អគ្គីភ័យនៅផ្សារឃ្លាំងរំសេវយប់មិញ បានខូចខាតតូបអាជីវករសរុប៤០

 

បើតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ​ករណីអគ្គិភ័យនៅក្នុងផ្សារឃ្លាំងរំសេវដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកបានធ្វើឲ្យមានការខូចខាតតូបរបស់អាជីវករសរុបចំនួន ៤០ តូប​។ ក្នុងនោះអាជ្ញាធរបានប្រើប្រាស់ឡានទឹករុប ២៦ គ្រឿង។

សូមជម្រាប់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២៣ និង២០នាទី យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ ០០:៣០នាទី ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌទួលគោក កំពុងធ្វើការ និងគ្រប់គ្រងទីកន្លែងកើតហេតុ និងការពារទ្រព្យសម្បត្តិបងប្អូនអាជីវករ៕

 

Image may contain: outdoor
Image may contain: 1 person, night
Image may contain: outdoor
Image may contain: 6 people, people smiling, people standing
Adtag for Mobile Grow:-
Online

RELATED ARTICLES