ក្រុមជម្រើសជាតិកម្ពុជា បំបាក់ប៉ាគីស្ថានយ៉ាងដំណំ ធ្វើអោយកក្រើកសមរភូមិវាលស្មៅកាលពីយប់មិញ

កាលពីយប់មិញនេះក្រុមជម្រើសជាតិកម្ពុជា ជួបជាមួយជម្រើសជាតិ ប៉ាគីស្ថាន នៅក្នុង ការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers ។ ជាលទ្ធផលក្រុមជម្រើសជាតិកម្ពុជាបានវាយបំបាក់ប៉ាគីស្ថាន ដោយលទ្ធផល ២ទល់និង១ ។ 

ការប្រគួតយ៉ាងស្វិតស្វាញកាលពីរាត្រីកន្លងទៅនេះក្រុមប៉ាគីស្ថានបាននាំមុខ ១គ្រាប់ដោយសារតែបាល់ពិន័យប៉េណាំងទី ហើយចប់តង់ទី១ លទ្ធផលបណ្ណោះអាសន្ន ប៉ាគីស្ថាន ១ កម្ពុជា ០ ។ ប៉ុន្តែចូលទៅដល់តង់ទី ២ កម្ពុជាហាក់ដូចជាមានប្រៀប និងមានសន្ទុះជាងហើយក៏បានស៊ុតបញ្ចូលទីគ្រាប់ទី១តាមស្មើប៉ាគីស្ថាននៅនាទី ៦៤ ដោយកីឡាករ សេត រ៉ស៊ីប ។ ហើយនៅនាទី ទី ៨៩ កីឡាករកម្ពុជា រ៉ឹង​ ប៊ុនហៀង​ ស៊ុតបញ្ចូលទីគ្រាប់ទី២​នាំមុខប៉ាគីស្ថាន ២ទល់នឹង ១​ ។ 

នៅចុងបញ្ចប់នៃការប្រកួតលទ្ធផលផ្លូវការ កម្ពុជា ២ - ប៉ាគីស្ថាន ១ ។ លទ្ធផលនេះនាំអោយក្រុមជម្រើសជាតិកម្ពុជាយើងដែលបានយកជ័យជម្នះលើក្រុមប៉ាគីស្ថានទាំងពីរជើងហើយឆ្លងទៅជុំទីពីរវគ្គជម្រុះ ការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers! ។ 

អត្ថបទដោយ នេន សុធា (Leadership Writer) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES