អេង សារី៖ អតីតGMឆ្នើមប្រាប់ពីគន្លឹះក្នុងការក្លាយជាខ្លួនជាបុគ្គលិកឆ្នើមមេឱ្យតម្លៃបំផុត

អតីតអ្នកគ្រប់គ្រងទូទៅដ៏ឆ្នើមមួយរូបលោក អេង សារី ដែលបច្ចុប្បន្នជាម្ចាស់អាជីវកម្មភោជនីយដ្ឋានផ្ទាល់ខ្លួនមួយកន្លែងយីហោ ដំណាក់រាជសីហ៍ បានធ្វើការចែករំលែកនូវគន្លឹះនៃការអភិវឌ្ឍន៍ខ្លួនពីបុគ្គលិកធម្មតាឱ្យក្លាយជា GM ដែលទទួលបានការគោរពនិង​ឱ្យតម្លៃបំផុតពីមេ។​

១. រកឱ្យឃើញចំណុចខ្សោយរបស់មេ

លោក អេង សារី បានប្រសាសន៍នៅត្រង់ចំណុចនេះថា ដើម្បីអាចក្លាយខ្លួនជាបុគ្គលិកដ៏ឆ្នើមម្នាក់ បុគ្គលិកដែលមានភាពរីកចម្រើនជឿនលឿនម្នាក់ទាមទារឱ្យអ្នកទៅជាបុគ្គលិកដែលចេះដោះស្រាយបញ្ហារបស់មេ (ថៅកែ) ចេះសម្រាលការងារដែលមេអ្នកកំពុងព្រួយបារម្ភ និងទាល់គំនិត ដែលយើងរាប់ថាជាចំណុចខ្សោយរបស់គាត់។​

សំណួរដែលទាំងអស់គ្នាត្រូវសួរ តើមេរបស់អ្នកកំពុងព្រួយបារម្ភរឿងអ្វី តើអ្វីទៅជាចំណុចខ្សោយដែលមេរបស់អ្នកគិតច្រើនបំផុត និងកំពុងតែរិះរកវិធីដោះស្រាយ។ ប្រសិនបើអ្នកអាចជួយសម្រាលការងារទាំងនេះបាន អ្នកនឹងក្លាយជាបុគ្គលឆ្នើម លេចធ្លោ ឡើងទាំងប្រាក់ខែ ឡើងទាំងតួនាទី និងទទួលបានការគោរពខ្លាំងបំផុតពីមេរបស់អ្នក។​

២. ស្មោះត្រង់

ពាក្យពីរម៉ាត់ដ៏ខ្លីនេះសាមញ្ញណាស់ ប៉ុន្តែម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុនភាគច្រើននៅតែឈឺក្បាល នៅតែពិបាកចិត្ត រកមនុស្សស្មោះត្រង់បានមកដោយលំបាក ហើយមិនថាមេរបស់អ្នកជាមនុស្សចិត្តអាក្រក់ ឬចិត្តល្អនោះទេ គឺពួកគាត់តែប្រាថ្នាចង់បានមនុស្សស្មោះ បុគ្គលិកស្មោះត្រង់នឹងពួកគាត់។​

ហេតុនេះ ទោះជាលុយមួយកាក់មួយសេនក៏អ្នកមិនគួរកឹបកេងពីមេរបស់អ្នកដែរ។ ភាពស្មោះត្រង់ទាំងនេះ នឹងធ្វើឱ្យពួកគាត់កោតសសើរ គោរព ឱ្យតម្លៃ និងផ្តល់សេចក្តីទុកចិត្ត ប្រគល់ការងារតួនាទីសំខាន់ណាមួយដល់អ្នកជាប្រាកដ ឬអាចនឹងជ្រើសអ្នកជាដៃគូរកស៊ីយូរឆ្នាំជាមួយគ្នាក៏ថាបានដែរ។​

៣.លទ្ធផល

ចេះស្មោះត្រង់ ចេះដោះស្រាយបញ្ហាជូនមេរបស់អ្នកជារឿងគាប់ប្រសើរហើយ ហើយវានឹងរឹតតែវិសេសវិសាលថែមទៀតនៅពេលណាដែលអ្នកអាចសម្រេចលទ្ធផលជាវិជ្ជមានដល់មេរបស់អ្នក។​

អ្នកអាចគ្រប់គ្រងមេរបស់អ្នកបាន ស្នើសុំអ្វីក៏បាន និងមានតម្លៃបំផុតដែលមេអ្នកខ្វះមិនបាន គឺនៅពេលដែលអ្នកអាចសម្រេចសម្មិតផលដែលមេរបស់អ្នកប្រាថ្នា ដោះស្រាយបញ្ហារបស់មេអ្នកបានដោយមិនបាច់មានមេមកជ្រែងចង្កេះចង្អុលប្រាប់រាល់ថ្ងៃ៕

Facebook Page: Domnak Reachsey Restaurant - ដំណាក់រាជសីហ៍

 

អត្ថបទដោយ៖ MENG SONGHUA 

CEO PHSAR KHMER

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES