តោះ!!! មកដឹងទិកនិករកស៊ីទាំង ៧យ៉ាង របស់ម្ចាស់ក្រុមហ៊ុនផលិតរថយន្ត Ford

ក្រុមងហ៊ុនFord ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមួយរបស់លោកBill Ford ដែលជាក្រុមហ៊ុនមួយក្នុងចំណោមយីហោររថយន្តល្បីៗនៅលើពិភពលោក។Ford Motorត្រូវបានគេដឹងថាជាយីហោរបស់រថយន្តដែលមានការច្នៃប្រឌិតខ្ពស់និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មរថយន្ត។ទោះបីជាមានការប្រកួតប្រជែងខ្ពស់ក៏ដោយក៏ក្រុមហ៊ុនFord នៅតែមានភាពឈានមុខគេដដែរ។ក្រុមហ៊ុននេះមានទីតាំងនៅទីក្រុងDearborn ដែលមានបុគ្គលិកបម្រើការប្រមាណជា២០២,០០០នាក់។ជារៀងរាល់ឆ្នាំក្រុមហ៊ុនអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារពីការលក់រថយន្តរបស់ខ្លួន។ភាពជោគជ័យដែលក្រុមហ៊ុនទទួលបានគឺដោយសារមានយុទ្ធសាស្រ្តជោគជ័យចំនួន៧ធំៗគឺ៖

១.រូបភាពម៉ាកនិងសមធម៌៖ក្រុមហ៊ុនFord ទទួលបាននូវស្លាកយីហោមួយដ៏រឹងមាំដែលជាម៉ាលរថយន្តមួយដែលផ្តោតទៅលើការច្នៃប្រឌិតជាមួយការគិតគួរពីសុវត្ថិភាពអ្នកដំណើរនិងគុណភាពផលិតផល។រូបភាពនៃស្លាកយីហោគឺជាកម្លាំងសំខាន់មួយនៅក្នុងឧស្សាហកម្មយានយន្តដែលអាចទាយយកប្រជាប្រិយភាពពីអតិថិជន។Fordត្រូវបានគេចាត់ទុកថាជាម៉ាកមួយដែលមានប្រជាប្រិយភាពបំផុតក្នុងទីផ្សារអាមេរិច។

២.សមត្ថភាពផលិតខ្លាំងនិងចង្វាក់ផ្គត់ផ្គង់៖ក្រុមហ៊ុនFordមានសមត្ថភាពខ្លាំងជាផលិតផលរឹងមាំនិងមានចង្វាក់ផ្គត់ផ្គង់ល្អ ទាំងនេះគឺជាចំណុចខ្លាំងសម្រាប់ក្រុមហ៊ុនផលិតយានយន្ត។យីហោនេះមានរោងចក្រផលិតចំនួន៦១នៅជុំវិញពិភពលោក។ក្នុងចំណោមនោះក៏មានទីតាំងនៅខាងជើង៨នៅអាមេរិចខាងត្បូង១៦នៅអឺរ៉ុប២នៅមជ្ឈឹមបូព៌ានិង៤នៅអាស៊ីប៉ាស៊ីហ្វិក។

៣.ផលប័ត្រផលិតផល៖ក្រុមហ៊ុនFordមានផលប័ត្រផលិតផលធំៗជាច្រើនរួមមាន រថយន្តប្រភេទSUV  រថយន្តដឹកទំនិញ និងរថយន្តប្រភេទស៊េរីទំនើ និងរថយន្តស្ព័រគ្រប់ប្រភេទ។ហើយគ្រប់រថយន្តគឺសុទ្ធតែមានផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលផ្តល់ជូនតាមរយៈក្រុមហ៊ុនLLC(Ford Credit)។

៤.ផ្តោតខ្លាំងទៅលើការច្នៃប្រឌិត៖ក្រុមហ៊ុនFordក៏បានរក្សាការផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើការច្នៃប្រឌិតផលិតផលរបស់ខ្លួន។កាលពីឆ្នាំ២០១៧ក្រុមហ៊ុនចំណាយដល់ទៅ៨ពាន់លានដុល្លាទៅលើការអភិវឌ្ឍន៍និងការស្រាវជ្រាវរបស់ខ្លួន។ទោះជាយ៉ាងណាក្រុមហ៊ុននៅតែខិតខំស្វែងរកនូវអ្វីៗដែលថ្មីហើយប្លែកជារៀងរាល់ឆ្នាំទោះបីជាត្រូវចំណាយដើមទុនច្រើនក៏ដោយ។

៥.ជំហររឹងមាំនៅក្នុងទីផ្សារអាមេរិចនិងចិន៖Fordនៅតែរក្សាជំហររឹងមាំទាំងទីផ្សារអាមេរិចនិងចិន។ទីផ្សារទាំងពីរនេះគឺជាទីផ្សារដ៏ពេញនិយមបំផុតសម្រាប់យីហើយានយន្តមួយនេះ។ទីផ្សារសហរដ្ឋអាមេរិចការលក់រថយន្តFordនៅតែមានភាពស៊ីសង្វាក់គ្នាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះដែលមានចំនួន២,៦លានគ្រឿងខណៈពេលដែលការលក់នៅទីផ្សារចិនមានការថយចុះពី១,៣លានគ្រឿងមកត្រឹម១,២លានគ្រឿងក៏ដោយ។

៦.តំណែងហិរញ្ញវត្ថុរឹងមាំ៖លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនFordមានការកើនឡើងជាប្រចាំក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនកើនឡើងពី១៤៩.៥៥៨លានដុល្លារក្នុងឆ្នាំ២០១៥ដល់១៥១.៨០០លានដុល្លារក្នុងឆ្នាំ២០១៦និងដល់១៥៦.៧៧៦លានដុល្លារនៅក្នុងឆ្នាំ២០១៧។

៧.មានសមត្ថភាពទីផ្សារខ្លាំង៖ការធ្វើទីផ្សារនិងយីហោខ្លាំងគឺជាចំណុចខ្លាំងរបស់ក្រុមហ៊ុនFordដែលនាំឲ្យមានការទទួលស្គាល់និងទទួលបានប្រជាប្រិយភាពខ្ពស់នៅក្នុងទីផ្សារសំខាន់ៗ។ក្រុមហ៊ុននេះក៏បានធ្វើការចំណាយប្រាក់សរុបយ៉ាងច្រើនលើទីផ្សារនិងការផ្សព្វផ្សាយផលិតផលនិងម៉ាករបស់ខ្លួនសម្រាប់ឆ្នាំ២០១៧មានចំនួន៤,១ពាន់លានដុល្លារ។

អត្ថបទដោយ ៖សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES