ទឹកត្រីដបជ្រុងធ្លាប់លក់នៅខ្មែរ ពេលនេះវៀតណាមកែច្នៃលក់បានជាង ២១១.៥ លានដុល្លារក្នុងខែនេះ

យីហោទឹកត្រីដបជ្រុងមួយរបស់វៀតណាម កំពុងតែមានសំងំកើយលុយខ្លាំង ដោយទឹកត្រីមួយនេះក៏មាននៅក្នុងប្រទេសកម្ពុជាដែរ ហើយអាជីវកម្មមួយនេះបានវិវត្តិពីលក្ខណៈគ្រួសារ ក្លាយជា​ឧស្សាហកម្មធំមួយរបស់បប្រទេសវៀតណាម ដែលអាចរកចំណូលប្រចាំឆ្នាំបានរហូតដល់  ២១១.៥ លានដុល្លារគិតមកត្រឹមខែនេះ។ 

កាលពីថ្មីៗនេះ របាយការណ៍វៀតណាមមួយបានចុះថា ក្រុមហ៊ុន Masan ដែលជាក្រុមហ៊ុនមួយដែលបានផលិតផលទឹកត្រីដបជ្រុង កំពុងតែល្បីរន្ទឺមួយនៅក្នុងប្រទេសវៀតណាមហើយក្រុមហ៊ុនមួយនេះអាចរកចំនូលបានយ៉ាងច្រើនពីការលក់ទឹកត្រីដបជ្រុងនេះដែលអាចធ្វើអោយក្រុមហ៊ុនមួយនេះអាចរកចំណូលបានរហូតទៅដល់ ២១១.៥ លានដុល្លារដែលជាកម្រិតខ្ពស់បំផុតប្រចាំឆ្នាំ។

របាយការណ៍ដដែល បានលើកឡើងថា​មានប្រជាជនវៀតណាមមួយចំនួនបានយកទឹកត្រីដបជ្រុងនេះដាក់លក់នៅក្នុងទីផ្សារ ហើយទឹកត្រីដបជ្រុងនេះគឺកំពុងតែមានឈ្មោះបោះសម្លេងខ្លាំងមួយនៅក្នុងទីផ្សារវៀតណាមដែលក្នុងមួយឆ្នាំទឹកត្រីនេះអាចលក់ចេញរាប់រយដប ដែលធ្វើអោយប្រជាជនអាចរកចំណូលបានរហូតចាប់ពី ៦០ ទៅ ៦៥ លានដុល្លារក្នុងមួយខែ។

គួរបញ្ផាក់ផងដែរថា ប្រភេទទឹកត្រីដបជ្រុងនេះក៏មាននៅក្នុងស្រុកខ្មែរដែរ តែចំពោះប្រទេសវៀតណាមវិញគ្រប់បណ្តាលផ្សារធំៗគឺមានលក់ទឹកត្រីដបជ្រុងនេះជានិច្ ចទើបធ្វើអោយប្រទេសវៀតណាមអាចរកចំណូលបានច្រើនគួរសមផងដែរ។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ 

Adtag for Mobile Grow:-
Online

RELATED ARTICLES