ព្រោះមូលហេតុនេះសោះ ធ្វើឱ្យភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងគំហុកជំរុញឱ្យម្ចាស់អាជីវកម្មជាច្រើនព្រួយបារម្ភ

ជាការពិត ម្ចាស់អាជីវកម្មទាំងតូច-ទាំងធំនៅតាមបណ្តាខេត្តដែលជាគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសកម្ពុជាដូចជាខេត្តសៀមរាប គឺកំពុងតែមានត្អូយត្អែរយ៉ាងខ្លាំង ចំពោះបញ្ហាដែលភ្ញៀវទេសចរមានការធ្លាក់ចុះយ៉ាងគំហុកបែបនេះ។

ម្ចាស់អាជីវកម្មតូច-ធំ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះថារយៈកាលប៉ុន្មានខែចុងក្រោយនេះគឺនូវមិនទាន់មានសញ្ញាណាដែលបង្ហាញថាចំនួនភ្ញៀវទេចរអាចនឹងកើនឡើងនោះទេ មិនថាតែភ្ញៀវទេសចរជាតិ ឬអន្តរជាតិនោះទេ។

ជាពិសេសនោះគឺ ភ្ញៀវទេសចរជនជាតិចិនដែលធ្លាប់តែឈរនៅលំដាប់លេខមួយ(ចំនួនច្រើន)នៅកម្ពុជា ហាក់មានការធ្លាក់ចុះខ្លាំងជាងគេ។ តើដោយសារតែមូលហេតុអ្វីទៅដែលបណ្តាលឱ្យភ្ញៀវទេសចរចិនធ្លាក់ចុះខ្លាំងបែបនេះ?

ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​ទេសចរ​ជនជាតិ​ចិន មិនមែន​កើត​មាន​តែ​នៅ​ទឹកដី​កម្ពុជា​នោះ​ទេ ជាក់ស្តែង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍ ដូច​ជា​ឥណ្ឌូ​នេ​ស៊ី ថៃ វៀតណាម និង​ហ្វី​លី​ពី​ន​ជាដើម គឺ​ភ្ញៀវ​ទេស​ចិន​ដែល​តែងតែ​ឈរ​លំដាប់​លេខ​១ នាំមុខ​ទេសចរ​ជនជាតិ​ដទៃ​ទៀត​បាន​កាត់​បន្ថយ​ការ​ដើរ​លំហែរ​កាយ​ហើយ​ស​ង្ងំ​នៅ​ក្នុងស្រុក​ចិន​របស់​ខ្លួន ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន​និង​អា​មេ​រិ​ក កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ចុះ​ខ្សោយ ។

បើយោង​តាម​របាយការណ៍ របស់​គ្រឹះស្ថាន​អង្គរ ដែល​ជា​ស្ថាប័ន​លក់​សំបុត្រ​ជូន​ភ្ញៀវ​បរទេស​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ​២០១៩​មក​ពោល​គឺ​ចាប់តាំងពី​ខែមករា​ឆ្នាំ ២០១៩​ដល់​ខែសីហា ឆ្នាំ ២០១៩​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ទស្សនា​តំបន់​អង្គរ​បាន​ធ្លាក់​ចុះ​រាល់​ខែ​ធៀប​នឹង​ឆ្នា ២០១៨ ហើយ​ក្នុង​នោះ​ដែរ ក្រសួងទេសចរណ៍​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នេះ​ដែរ ។

​ម៉្យាងវិញទៀត បើយោងតាមការសាកសួរតាមបណ្តាញសង្គម និងការបង្ហោះសាររបស់ម្ចាស់សណ្ឋាគារមួយចំនួននៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរហាក់ដូចជាកំពុងតែជះឥទ្ធិពលខ្លាំងដល់ការប្រកបរបរអាជីវកម្ម ព្រោះប្រសិនបើចំនួននៃភ្ញៀវទេសចរ នៅតែបន្តធ្លាក់ចុះបែបនេះទៀតគឺអាចធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួនបិទទ្វារ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES