App ៣ គ្រប់គ្រងចំណូលចំណាយប្រចាំថ្ងៃរបស់អ្នក ការពារចាយលុយលើសខ្ទង់ចុងខែ

លុយសំខាន់នៅក្នុងការរស់នៅ​ ហើយបើមិនចេះគ្រប់គ្រងតាមដានលុយឱ្យ​ច្បាស់ទេ ប្រាកដ​ជាត្រូវ​ឈឺក្បាលដោយសារលុយជាក់ជាមិនខាន។ ប៉ុន្តែអរគុណដល់បច្ចេកវិទ្យា​ ការគ្រប់គ្រង តាមដាន រៀបចំគម្រោង​សម្រាប់លុយ មានសភាពងាយស្រួលជាងមុនឆ្ងាយណាស់។

ហេតុដូច្នេះក្នុងអត្ថបទនេះ​ Business Cambodia សូមណែរនាំ App ៣ជួយគ្រប់គ្រង​ចំណូលចំណាយអ្នកទាំងអស់គ្នា​ឱ្យ​ច្បាស់ជាងមុន ដើម្បីចៀស​វាង​ការចាយលុយលើសខ្ទង់។

១. Money Lover

ចំណុចពិសេស​ដ៏ល្អមួយរបស់ App មួយនេះគឺ អាចប្រើប្រាស់បានគ្រប់ទូរស័ព្ទកុំព្យូទ័រទាំងអស់ មិនថា iOSAndroid នោះទេ ឬបើកលើកុំព្យូទ័រ​នោះទេ។

App នេះស្រួលប្រើណាស់ ដោយ​យើងអាច​កត់លុយចូល​ភ្លាមៗពេលចាយបាន ដោយមិនបាច់បំពេញពត៌មានរញ៉េរញ៉ៃច្រើន ពោលនៅលើ App មានមុខងារ​ស្រាប់ៗឱ្យយើង​ជ្រើសតែម្ដង។

Apple Appstore: https://itunes.apple.com/app/apple-store/id486312413

Google Playstore: https://play.google.com/store/apps/details?id=com.bookmark.money

២. Mint

មិនសូវជាខុស​ពី App Money Lover នោះទេ​ Mint ជា App គ្រប់គ្រងហិរញ្ញវត្ថុ​មួយ​ស្រួលប្រើ ដោយមានផ្ទាំងប្រើប្រាស់​ងាយយល់។

​App នេះមានមុខងារជួយរំឮកយើង​ឱ្យបង់វិក្ក័យបត្រ​ផ្សេងៗចៀសវាង​ភ្លេច​ ខកថ្ងៃ ទទួលការពិន័យជាដើម ហើយ​រៀបចំ​របាយការណ៍ចំណូលចំណាយរបស់អ្នកជាក្រាប​ ស្រួលយល់ ស្រួលមើល។

Mint មានទាំងនៅលើ Appstore និង​ Google Playstore។

Apple Appstore: https://apps.apple.com/us/app/mint-personal-finance/id300238550

Google Playstore: https://play.google.com/store/apps/details?id=com.mint

៣. គ្រួសារខ្ញុំ-My Family

គ្រួសារខ្ញុំ-My Family ជាកម្មវិធីទូរស័ព្ទដៃមួយដែលបង្កើតឡើងដោយកូនខ្មែរ ទើបតែបញ្ចេញជាផ្លូវការក្នុងឆ្នាំនេះ ។ កម្មវិធីទូរស័ព្ទមួយនេះ នឹងជួយឲ្យអ្នកគ្រប់គ្រងចំណូល ចំណាយ ធ្វើរបាយការណ៍ផ្សេង ក៏ដូចជាធ្វើគម្រោងចំណាយផងដែរ ។ 

រាល់ការធ្វើបញ្ជីចំណាយ ចំណូលមួយក្នុង App នេះ វានឹងរៀបរាប់ប្រាប់អ្នកពីប្រភេទចំណាយ ចំណូលសំខាន់ ដោយមិនឲ្យអ្នកពិបាកអង្គុយគិតនាំតែឈឺក្បាលនោះទេ ។

ជាពិសេសគឺវាអាចដំណើរការបានជាភាសាខ្មែរ ហើយចុងបញ្ជប់នៃ App នេះវានឹងធ្វើរបាយការណ៍សរុបប្រាប់អ្នកពីបញ្ជី និងគម្រោងផ្សេងៗដែលអ្នកបានធ្វើ ។​ 

ក្រៅពីនេះអ្នកអាចបង្កើតគណនីដូច Facebook ដែរ ហើយអ្នកក៏អាចរៀនវគ្គខ្លីៗទាក់ទងនឹងការគ្រប់គ្រង់គ្រួសារផងដែរ ។ 

Apple Appstore: https://apps.apple.com/kh/app/my-family-skillful-parenting/id1132495196

អត្ថបទដោយ៖ ខុន សក្ក័ដា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES