គេសង្ស័យច្រើនពេក ពេលនេះ FaceApp ចេញមុខបកស្រាយរឿងប្រមូលទិន្នន័យផ្ទៃមុខមនុស្ស

មួយរយៈចុងក្រោយនេះទំនោរនៃការប្រើប្រាស់​ App ស្កេន​ផ្ទៃមុខហើយ​បង្ហាញរូបភាពជាទម្រង់​រូបរាងពេលមនុស្សចាស់ទៅមានឈ្មោះថា FaceApp កំពុងតែមានការកើនឡើ​ងច្រើនមែនទែន សូម្បីតែនៅកម្ពុជាយើង​ក៏មានអ្នកប្រើប្រាស់មិនតិច​ដែរ។

ជាមួយនឹង​ការ​កំណើននៃអ្នកប្រើប្រាស់ដ៏លឿនរហ័សដូចភ្នែកបន្ទោលនេះ ធ្វើឱ្យមានការព្រួយបារម្ភជាច្រើនទាក់ទងទៅនឹង​បញ្ហា​ភាពឯកជន​របស់អ្នកប្រើប្រាស់ ហើយបើ​ខាង FBI របស់អាមេរិកវិញបានធ្វើការ​ព្រមានអ្នកប្រើប្រាស់ App នេះថាអាច​នឹង​បាត់បង់ភាពឯកជន​របស់ខ្លួន ដោយហេតុតែ App មួយនេះ​មានមូលដ្ឋាននៅប្រទេស​រុស្សី។

ក្រោយពីឃើញមានការ​លើកជាក្ដីបារម្ភ​កាន់តែច្រើនឡើង​ៗមក ពេលនេះខាង FaceApp បានធ្វើការ​អះអាង​ថាទិន្នន័យផ្ទៃមុខ​ដែលប្រមូលបាននឹង​មិនត្រូវ​បានស្តុកទុកយូរនោះទេ ហើយរូបដែលត្រូវ​បានបង្ហោះចូលទៅក្នុង App របស់ខ្លួនមានតែរូបដែលអ្នកប្រើប្រាស់​ធ្វើការជ្រើសរើសតែប៉ុណ្ណោះ ដោយ App មិនអាចធ្វើការ​ទាញយកទិន្នន័យតាមតែចិត្ត​នៅក្នុង​ទូរស័ព្ទនោះទេ។

ប៉ុន្តែ FaceApp ក៏បានពន្លយសម្ដីមកខ្លះដែរថា ខ្លួននឹង​ស្តុកទុករូបភាពដែលបង្ហោះចូលទៅ ប៉ុន្តែមិនមែនស្តុករហូតនោះទេ ដោយខាងក្រុមហ៊ុនអះអាង​ថាយ៉ាង​យូរបំផុ​ត ៤៨ម៉ោង​រូបភាពនឹង​ត្រូវ​លុបចេញពី Server ហើយ។

ជាមួយគ្នានេះផងដែរ ខាងក្រុមហ៊ុនអះអាងថា Server ដែលខ្លួនប្រើមិនស្ថិតនៅក្នុង​ប្រទេសរុស្សីនោះទេ ដោយ FaceApp បានប្រើប្រាស់ Server របស់ក្រុមហ៊ុនអាមេរិកដែរ គឺ Google Cloud និង Amazon គ្រាន់តែមិនដឹង​ទីតាំង Server នៅទីណានោះទេ។

ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែស្ងប់ចិត្ត​បន្ថែមទៀតនោះ ក្រុមហ៊ុនធ្វើការ​អះអាង​ថាអ្នកប្រើប្រាស់ FaceApp មិនត្រូវ​ការបង្កើត​គណនីអ្វីនោះទេ ធ្វើឱ្យ App មិនអាចកំណត់អត្តសញ្ញាណថារូបនោះជារបស់នរណាឱ្យជាក់លាក់នោះទេ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

USNews Logo
Online

RELATED ARTICLES