លុយឌីជីថល ចេញឆ្នាំក្រោយនេះតែ Facebook បែរជាមិនទាន់ដឹងថាអ្នកណាខ្លះអាចប្រើវាបាននៅឡើយ

លុយឌីជីថល របស់ Facebook ដែលមានឈ្មោះថា Libra នឹងត្រូវដាក់ដំណើរការជាផ្លូវការនៅឆ្នាំក្រោយនេះ ដោយមានការចូលរួមពីស្ថាប័ណចំនួន ២៧ លើពិភពលោក ពោលគឺលុយ Libra គឺជាសមាគមន៍មួយអញ្ចឹង។

ដោយសារ​ គិតថាលុយ​ឌីជីថល Libra របស់ Facebook អាចនឹងមិនមានសុវត្ថិភាព ឬក៏អាចបង្កហានិភ័យដល់អ្នកប្រើប្រាស់ The House Financial Service Committee ដែលជាស្ថាប័ណមានតួនាទីត្រួតពិនិត្យច្បាប់ហិរញ្ញវត្ថុអាមេរិក បានអញ្ជើញប្រធានផ្នែក Blockchain របស់ Facebook ចូលសវនាការដើម្បីស្រាយបំភ្លឺរឿងមួយចំនួនទាក់ទងនឹងលុយឌីជីថល Libra។

នៅក្នុងសវនាការ លោក David Marcus ប្រធានផ្នែក Blockchain របស់ Facebook ត្រូវបានគេសួរសំណួរថា” តើអ្នកណាខ្លះមានសិទ្ធអាចប្រើប្រាស់លុយឌីជីថល Libra របស់ Facebook?” ពេលនេះ លោក David Marcus ឆ្លើយថា យើងមិនទាន់សរសេរគោលការណ៍( policy) ថាតើអ្នកណាខ្លះអាចប្រើប្រាស់លុយនេះបាននោះឡើយ។ តាមពិតទៅ សវនាការ សួរបែបនេះ ព្រោះចង់ដឹងតើថា មនុស្សមួយចំនួន គ្មានសិទ្ធិប្រើប្រាស់ Facebook អាចប្រើប្រាស់លុយឌីជីថល បានដែរឬទេ ដូចជា លោក Louis Farrakhanនឹងលោក Milo Yiannopoulosគឺត្រូវបានហាមឃាត់មិនឲ្យមានសិទ្ធិប្រើប្រាស់ Facebook ឡើយ។ 

គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ លោក Donald Trump ប្រធានាធិបតី អាមេរិក ស្រាប់តែបង្ហោះសារត្អូញត្អែរដាក់មិនចេញចិត្តនឹងលុយឌីជីថល របស់ Facebook។​ លោកបង្ហោះនៅលើ គណនី Twitter ថា លោកមិនមែនជា fan លុយឌីជីថលនោះទេ ហើយលោកក៏បានផ្ដល់យោបល់ថា Facebook ប្រហែលត្រូវការអាជ្ញាបណ្ណដើម្បីប្រតិបត្តិការដូចជាធនាគារ បើចង់ដាក់ដំណើរការ លុយឌីជីថល Libra ជាផ្លូវការ។

ចំណែក លោក Mark Cuban សេដ្ឋីបច្ចេកវិទ្យា ថា លោមិនគាំទ្រនូវអ្វីដែល Facebook កំពុងធ្វើឡើយ ជាពិសេសគឹលុយឌីជីថលLibra នេះតែម្ដង ហើយលោកគិតថាវាជាកំហុសធំមួយ។​ ត្រង់ចំណុចនេះដែរ លោកបញ្ជាក់ថា លោកមិនសូវមានការព្រួយបារម្ភ ឥទ្ធិពលលុយឌីជីថល Facebook លើទីផ្សារអាមេរិកនោះទេ តែលោកមានការព្រួយបារម្ភចំពោះទីផ្សារសកល។​ 

លោកបានបន្តថាជាសកល ជាពិសេស នៅប្រទេសដែលមិនសូវមាននីតិរដ្ឋ រដ្ឋាភិបាលមិនមានស្ថិរភាព និងរូបិយប័ណ្ណនៃ ប្រទេសទាំងនោះមិនស្ថិរភាព អាចនឹងគ្រោះថ្នាក់។ ត្រង់នេះដែរលោកថា អាចនឹងមានបុគ្គលមានអំណាចខ្លាំងក្លានៅទ្វីបអាហ្វ្រិកនឹងមានការមិនសប្បាយចិត្តព្រោះពួកគេមិនអាចគ្រប់គ្រងរូបិយប័ណ្ណរបស់ពួកគេទៀតឡើយ ដែលនេះគឺឬសគល់នៃ បញ្ហានឹងចាប់ផ្ដើមមាន៕

អត្ថបទដោយ៖ ហុង 

USNews Logo
Online

RELATED ARTICLES