គម្រោងវិនិយោគវីឡាលំហែរកាយបែបទំនើបជាលើកដំបូងនៅខេត្តកំពត បានប្រកាសសាងសង់ជាផ្លូវការ

រាជធានីភ្នំពេញៈគំរោងផ្ទះវីឡាលំហែរកាយលើកដំបូងFOREST HAMONYដែលស្ថិតនៅលើផ្ទៃដីរហូតដល់១៣ហិកតាបានចាប់ផ្តើមប្រកាសសាងសង់់ជាផ្លូវការហើយក្រោមការបោះទុនវិនិយោគទឹកប្រាក់១៨លានដុល្លារអាមេរិក។

FOREST HAMONY ស្ថិតនៅក្នុងភូមិផារីឃុំព្រៃថ្នងស្រុកទឹកឈូខេត្តកំពតនិងមានចម្ងាយត្រឹម១៨គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត។

គំរោង​ប្រកបដោយ​ប្រណីតភាព​នេះ​ បាន​និង​កំពុង​ជំរុញ​បន្ថែម​ទៀត​លើ​សក្តា​នុ​ពល​ដែល​មានស្រាប់​នៅក្នុង​ខេត្តកំពត​ ដែល​ជា​តំបន់​កំពុង​មានការ​វិនិយោគ​យ៉ាងច្រើន​លើ​លំនៅ​ដ្ឋាន​ និង​រមណីយដ្ឋាន​ទេសចរណ៍​ ប៉ុន្តែ​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​របស់​គំរោង​ Forest​ Hamony​ ជា​ស្ទីល​ថ្មី​មួយ​ ដែល​ផ្តល់​ឲ្យ​អ្នក​វិនិយោគ​ទទួល​បាន​ប្រាក់ចំណេញ​និង​សំរាប់​ការ​លំ​ហែរ​កំសាន្ត​ ប្រកប​ភាព​ស្រស់ស្រាយ​។យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមហ៊ុន​ Forest​ Hamony ​បាន​ឲ្យដឹង​ថា​ គំរោង​ Forest​ Hamony​ នឹង​មានផ្ទះ​វីឡា​លំ​ហែរ​ ដែល​សាងសង់​នៅ​ប្រប​នឹង​ជើង​ភ្នំ​តូច​ៗដែល​មាន​ទេសភាព​ស្រស់បំព្រង​ ជាមួយនឹង​បឹង​ទំហំ៤០០០ម៉ែត្រការ៉េ​ ដែល​ផ្តល់​ឲ្យ​នូវ​ខ្យល់អាកាស​បរិសុទ្ឋ​ ។

គំរោង​នេះ​មានផ្ទះ​សរុប​ចំនួន៩០​ ដោយ​ផ្ទះ​និ​មួយ​ៗមាន​អាងហែលទឹក​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ មាន​សួនច្បារ​ផ្ទាល់ខ្លួន​ ជាមួយ​ទំហំដី២៤គុណ​នឹង៣០ម៉ែត្រការ៉េ​។ដោយ​ផ្តោត​លើ​ការសម្រប​ខ្លួន​ ជាមួយនឹង​លក្ខខ័ណ្ឌ​ប្រែប្រួល​អាកាសធាតុ​ គំរោង​នេះ​ត្រូវ​បាន​ស្ថាបត្យករ​គូរ​ និង​សាងសង់​ឡើង​ដោយ​ឈរ​លើ​ភាព​បៃតង​ ដែល​ជួយ​សន្សំសំចៃ​អគ្គិសនី​ ដើម្បី​ធ្វើឲ្យ​អ្នក​រស់នៅ​មាន​ផាសុ​ខភាព​។

ផ្ទះ​នី​មួយ​ៗក្នុង​គំរោង​នេះ​ នឹង​សាងសង់​ឡើងលើ​ផ្ទៃដី​ធំ​ទូលាយ​ មា​នរ​បង​ព័ទ្ឋ​ជុំវិញ​ ​ដោយមាន​ទំហំ​ចាប់ពី៣៦០​ ទៅ៧២០ម៉ែត្រការ៉េ​ កំពស់២ជាន់​ និង​មានការ​រៀបចំ​សួនច្បារ​យ៉ាង​ស្រស់​ស្អាត​សំរាប់​ផ្ទះ​និ​មួយ​ៗ។ចំណែក​វីឡា​លំហែកាយ​វិញ​ ចាប់ផ្តើម​ពី​តម្លៃ១៧ម៉ឺន​ដុល្លារ​អាមេរិក​ដល់ជាង២២ម៉ឺនដុល្លារ ​ ហើយ​តម្លៃ​ផ្ទះ​និ​មួយ​ៗមាន​ភាព​ខុសគ្នា​ អាស្រ័យ​លើ​ទំហំដី​ ទីតាំង​ និង​រចនា​បទ​និ​មួយ​ៗ។បច្ចុប្បន្ន​ក្រុមហ៊ុន​ Forest​ Hamony​ បាន​និង​កំពុង​ទទួលការ​កក់​ប្រាក់​ពីអ​តិថិ​ជនប​ណ្តើរៗ​ហើយ​។

លោក​Saraj​ Shutton​ តួនាទីជាCOO of Century 21 Cambodia បាន​មានប្រសាសន៍​ឲ្យដឹងក្នុងពិធីសម្ភោធគំរោងកាលពីព្រឹកថ្ងៃទី៣០វិចិ្ឆកាកន្លងមកថា ខេត្តកំពតកំពុងមានការរីកចម្រើនខ្លាំងនិងមានសក្តានុពលជាច្រើនសំរាប់ការអភិវឌ្ឍលើវិស័យសំណង់និងអចលនទ្រព្យដោយសារខេត្តនេះមានភាពអំណោយផលមួយចំនួនដូចជាមានចម្ងាយជិតនឹងរាជធានីភ្នំពេញមានការកសាងហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរមានការសាងសង់កំពង់ផែទឹកជ្រៅធំមួយដែលជាកំពង់ផែធំមួយបន្ទាប់ពីក្រុងព្រះសីហនុ។

លោកបន្តថា “ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តកំពតមានឆន្ទៈយ៉ាងមុតមាំក្នុងការជួយជំរុញនិងសម្រួលការវិនិយោគនៅក្នុងខេត្តឲ្យមានភាពរីកចម្រើមនខ្លាំង”។លោកបន្តថា “ក្រៅពីមានសក្តានុពលលើទីតាំងភូមិសាស្រ្តហេដ្ឋារចនាសម្ព័ន្ឋវិស័យកសិកម្មរបស់ខេត្តក៏មានភាពល្បីល្បាញដូចជាម្រេចធូរ៉េនជាដើមពិសេសវិស័យទេសចរណ៍ក្នុងខេត្តក៏មានភាពរីកចម្រើនខ្លាំង”។

លោកច្រឹកសុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongនិងជាសហភាគហ៊ុនិកក្នុងគំរោងFOREST HAMONYបានសម្តែងភាពសប្បាយរីករាយដែលបានចូលរួមចំណែកវិនិយោគគំរោងនេះពិសេសជាការចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងខេត្តកំពតឲ្យកាន់់តែមានភាពរីកចម្រើនបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា “នេះជាគំរោងប្រវត្តិសាស្រ្តសំរាប់ខេត្តដែលនឹងជួយលើកកំពស់ការអភិវឌ្ឍក៏ដូចជាជំរុញឲ្យខេត្តកាន់តែមានភាពទាក់ទាញដោយសារគំរោងFOREST HAMONY សាងសង់ឡើងប្រកបដោយបទដ្ឋានអន្តរជាតិនិងផ្តោតលើការរស់នៅប្រកបដោយភាពបៃតងនិងការលំហែរប្រកបដោយស្តង់ដាអន្តរជាតិ”៕

អត្ថបទដោយ៖ ស៊ីវម៉េង

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES