អ្នកចូលចិត្តលេង FaceApp ប្រយ័ត្នខ្លួនផង ពេលនេះ FBI កំពុងស៊ើបអង្កេតរឿងបង្ហោះរូបថតអ្នកប្រើប្រាស់ស្ងាត់ៗ

កម្មវិធីកែមុខមនុស្សដោយប្រើ AI ដែលកំពុងល្បីលើបណ្តាញសង្គមជាពិសេសអ្នកប្រើប្រាស់នៅកម្ពុជាយើងកំពុងផុសផុលប្រើតគ្នា ពេលនេះអ្នកបង្កើត App ត្រូវបានភ្នាក់ងារ FBI ហៅយកទៅសួរចម្លើយរឿង App នេះទាញយករូបថតអ្នកប្រើប្រាស់បង្ហោះចូល Cloud ដោយមិនមានការអនុញ្ញាតិពីម្ចាស់រូបថត ។

App មួយនេះកំពុងល្បីល្បាញខ្លាំងដោយសារវាចេះកែមុខមនុស្សទៅជាទម្រង់ផ្សេងៗដោយគ្រាន់តែ​ចុចមួយ Click តែប៉ុណ្ណោះ អ្វីដែលទាក់ទាញបំផុតនោះគឺអ្នកប្រើប្រាស់ភាគច្រើនបានកែមុខខ្លួនឯងទៅជាមនុស្សចាស់ ដែលមានវ័យលើសពេលបច្ចុប្បន្ន ៥០ ឆ្នាំ ។

FaceApp ត្រូវបានបង្កើតឡើងនៅប្រទេសរូស្ស៊ី ប៉ុន្តែបែរជាទុកទិន្នន័យនៅ Cloud អាមេរិក បើតាម Washington Post បានចុះផ្សាយថា ស្ថាបនិកលោក Chuck Schumer ត្រូវបានភ្នាក់ងារ FBI សាកសួរទាក់ទងនឹងបញ្ហាឯកជនភាពអ្នកប្រើប្រាស់ ។

ក្រុមអ្នកបង្កើតកម្មវិធីស្មាតហ្វូនមួយចំនួនបានលើកឡើងថា FaceApp បានបង្ហោះរូបអ្នកប្រើប្រាស់ចូលទៅ Cloud ដោយមិនមានការអនុញ្ញាតិ ក្នុងនោះ FaceApp បានឆ្លើយតបទៅកាន់ BBC News ថា​ ខ្លួនពិតជាបានទាញយករូបអ្នកប្រើប្រាស់ពិតមែន ប៉ុន្តែយកតែរូបភាពដែលគេបានដាក់ចូល App ដើម្បីកែមុខប៉ុណ្ណោះ ។

មានការលើកឡើងថា រូបភាពដែលបង្ហោះចូល Cloud នេះ ត្រូវបាន FaceApp ប្រើប្រាស់ដើម្បីបង្វឹកម៉ាស៊ីនទាក់ទងនឹងបច្ចេកវិទ្យា​Facial recognition ប៉ុន្តែ FaceApp ថា ខ្លួនមិនមានគោលបំណងបង្វឹក Facial recognition ទេ ការទាញយកទិន្នន័យទាំងអស់ប្រើសម្រាប់តែកែមុខប៉ុណ្ណោះ ។

ហេតុផលអ្វីបានជា FaceApp ត្រូវទាញយករូបអ្នកប្រើប្រាស់ចូល Cloud?

បើតាមការបកស្រាយរបស់ BBC បញ្ជាក់ថា នៅពេលដែលអ្នកដាក់រូបមួយសន្លឹក​ចូលទៅក្នុង App នេះ ពេលនោះ AI នឹងធ្វើស្រមៃនិងទស្សន៍ទាយពីមុខមាត់ក្រោយពេលកែឬនៅពេលអនាគតរបស់អ្នកថាតើវាមានទម្រង់បែបណា ដូចនេះមានន័យថា AI នឹងធ្វើការវិភាគគ្រប់រូបភាពរបស់អ្នកដើម្បីដឹងពីសណ្ឋានមុខរបស់អ្នក ។

រហូតមកដល់ពេលនេះគេមិនទាន់ដឹងថា FaceApp យកទិន្នន័យអ្នកប្រើប្រាស់ទៅធ្វើអ្វីខ្លះទេ គេគ្រាន់តែដឹងថា ទិន្នន័យរបស់អ្នកប្រើប្រាស់មួយភាគធំត្រូវបានផ្ទេរទៅឲ្យ Google ដើម្បីប្រើប្រាស់សម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្មជាមួយ Google Ads ក្នុងនោះ FaceApp បានប្រើប្រាស់ទិន្នន័យនេះសម្រាប់ទាញយកពាណិជ្ជកម្មពី Google Admob ។

ក្រុមហ៊ុន FaceApp បកស្រាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងបានបង្ហោះរូបភាពអ្នកប្រើប្រាស់ចូលទៅក្នុង Cloud ហេតុផលនោះគឺសម្រាប់ប្រើប្រាស់ដើម្បីត្រួតពិនិត្យដំណើរការរបស់ App ធ្វើយ៉ាងណាការពារអ្នកប្រើប្រាស់បង្ហោះរូបផ្ទួនៗចូលក្នុង App ពេលកំពុងកែរូបថត ក្នុងនោះរូបថតខ្លះត្រូវបានលុបចោលវិញបន្ទាប់ពី ៤៨ ម៉ោងក្រោយពេលបានទាញចូល Cloud” ។

ក្រៅពី FBI នៅមាន ការិយាល័យទទួលបន្ទុកព័ត៌មានអង់គ្លេសដែលកំពុងបង្ហាញក្តីព្រួយបារម្ភពីការផ្អើលឈូរឆរប្រើ App មួយនេះ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

USNews Logo
Online

RELATED ARTICLES