កសិករអ្នកខេត្ដកំពត រកចោលការងារក្នុងម៉ាសីុនត្រជាក់ មកដាំដើមខ្ទឹមរកចំណូលបានច្រើនទ្វេដង

 

របរដាំដើមខ្ទឹមបច្ចុប្បន្នកំពុងតែទីផ្សារខ្លាំង ហើយពេលខ្លះកសិករមិនទាន់ផ្គត់ផ្គង់ទីផ្សារបាននៅឡើយ។ វាការល្អដែលប្រជាកសិករគួរនាំគ្នាងាកមកដាំដំណាំដើមខ្ទឹម ដើម្បីជួួយលើកស្ទួយជីវភាពឲ្យកាន់តែប្រសើរឡើង និងចូលរួមចំណែកកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។

ជាក់ស្ដែង លោក ខៀវ ធឹម ជាអតីតបុគ្គលិកក្រុមហ៊ុន តែបានងាកមកចាបើអាជីពជាអ្នកដាំដើមវិញ។ លោកបានលើកឡើងថា មូលហេតុដែលលោកសម្រេចចិត្ដ ចាកចោលការងារក្រុមហ៊ុនធ្វើការក្នុងម៉ាស៊ីនត្រជាក់ ហើយមកចាប់អាជីពជាអ្នកដាំដើមខ្ទឹមដូច្នេះ ព្រោះការដោយសារតែលោកគិតថា ធ្វើការឲ្យគេគឹគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ គ្មានសេរីភាព ហើយប្រាក់ចំណូលក៏មានកម្រិត។ 

ដោយឡែកការប្រកបរបរដាំដំណាំខ្ទឹមនេះ វាមានសេរីភាព កាលណាលោកខំដាំឲ្យបានច្រើន ប្រាក់ចំណូលរបស់លោកគ៏ទទួលបានខ្ពស់ដូចគ្នា ក្រៅតែពីប្រាក់ចំណូលនិងសេរីភាពលោកនិងក្រុមគ្រួសារក៏មានពេលវេលាគ្រប់គ្រាន់ក្នុងការដាំដំណាំនិងបន្លែសុវត្ថិភាពផ្សេងៗទៀត ដើម្បីបរិភោគក្នុងគ្រួសារផងដែរ។

កសិករអ្នកខេត្ដកំពតរូបនេះបានបន្ដថា អ្វីដែលលោកបានលើកឡើងខាងលើ គឺមិនមែនអូសទាញឲ្យបងប្អូនរត់ចោលការងារ ហើយឲ្យមកប្រកបរបរកសិកម្មនោះទេ។ ប៉ុន្ដែដោយសារការងាយមកធ្វើកសិកម្មនេះ វាជាអ្វីដែលលោកស្រឡាញ់ និងជាចំណង់ចំណូលចិត្ដរបស់លោកតែម្ដង ហើយមិនប្រាកដអ្នកផ្សេងអាចធ្វើបាន និងមានចំណង់ចំណូលចិត្ដដូចរូបលោកឡើយ។

លោកបានបន្ថែមទៀតថា ដោយសារការដាំដើមខ្ទឹមរបស់លោកគឺមានលក្ខណៈអំណោយផល ពីមួួយពេលទៅមួួយពេល ហើយមួួយវិញទៀត ដោយសារតែការសហការជាមួួយនឹងអង្គការ សេដាក់ បានជួួយជម្រុញឲ្យដើមខ្ទឹមរបស់លោកសម្បូរទីផ្សារ និងលក់បានក្នុងតម្លៃសរម្យផងដែរ។

គួរបញ្ជាក់ដែរថា លោក ខៀវ ធឹម ក្រោយពីរូបលោកដាំខ្ទឹមបានផលល្អហើយ គឺលោកអាចរកចំណូលបានពី ៥០០ ដុល្លារទៅ ៦០០ ដុល្លារឯណោះ នេះគ្រាន់តែចំណូលដែលបានមកពីការដាំដើមប៉ុណ្ណោះ។ នៅប្រភពចំណូលផ្សេងៗទៀត ដូចជាការចិញ្ចឹមគោ ក្របី មាន់ ទា បន្ថែមទៀត៕

អត្ថបទដោយ៖ សារ ធូរ៉ា

Adtag for Mobile Grow:-
Online

RELATED ARTICLES