តាមពិត អាហារខ្ចប់ស្លឹកឈើមានភ្លើងឆេះ ល្បីខ្លាំងនៅឥណ្ឌានោះ អាចព្យាបាលជំងឺច្រើនមុខអ៊ីចឹងសោះ

អ្នកប្រហែលជាដឹងហើយថា ប្រទេសឥណ្ឌាជាប្រទេសមួយដែលមានការទទួលទានអាហារប្លែកៗដែលប្រទេសផ្សេងៗនៅលើពិភពលោកសឹងតែគ្មានអ្នកណាមានដូច។ ហើយបច្ចុប្បន្នឥណ្ឌាមានអាហារប្លែកមួយប្រភេទដែលជាអាហារសម្រន់ ប្រើស្លឹកឈើខ្ចប់ជាមួយភ្លើងកំពុងឆាបឆេះក្តៅ មានឈ្មោះថា “Fire Paan”។ តទៅនេះ Business Cambodia នឹងនាំប្រិយមិត្តអ្នកអានទៅស្គាល់អ្នកបង្កើតយីហោ “Fire Paan” ទាំងអស់គ្នា។

Fire Paan ផ្តើមចេញពីអាហារសម្រន់មួយប្រភេទមានឈ្មោះថា ផាអាន គឺជាផ្នែកមួយនៃម្ហូបរបស់ឥណ្ឌាដែលមានតាំងពីសម័យយូរណាស់មកហើយ។ សព្វថ្ងៃនេះ អាហារប្រភេទនេះត្រូវបានគេលក់ជាច្រើនហូរហែរ នៅតាមតូបតូចៗ និងលក់តាមដងផ្លូវនានា ទូទាំងប្រទេសឥណ្ឌា។ ដោយការលក់មានការប្រកួតប្រជែងខ្លាំងពេក លោក ជុន នីឡា ដែលធ្លាប់ជាអ្នកលក់ ផាអាន ដែរនោះ បានច្នៃអាហារ ផាអាន ទៅជាអាហារថ្មីមួយផ្សេងទៀត មានឈ្មោះថា  Fire Paan ហើយអាហារញ៉ាំដោយភ្លើងកំពុងឆេះនេះ បានទាក់ទាញភ្ញៀវយ៉ាងច្រើន ស្ទើរមិនគួរឱ្យជឿ។ 

លោក ជុន នីឡា បានឱ្យដឹងថា Fire Paan ជាអាហារមួយប្រភេទ មានគ្រឿងផ្សំនិងគ្រឿងទេសធ្វើពីផ្លែឈើមួនហាប់ស្ងួតលាយជាមួយស្ករនិងឱសថក្នុងស្រុក ហើយគ្រឿងផ្សំផ្សេងទៀតត្រូវបានរុំដោយស្លឹកឈើ។ ហើយអាហារសម្រន់មួយនេះ អាចព្យាបាលជំងឺជាច្រើនប្រភេទរួមមានដូចជា៖ ជំងឺក្អក ផ្តាសាយ និងជំងឺឈឺក្បាលជាដើម ព្រោះអាហារមួយប្រភេទនេះ ត្រូវបានគេធ្វើការសម្លាប់មេរោគតាមការដុះខាត់ជាមួយថ្នាំសម្លាប់មេរោគផ្សេងៗ។ 

ម្ចាស់ហាងវ័យ ៤៨ឆ្នាំរូបនេះ បានបញ្ជាក់ដែរថា ផាអាន ឬ Fire Paan ត្រូវបានគេដុតឲ្យមានអណ្តាតភ្លើងរួចទើបធ្វើការបរិភោគជាមួយភ្លើងដែលកំពុងឆាបឆេះនោះ។ បើទោះបីជាអ្នកញ៉ាំបានដឹងហើយថា វាមានគ្រោះថ្នាក់បន្តិចមែន ប៉ុន្តែពួកគេនៅតែរីករាយនៅក្នុងការទទួលទានដដែល ព្រោះថាវាមើលពីខាងក្រៅទៅដូចជាក្តៅ តែនៅពេលដាក់ចូលមាត់ភ្លាម វានឹងត្រជាក់លែងក្តៅទៀតហើយ ៕ 

ទស្សនាវីដេអូខាងក្រោម៖ 

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES