មកស្គាល់ហ្រ្វេនឆាយខ្មែរ តែមួយគត់ធ្លាប់ចេញបើកនៅថៃ និងវៀតណាម

និយាយពីការនាំចេញទៅក្រៅស្រុក ផលិតផលខ្មែរមានច្រើនមែនទែន ដែលមានទីផ្សារ និងបាននាំចេញច្រើនមកហើយ ដូចជាអង្ករ ពោត ដំឡូង ផលិតផលកសិកម្ម និងកែច្នៃជាច្រើនមុខទៀត ប៉ុន្តែបើនិយាយពីការនាំចេញយីហោហ្រ្វេនឆាយវិញ ហាក់ដូចជាផ្ទុយស្រឡះតែម្តង ពោលគឺមិនទាន់មានយីហោក្នុងស្រុកណាអាចនាំចេញ និងឈរជើងបានយូរនៅទីផ្សារប្រទេសជិតខាងទាំងពីរនេះទេ។

Business Cambodia សូមលើកយីហោអាជីវកម្មមួយ ដែលធ្លាប់មានបទពិសោធន៍លក់ចេញក្រៅស្រុក ប៉ុន្តែសម្រេចចិត្តបោះបង់វិញ ដោយសារតែមិនអាចគ្រប់គ្រងបាន នោះគឺយីហោបោកអ៊ុតទំនើប ដែលធ្លាប់បានដំណើរការនៅប្រទេសថៃ និងវៀតណាម កាលពីប៉ុន្មានឆ្នាំមុន ក្រោយពីយីហោនេះពង្រីកខ្លួនយ៉ាងលឿននៅក្នុងស្រុករហូតដល់១៧០សាខានាពេលនោះ។

លោកហែម ហេម៉ា បានបង្ហើបថា គាត់ធ្លាប់អនុញ្ញាតិឲ្យអ្នកវិនិយោគថៃ និងវៀតណាម វិនិយោគលើយីហោហ្រ្វេនឆាយបោកគក់ដំបូងរបស់គាត់ ប៉ុន្តែការសហការនោះ មិនទទួលបានការជោគជ័យនោះទេ បើទោះបីជាសេវាកម្មនេះពេញនិយមខ្លាំងនៅប្រទេសទាំងនេះក៏ដោយ។

ក្រោយមកទើបគាត់សម្រេចចិត្តបើកយីហោយក្សាបោកគក់ ជាហ្រ្វេនឆាយខ្មែរសុទ្ធសាធ ហើយពង្រីកខ្លាំងនៅក្នុងស្រុក។ យ៉ាងណាក្តី បោកអ៊ុតទំនើបនឹងត្រូវពង្រីកឡើងវិញនាពេលខាងមុខ ស្របពេលដែលយក្សាមានសាខាយ៉ាងតិច១ពាន់២រយសាខារួចទៅហើយនៅក្នុងស្រុក៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES