អ្នករកស៊ីវិស័យម្ហូបអាហារ ត្រូវតែចាប់យកចំណុចទាំង ២ នេះ ដើម្បីដើរទាន់តម្រូវការភ្ញៀវសតវត្សទី២១

សព្វថ្ងៃនេះនៅប្រទេសកម្ពុជាសម្បូរទៅដោយភោជនីដ្ឋានជាច្រើនកន្លែងមិនថានៅក្នុងរាជធានីភ្នំពេញទេ ប៉ុន្តែតាមបណ្តាខេត្តក៏មានច្រើនផងដែរ ដើម្បីបំពេញតម្រូវការនិងសេវាកម្មផ្គត់ផ្គង់អោយមនុស្សទូទៅទទួលទានម្ហូបអាហារនិងភេសជ្ជ:ផងដែរ ប៉ុន្តែមានចំណុចមួយដែលម្ចាស់ហាងឫម្ចាស់ភោជនីដ្ឋានភាគច្រើនតែងតែមើលរំលង និងមិនបានគិតទៅលើចំណុចមួយដែលវាមានឥទ្ធិពលនិងជម្រុញអោយការលក់របស់អ្នកកាន់តែដាច់ ជាពិសេសនោះមានមនុស្សស្គាស់អាជីវកម្មរបស់យើងច្រើនជាងមុន ។ 

ពេលនេះ Business Cambodia លើកយកចំណុចសំខាន់ខ្លះៗដែលធ្វើអោយអ្នកលក់នៅស្រុកខ្មែរមួយចំនួនមានការផ្លាស់ប្តូរវិធីនៃការលក់របស់ខ្លួន ដើម្បីអោយការលក់កាន់តែដាច់ជាងមុន និងមានអ្នកស្គាល់កាន់តែច្រើនផងដែរ

១.ម្ចាស់ភោជនីយដ្ឋានគួតែបង្កើនសេវាកម្ម Take Away 

មា្ចស់ភោជនីដ្ឋានសព្វថ្ងៃនេះមើលរំលងចំណុចនេះក៏ដូចជាមិនបានសូម្បីតែគិត ប៉ុន្តែអ្នកភ្លេចគិតហើយថាវាពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់អោយភោជនីដ្ឋានឫសេវាកម្មម្ហូបអាហាររបស់អ្នកកាន់តែលក់ដាច់ជាងមុនផងដែរ។

តាមការដែលមើទៅជាក់ស្តែងមានហាងការហ្វេនិងភោជនីដ្ឋានមួយចំនួននៅពេលដែលភ្ញៀវទៅញាំនៅទីនោះ មានត្រឹមតែសេវាកម្មមួយប៉ុនណ្ណោះគឺញាំនៅកន្លែង មានន័យថាមិនអាចខ្ចប់យកទៅក្រៅឫយកទៅផ្ទះបានឡើយនេះជាបញ្ហាមួយដែលអាចអោយអតិថិជនបង្វែរចិត្តទៅទីញកន្លែងផ្សេងបានយ៉ាងងាយ ។ ដូច្នេះរឿងសំខាន់ដែលម្ចាស់ភោជនីដ្ឋានឫសេវាកម្មត្រូវតែគិតនោះគឺរៀបចំអោយមានទាំងពីរផ្នែកគឺញាំនៅកន្លែងនិងអាចខ្ចប់យកទៅក្រៅបាន ដែលទាំនេះនិងជួយបង្កើតការលក់របស់អ្នកកាន់តែកើនឡើងមួយកម្រិតទៀត ដែលម្ចាស់ហាងមួយចំនួនមិននិកស្មានដល់ឡើយ ។ 

២ ម្ចាស់ភោជនីដ្ឋានទាំងអស់ត្រូវតែប្រើប្រាស់សេវាកម្មApp

ម្ចាស់ហាងមួយចំនួនក៏មិនបានគិតត្រង់ចំណុចទីពីរនេះផងដែរ ដែលធ្វើអោយការលក់របស់ខ្លួនមានភាពយឺតយាវនិងលក់បានត្រឹមតែមួយផ្នែកជូនអតិថិជន មានន័យថាមា្ចស់ហាងមិនបានគិតដល់សេវាកម្មបញ្ជាទិញតាមអនឡាញឡើយ ។ ដូច្នេះរឿងសំខាន់ដែលម្ចាស់ហាងគ្រប់រូបត្រូវតែដឹងនិងធ្វើនោះគឺ ម្ចាស់ហាងត្រូវតែរៀបចំអោយមានការorderតាមប្រពន្ធ័អនឡាញដូជាAppជាដើម ម្ចាស់ហាងមួយចំនួនគួរតែស្វែងរក​Appមួយចំនួននៅស្រុកខ្មែរAppដែលកំពុងតែមានភាពល្បីល្បាញដូចជាAppNham24 ,Egets ,Khmer24 ជាដើម Appទាំងនេះជាសេវាកម្ម Deliveryហើយមានមនុស្សមិនតិចទេដែលស្គាល់វាថាជាApp Deliveryយ៉ាងលឿននៅរាជធានីភ្នំពេញ។ មួយវិញទៀតម្ចាស់ហាងឫភោជនីដ្ឋានត្រូវតែបង្កើនមុខម្ហូបថ្មីៗ អោយច្រើនហើយដាក់បញ្ចូលនៅក្នុងសេវាកម្មAppទាំងនោះ ដើម្បីអោយអតិថិជនបានស្គាល់និងធ្វើការorderបានយ៉ាងងាយដោយមិនចាំបាច់ញាំដល់កន្លែងភោជនីដ្ឋានឫហាងនោះឡើយហើយក៏បង្កើនការលក់របស់អ្នកអោយកាន់តែដាច់ជាងមុនផងដែរ ។ 

អត្ថបទដោយ: Heang Polite (Writer and sale of Business Cambodia) 

USNews Logo
Online

RELATED ARTICLES