នាយកដ្ឋានព័ត៌មានវិទ្យា ប្រាប់ពីវិធីកុំឱ្យគេលួចប្ដូរ Password Facebook យកគណនីបាត់

ជាទូរទៅក្នុងការ​ Log In ចូលប្រើ Facebook យើង​អាច​ធ្វើការ Log In បានច្រើនរបៀប ដូចជាការប្រើប្រាស់ Email លេខទូរស័ព្ទ ឬក៏វាយ Username ចូលតែម្ដង។

ប៉ុន្តែជាមួយគ្នានោះដែរ Username ជាពត៌មានសារធារណដែលធ្វើឱ្យជនខិលខូចដែលចង់ជ្រៀត​ជ្រែកចូលគណនីអាច​ធ្វើការ​លួច​យកបាន។

ហេតុដូចនេះដើម្បីការពារ នាយកដ្ឋាន​ពត៌មាន​វិទ្យា​នៃក្រសួង​មហាផ្ទៃបានប្រាប់ពីរបៀបក្នុងការ​បិទ​ការលួច​ប្ដូរលេខសម្ងាត់ដោយប្រើប្រាស់ Username ដោយប្រើវិធីសាស្ត្រ​ដូចខាងក្រោមនេះ៖

ដំណាក់កាលទី០១៖
ថតចម្លងឈ្មោះ Username របស់គណនី Facebook របស់អ្នក
- ចូលទៅកាន់ព័ត៌មានគណនីរបស់អ្នក “Your Profile Link” -> ចុចលើប៊ូតុង “Copy Link”
- ក្នុងតំណរភ្ជាប់ខាងលើ លប់https://www.facebook.com/ទុកតែ Username របស់អ្នក
ដំណាក់កាលទី០២៖
- បញ្ចូល Username របស់អ្នក ក្នុងផ្ទាំង Login -> ចុចលើ “Forgotten password?”
- អ្នកនឹងទទួលបានសារអុីម៉ែលពីក្រុមហ៊ុន Facebook
ដំណាក់កាលទី០៣៖
- ក្នុងសារអុីម៉ែលទទួលបានពីក្រុមហ៊ុន Facebook -> ចុចលើតំណរភ្ជាប់ “let us know”
- ចុចលើប៊ូតុង “Continue” -> ជ្រើសយក “Turn Off Reset for my Username”
- ជ្រើសរើសយក “Continue” ដើម្បីបញ្ចប់
បន្ទាប់ពីការកំណត់ខាងលើ រាល់ការប្តូរលេខសម្ងាត់មិនអាចប្រើប្រាស់ Username ដែលជាព័ត៌មានសាធារណ:ទៀតឡើយ ពោលគឺតាមរយ:អុីម៉ែល ឬលេខទូរស័ព្ទរបស់អ្នកប៉ុណ្ណោះ។
បញ្ជាក់៖ សូមរក្សាការសម្ងាត់អាសយដ្ឋានអុីម៉ែល និងលេខទូរស័ព្ទរបស់អ្នកឲ្យបានសម្ងាត់តាមដែលអាចធ្វើបាន។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

អត្ថបទដោយ៖ ខុន សក្ក័ដា

ចុច Like Page របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងបច្ចេកវិទ្យា​ផ្សេងៗបន្ថែមទៀត៖

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES