ក្រុមហ៊ុន EZECOM អបអរសាទរ អ្នកឧកញ៉ា គិត ម៉េង ជាប់ឆ្នោតប្រធានសភាពាណិជ្ជកម្មកម្ពុជាអាណត្តិថ្មី

រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជារាជធានីភ្នំពេញ ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤។ ជាលទ្ធផល អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ដឹកនាំសភាពាណិជ្ជកម្មអាណត្តិថ្មី ៣ឆ្នាំបន្តទៀត។

នៅក្នុងឱកាសដ៏រីករាយឧត្តុងឧត្តមនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន EZECOM សូមសម្តែងនូវការអបអរសារទរយ៉ាងក្លៀវក្លាបំផុត គោរពជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបន្តកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិថ្មី អាណត្តិទី៤។

តាមរយៈសារអបអរសាទរគោរពផ្ញើជូនអ្នកឧកញ៉ា គិត ម៉េង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន EZECOM ពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះអ្នកឧកញ៉ា ដែលបានជាប់ឆ្នោតធ្វើជាប្រធានសភាពាណិជ្ជកម្មកម្ពុជា សារជាថ្មី ដែលបានមកពីការបោះឆ្នោតគាំទ្រជាបន្តទៀតពីសំណាក់សមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះដែរ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន EZECOM សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីទាំងអស់ សូមជួបប្រទះតែសេច​ក្តីសុខ សុខភាពបរិបូរណ៍ និងប្រាជ្ញាឈ្លៀសវៃ ដើម្បីបន្តដឹកនាំក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិអោយកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES