





ក្រោយពីល្បី Jumpy Jumpy នៅលើ Facebook មកមានមនុស្សជាច្រើនបាននាំគ្នាផុសព្រោងព្រាតពេញតែ Facebook និងមានខ្លះយល់ច្រឡំថាដើរខ្ជីលុយគេពេញទឹកពេញដីទៀតផងដែលនាំឲ្យចលាចលពី Newsfeed ។
ហើយខាងក្រោមនេះនឹងបញ្ជាក់បានថាអ្នកកំពុងតែប្រើប្រាស់ Facebook ខុសផ្លូវ ហើយងាយត្រូវចាញ់បោកត្រូវជនមិនស្គាល់ Hack យកគណនី ឬ បង្កជារឿងលើបណ្ដាញសង្គមដោយគ្មានមូលហេតុព្រោះតែការចេះលេង Facebook ស្ទើរៗទាំងនេះ ។
១. Jumpy Jumpy
វាជាហ្គេមមួយប្រភេទដែលធ្វើការ Challenge ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលមានរហូតដល់ Join Group ដើម្បីចែករំលែកព័ត៌មានទៀតផង ។ ហើយលើសពីនេះវាគ្រាន់តែហ្គេមធម្មតាទេ តែអ្វីដែលធ្វើឲ្យអ្នកមិនបានលេងខឹងនោះ គឺដោយសារតែ Caption ដែលបង្ហោះប៉ះពាល់ដល់សិទ្ធិបុគ្គលដោយគ្មានដឹងអ្វីសោះ ។
កុំចម្លែកចិត្ត ហ្គេមមួយនេះមានប្រភពចេញពីប្រទេសចិន បង្កើតមកទុកគ្រាន់តែ Challenge គ្នាប៉ុណ្ណោះ តែវាក៏ជាផលអវិជ្ជមានដល់អ្នកប្រើប្រាស់ដែរ ព្រោះតែវាគ្មានប្រភពដើមច្បាស់លាស់ នាំគ្នាចែកចាយតែឥតប្រយោជន៍ និង នាំឲ្យមនុស្សជាច្រើនឈឺក្បាលថែមទៀត ។
២. Instant Article
ទោះបី IA ជាការរកលុយនៅស្រុកយើងមែន ទោះបីវាមិនប៉ះពាល់មែន តែសម្រាប់លីងមកពីបរទេស សូមធ្វើការជៀសវាង ដោយសារតែលីងខ្លះ ប្រាប់ថាអ្នកឈ្នះរង្វាន់ ឬ បំពេញលេខកូដ Facebook ឬ Email ចូលដើម្បីបានលេង ដោយចុងក្រោយជូនដំណឹងត្រឹមថាអ្នកបំពេញមិនត្រឹមត្រូវ តែទិន្នន័យអ្នកទាំងអស់ត្រូវបានគេ Hack ផុស ។
៣. តំណរលីងរូបភាព
រូបដែលអាចគណនាពីអាយុដល់ពេលរៀបការ តើថ្ងៃមុខអ្នកនឹងក្លាយជាអ្វី តើអ្នកមានលុយប៉ុន្មាន និង តើសង្សាអ្នកជានរណាដើមនោះ ក៏ប៉ះពាល់ដែរ ព្រោះវាក៏គ្មានប្រភពបញ្ជាក់ថាវាមកណាឲ្យប្រាកដ ដែលយើងគ្រប់គ្នាឃើញគេលេងច្រើន ចេះតែចុចលេងតាមគេ ហើយចែករំលែកទៀត ដែលធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ ។
៤. តំណរលីងវីដេអូ
រាល់មានកម្មវិធីធំៗ ដូចជា ការប្រកួតបាល់ទាត់ ការប្រគុំតន្រ្ដីពិភពលោក ឬ ព្រឹត្តិការណ៍ផ្សេង អ្នកនឹងទទួលបានសារ ឬ ឃើញគេផុសនៅលើ គណនី YouTube , Facebook , Google Link ហើយថា អ្នកអាចភ្ជាប់តំណរលីងនេះដើម្បីអាចមើលបានដោយឥតគិតថ្លៃ ។
ចំណាំតែវាមិនមែននោះទេ ព្រោះពេលខ្លះគ្រាន់តែ Link ដែលគេដាក់ចង់បានទិន្នន័យអ្វីមួយពីអ្នកតែប៉ុណ្ណោះ ព្រោះទុកធ្វើការ Hack Date ឬ ចង់បានអ្វីមួយពីអ្នកជាដើម តែបើចង់មើលមែនអ្នកស្វែងរកប្រភពពិតប្រាកដដើម្បីការពារផង ។
គួរបញ្ចាក់ដែរថា ការបោកបញ្ឆោតតាមអ៊ីនធើណែតនេះ ត្រូវបានជនមិនស្គាល់ធ្វើស៊ីយើងរាល់គ្នាច្រើនណាស់ ជាពិសេសអ្នកដែលទើបប្រើប្រាស់ Facebook ថ្មីៗនេះតែម្ដង ជាពិសេសគឺ Jumpy Jumpy នេះតែម្ដង ទោះវាប៉ះពាល់ដល់ Facebook អ្នកក៏ដោយ តែវាធ្វើឲ្យអ្នកឈឺក្បាល ៕
អត្ថបទដោយ ៖ ឆាំ មករា