មហាសេដ្ឋី Elon Musk៖ ថាបើអ្នកធ្វើរឿងទាំង៦នេះរាល់ថ្ងៃ​ ទោះបីអ្នកចង់ក្រក៏ពិបាកដែរ

ភាពមានបានមិនមែនកើតឡើងដោយងាយៗហើយក៏មិនមែនកើតមកដោយឯងៗនោះដែរ  ប៉ុន្តែវាត្រូវបានកើតឡើងដោយសារទង្វើរតិចតួចរាល់ថ្ងៃរបស់អ្នក​ អាចជួយអ្នកសម្រេចជោគជ័យទទួលបានឱកាសស្វែងរកផ្លូវទៅកាន់ភាពមានបាន។តាមរយៈមេដឹកនាំដល់ល្បីល្បាញបំផុតរបស់ពិភពលោកគឺលោក Elon Musk បានប្រាប់ថាចំណុចសំខាន់គឺការរក្សាភាពអត់ធ្មត់និងការងារជាមួយការប្តេជ្ញាចិត្ត។ តទៅនេះគឺជារឿង៦យ៉ាងដែលអ្នកត្រូវធ្វើប្រសិនបើអ្នកចង់ទទួលបានជោគជ័យក្នុងជីវិតហើយគ្មានថ្ងៃក្រឡើយ៖

១.អានសៀវភៅ៖ការអានសៀវភៅគឺជារឿងមួយដែលល្អសម្រាប់បង្កើនការយល់ដឹងរបស់អ្នកបន្ថែមទៀត ជាពិសេសអ្នកអាចទទួលបានទស្សនៈមួយផ្សេងទៀតដើម្បីពង្រឹងសមត្ថភាពរបស់អ្នកក្លាយជាអ្នកដឹកនាំម្នាក់ប្រកបដោយប្រសិទ្ធិភាព។លោក Elon Musk បាននិយាយថា“ខ្ញុំធំឡើងជាមួយសៀវភៅ សៀវភៅជាឪពុកទីពីររបស់ខ្ញុំ”។

២.ចំណាយពេលទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន៖ប្រសិនបើអ្នកមិនចូលការនិយាយនៅតាមទីសាធារណៈឬកន្លែងដែលមានមនុស្សច្រើន តែអ្នកត្រូវតែមានទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញអ្នករាល់ថ្ងៃដើម្បីជួយកាត់បន្ថយភាពភ័យខ្លាចរបស់អ្នក។នៅពេលអ្នករឹងមាំហើយអ្នកនិងអាចដើរទៅរកភាពជោគជ័យបានជាមិនខាន។

៣.ទំលាក់ទូរស័ព្ទរួចចេញក្រៅស្វែងរកអ្វីថ្មី៖អ្នករាល់គ្នាចំណាយពេលប៉ុន្មានទៅលើទូរស័ព្ទរបស់អ្នកហើយអ្នកទទួលបានផលប្រយោជន៍អ្វីពីវាខ្លះ។ដល់ពេលដែលអ្នកត្រូវទុកទូរស័ព្ទរបស់អ្នកសិនហើយដើរមកមើលពិភពខាងក្រៅផ្ទាល់វិញហើយពេលនោះអ្នកប្រាកដជាទទួលបានគំនិតច្នៃប្រឌិតថ្មីនិងជួយបង្កើនជំនាញក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលអ្នកទទួលបានពីពិភពខាងក្រៅរបស់អ្នក។

៤.មានទំនុកចិត្ត៖ការទុកចិត្តទៅលើខ្លួនឯងជារឿងមួយដែលមនុស្សគ្រប់គ្នាត្រូវតែមានសម្រាប់ខ្លួនឯង។ទំនុកចិត្តលើខ្លួនឯងគឺជាថាមពលដែលជួយរុញច្រានខ្លួនឯងទៅរកភាពជោគជ័យ។

៥.ចេះជួយអ្នកដទៃ៖ភាពដែលចេះជួយអ្នកដទៃវាជារឿងល្អមួយសម្រាប់មនុស្សទូទៅ អ្នកធ្វើល្អនៅថ្ងៃនេះថ្ងៃក្រោយអ្នកនិងទទួលបានផលតបស្នងមកវិញ។

៦.ចេះអធ្យាស្រ័យ៖ការមិនប្រកាន់ទោសចំពោះកំហុសអ្វីមួយឬការមិនចងគំនុំជាមួយអ្នកដទៃជាភាបល្អត្រឹមត្រូវដែលធ្វើឲ្យមនុស្សទូទៅជាស្រឡាញ់និងចូលចិត្តអ្នកហើយពួកគេនិងជួយជ្រោមជ្រែងអ្នកទៅរកភាពជោគជ័យ៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES