Floyd មានលុយគរដូចភ្នំមិនមែនបានមកពីប្រដាល់មួយមុខឡើយ គាត់ក៏មានជំនួញមួយដ៏ធំផងដែរ

Floyd Mayweather គឺជាកីឡាករប្រដាល់ម្នាក់ដែលល្បីល្បាញ ហើយក៏ជាកីឡាករដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងឆ្នាំ២០១៩នេះ ។ បើតាមសារពត៌មានបរទេសបានបង្ហាញថា ទ្រព្យសម្បត្តិរបស់ Floyd បានកើនឡើងដល់ ៣៨០ លានដុល្លាសហរដ្ឋអាមេរិកឯណោះ ។ 

ប៉ុន្តែសាធារណៈភាគច្រើនដឹងត្រឹមថាកីឡាករ Floyd Mayweather មានអាជីពជាអ្នកប្រដាល់ ហើយចំណូលទាំងអស់បានមកពីការឡើងប្រដាល់របស់លោកតែប៉ុណ្ណោះ ។ តាមពិតមិនមែនដូចអ្វីដែលសាធារណៈជនភាគច្រើនគិតឡើយ គាត់មានអាជីវកម្មមួយដែលជាប្រភពចំណូលដ៏ធំសម្រាប់គាត់។

ក្រៅពីអាជីពប្រដាល់ Floyd Mayweather ក៏មានអាជីវកម្មមួយគឺបើកក្លិបប្រដាល់ ដែលមានឈ្មោះថា Mayweather Boxing Club ។ ក្លិបនេះមានទទួលបង្ហាត់ បង្រៀនដល់អ្នកដែលស្រលាញ់ផ្នែកប្រដាល់ និងចង់ក្លាយជាអ្នកប្រដាល់អាជីព ។ ក្លិបនេះហើយដែលមានទាញចំណូលដល់ Floyd យ៉ាងច្រើនធ្វើអោយគាត់អាចគ្រងតំណែងជាកីឡាករមានជាងគេក្នុងពិភពលោក ៕ 

អត្ថបទដោយ នេន សុធា (Leadership Editor) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES