនលាង និយាយនៅក្នុងវិឌីអូខ្លីមួយថា ក្រុមហ៊ុននេះរឹងមាំ និងរីកចម្រើនបានដោយសារតែមានបុគ្គលិក និងប្រព័ន្ធគ្រប់គ្រងការងារដែលធ្វើឲ្យរីកចម្រើនទៅជាមួយគ្នាបាន។

យ៉ាងណាមិញ ទាក់ទិននឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកនេះដែរ ស្ថាបនិករូបនេះលើកឡើងថា សំនួរ១សំខាន់ណាស់ សម្រាប់ក្រុមហ៊ុន ប្រសិនបើបុគ្គលិកឆ្លើយមិនចេញពេលភ្ញៀវ ឬក៏អ្នកគ្រប់គ្រងសួរនោះ ដំណើរការអាជីវកម្មពិតជាពិបាករីកចម្រើនទៅមុខណាស់។ សំនួរនោះគឺថា មូលហេតុអ្វីដែលជម្រុញឲ្យគាត់ធ្វើការនៅក្រុមហ៊ុននេះ?

ម្ចាស់ហាងកាហ្វេក្នុងស្រុករូបនេះបន្ថែមថា ប្រសិនបើបុគ្គលិកឆ្លើយនឹងសំនួរនេះបាន ហើយមានគោលដៅច្បាស់លាស់ នោះគាត់នឹងខំប្រឹងធ្វើការ ប៉ុន្តែផ្ទុយទៅវិញបើគាត់ ឆ្លើយមិនចេញ ដោយសារតែគាត់ធ្វើការដោយគ្មានគោលដៅ ច្បាស់ណាស់ថា នៅពេលគាត់ធ្វើដល់ពេលវេលាណាមួយ គាត់នឹងមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតនោះទេ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនមិនសូវរីកចម្រើន។

គួរជម្រាបថា កាហ្វេប្រោនបានបើកសេវាកម្មបម្រើភ្ញៀវ លើកដំបូង តាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលចូលរួមដោយសហស្ថាបនិកចំនួន៦រូប។ ហាង​កាហ្វេ​ក្នុង​ស្រុក​មួយ​នេះ​មាន​ទីតាំងជាង១០សាខា​នៅ​ភ្នំពេញ និងមួយ​សាខា​ទៀតនៅ​ក្នុងខេត្ត​សៀមរាប៕

 

អត្ថបទដោយ៖ VANNAK NOUN

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES