តើអ្វីទៅជាការវិនិយោគForex (រូបិយប័ណ្ណអន្តរជាតិ)?

Forex (Foreign Exchange Market) គឺជា ការទិញ លក់ និង ប្តូររូបិយប័ណ្ណអន្តរជាតិទៅវិញទៅមកនៅក្នុងតម្លៃជាក់ស្តែង ឬ ក្នុងតម្លៃដែលបានកំណត់ណាមួយ និងជាទម្រង់នៃវិនិយោគមួយបែបថ្មីសម្រាប់កម្ពុជា ប៉ុន្តែសម្រាប់បណ្តាប្រទេសជឿនលឿនផ្សេងទៀត ដូចជាជប៉ុន កូរ៉េ សិង្ហបុរី និងអាមេរិកជាដើម វាបានក្លាយជារឿងសាមញ្ញ វិនិយោគយ៉ាងជោគជាំដូចទៅនឹងអចលនទ្រព្យ និងវិស័យមូលបត្រអ៊ីចឹងដែរ។​

ការវិនិយោគក្នុងវិស័យ Forex អ្នកអាចនឹងទទួលបានផលចំណេញ ឫខាតទៅតាមគម្លាតថ្លៃនៃ​រូបិយប័ណ្ណឡើងចុះជាប្រចាំក្នុងរយៈពេលណាមួយ ហើយការវិនិយោគនេះត្រូវបានធ្វើឡើងដោយការទិញលក់រវាងរូបិយប័ណ្ណ២ផ្សេងគ្នា។ ឧទាហរណ៍ អ្នកត្រូវទិញលក់លុយដុល្លារធៀបនឹងលុយអូស្ត្រាលី ឫលុយជប៉ុនជាដើម។

បច្ចុប្បន្ន នៅកម្ពុជាមានក្រុមហ៊ុនជាច្រើនកំពុងផ្ដល់ការវិនិយោគក៏ដូចជាផ្ដល់ការប្រឹក្សាយោបល់ ជួញដូរលើរូបិយប័ណ្ណអន្តរជាតិ(Forex)នេះ  ក្នុងនោះក្រុមហ៊ុន​សមភាគីកណ្ដាលមានចំនួន៤គឺក្រុមហ៊ុន ខេមបូឌា ដេរីវ៉េទីវ អ៊ិចឆេង ឯ. ក ក្រុមហ៊ុន ភ្នំពេញ ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី ក្រុមហ៊ុន រ៉ូយ៉ាលហ្វាយនែនសល ខបោភើរេសិន និងក្រុមហ៊ុន ហ្គោលហ្វាយនេន គ្លូប៊ល អ៊ិនវេសម៉ិន។ នេះបើយោងតាមគេហទំព័រគណៈកម្មរធិការមូលបត្រកម្ពុជា, SECC។

ក្រៅពីនេះក៏មានក្រុមហ៊ុនឈ្មួញជើងសារ ឧបករណ៍ និស្សន្ទជាច្រើន ទៀតដែលកំពុង ផ្ដល់ការវិនិយោគក៏ដូជាផ្ដល់ប្រឹក្សាយោបល់ លើការ ជួញដូរលើឧបករណ៍ និស្សន្ទផងដែរ ដូចជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ. ក ក្រុមហ៊ុន រីកវីល យេផេន ក្រុមហ៊ុន អាល់ហ្វា ហ្គោល ភ្យូឈ័រ ក្រុមហ៊ុន ហ្គោលវែល ខាភីថល ក្រុមហ៊ុន ក្រុមហ៊ុន ស្កាយ ប្រេសឹស មេធល និងមានច្រើនក្រុមហ៊ុនផ្សេងៗជាច្រើនទៀតផងដែរ។

ជារួម ដើម្បីចៀសវាងហានិភ័យក្នុងការវិនិយោគ លោកអ្នកគួរចំណាយពេលសិក្សាស្វែងយល់ឲ្យបានជាក់ច្បាស់ជាមុន មុននឹងសម្រេចចិត្តវិនិយោគក្នុងវិស័យនេះ ប្រសិនបើអ្នកគ្មានជំនាញក្នុងវិស័យនេះ ហើយនៅតែបន្តទៅវិនិយោគដោយខ្លួនឯងទាំងគ្មានភាពច្បាស់លាស់ វាប្រៀបបាននឹងអ្នកកាន់លុយយកទៅបោះចោលអ៊ីចឹងដែរ៕

ចូលរួមវគ្គខ្លី “ក្លាយជាអ្នកវិនិយោគឆ្នើម” ផ្តោតលើការសិក្សាស្វែងយល់ពីការវិនិយោគទៅលើវិស័យធំចំនួន៤នៅកម្ពុជា។ ធ្វើនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភាព ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច។ បង្រៀនដោយលោក ម៉េង សុងហោរ ជាសហគ្រិន ជាវិនិយោគិន ជាអ្នកប្រឹក្សាចាប់ផ្តើមអាជីវកម្ម និងជាប្រធាននិពន្ធផ្នែកវិនិយោគនៅ Business Cambodia។

ទីតាំងអាគារ Business Cambodia ផ្សារសំណង់១២ ផ្ទះលេខAI21 ផ្លូវ២៦៥ លេខ: 010 755 987/ 096 550 13 01/ 017 53 9897.

 

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN 

 

USNews Logo

RELATED ARTICLES