វិស័យសំខាន់ៗ៥ ដែលរាជរដ្ឋាភិបាល ចង់ឃើញក្រុមហ៊ុនវិនិយោគិនជប៉ុន មករកស៊ីនៅកម្ពុជា

បើយោងតាមការចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅ ឯកត្តម សុខ ចិន្តាសោភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់គណៈប្រតិភូ​ និងជម្រានជូនគណៈប្រតិភូអំពីការវិវត្តសំខាន់ៗនៅកម្ពុជាដែលពាក់ព័ន្ធ​ ពីសក្តានុពលធុរកិច្ច និងការវិនិយោគ ​ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្របកដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវសក្តានុពលធុរកិច្ច និងការវិនិយោគនៅកម្ពុជា។

ជំនួបពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌ័នៃកាអនុវត្តនអុនស្សារណៈយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការជំរុញវិនិយោគ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះហត្ថលេខាជាមួយធនាគារ មីហ៊្សូហូ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ សំដៅជំរុញការវិនិយោគរបស់ជប៉ុនមកកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសហគ្រិនកម្ពុជា-ជប៉ុន។

ឆ្លើយតបនឹងសំណួរពីវិស័យដែលកម្ពុជាចង់ឃើញអ្នកវិនិយោគជប៉ុនធ្វើការវិនិយោគ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានជម្រាបជូនគណៈប្រតិភូ អំពីវិស័យអាទិភាពទាំង៥ដែលបានកំណត់នៅក្នុង គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥ ដល់ឆ្នាំ២០២៥ វិស័យទាំង៥នោះរួមមាន វិស័យកសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ ដែលក្រុមហ៊ុនជប៉ុនមានបច្ចេកវិទ្យានិងជំនាញ ខណៈដែលកម្ពុជាមានកសិផលដែលមានគុណភាពខ្ពស់៕

អត្ថបទ៖​Sreang Chandy 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES