តោះមកដឹងពីវិធីសាស្រ្ដចិញ្ចឹមកំពឹសក្នុងស្រះ ងាយស្រួលចិញ្ចឹម និងសម្បូរទីផ្សារ មានប៉ុន្មានក៏មិនសល់ដែរ

 

ខណៈដែលកំពឹសទន្លេកាន់តែពិបាករក អ្នកនេសាទរកបានតិចទៅៗ នោះវាបានជម្រុញឲ្យកំពឹសកាន់តែកើនឡើងជាបន្ទាប់។ កត្ដាទាំងនេះហើយដែលលោកអ្នកមិនគួរមើលរំលងរបរចិញ្ចឹមកំពិសនេះឡើយ ព្រោះវាសម្បូរទីផ្សារខ្លាំងណាស់។ ថ្ងៃនេះ Business Cambodia នឹងនាំលោកអ្នកទៅដឹងពីបច្ចេកទេសចិញ្ចឹមកំពិសក្នុងស្រះ ចំណាយដើមទុនតិច និងទទួលផលបានខ្ពស់។ ខាងក្រោមនេះជាបច្ចេកទេសចិញ្ចឹមកំពិស៖

១.ការរៀបចំស្រះសម្រាប់ចិញ្ចឹម

  • រៀបចំជីកស្រះមានជម្រៅ ៧០សង់ទីម៉ែត្រ ទទឹង ២ម៉ែត្រ និងបណ្តោយ ៤ម៉ែត្រ
  • ដាក់ក្រាលផ្ទាំងប្លាស្ទិច រួចដាក់ល្បាយដីលាយភក់បាតត្រពាំងកំរាស់ប្រមាណ ៥សង់ទីម៉ែត្រ។
  • ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨​​​​​ សង់ទីម៉ែត្រ ពីមាត់ស្រះ ដាក់ថ្នាំសម្លាប់មេរោគរួចទុកចោលប្រមាណ ៧-១០ថ្ងៃ។
  • ដាក់សារាយទឹកសាប ត្រកួន និងស្មៅចូលទៅក្នុងស្រះ

២.របៀបដាក់ចិញ្ចឹម

  • ដាក់ចិញ្ចឹមកំពឹសមេធំៗមានពងស្រាប់ប្រមាណ ៥០ កំពិស និងត្រូវលាយកំពឹសឈ្មោលខ្លះផង ដាក់ក្នុងអាងក្រៅរយៈពេល៥ថ្ងៃសិន រួចដាក់ចូលស្រះ
  • វិធីអាចពិនិត្យគឺ កំពឹសញីមានមាឌធំ និងមានពងជាប់នៅពោះ ឯកំពឹសឈ្មោលតូចៗ។

៣.របៀបផ្ដល់ចំណី

  • ស្ងោរពងទាចំនួន ២ គ្រាប់ រួចបំបែកវាជាបំណែកតូចៗ ហើយយកទៅក្នុងស្រះជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។
  • លោកអ្នកអាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។

៤.របៀបនៃការថែទាំ

  • បន្ទាប់ពីការឲ្យចំណីបានរយៈពេល ១ ខែ លោកត្រូវយកពិលចាំងមើលវានៅពេលយប់ថាវាមានពងឬនៅ។
  • ដើម្បីជួយឲ្យកំពឹសឆាប់មានពងគឺ លោកអ្នកត្រូវដាក់ឧបករណ៍ដែលអាចធ្វើឲ្យទឹកក្នុងស្រះនោះវិលចុះឡើងបា​រយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពឹសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។
  • ដើម្បីឲ្យកំពឹសឆាប់ធំធាត់យើងត្រូវលាយទឹក EM ២ ស្លាព្រាបាយ ស្ករងូ ២ ស្លាព្រាបាយ លាយជាមួយទឹក ១ លីត្ររក្សានៅកន្លែងម្លប់ចំនួន ១ អាទិត្យរួចចាក់ចូលស្រះ ដែលវាអាចជួយសម្លាប់មេរោគក្នុងស្រះនោះ ធ្វើឲ្យកំពឹសឆាប់ធំធាត់លឿន។

៥.ការប្រមូលផល

កំពឹសត្រូវការរយៈពេលប្រមាណ ១ ខែជាងទៅ ២ ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ ខែទើបអាចប្រមូលផលបាន៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES