មិនធម្មតា មហាសេដ្ឋី Elon Musk កំពុងសាកល្បងបច្ចេកទេសដាក់បន្ទះឈីបចូលខួរក្បាលមនុស្ស

កាលពីម្សិលមិញនេះ Business Insider បានចុះផ្សាយថា ក្រុមហ៊ុនអ្នកវិទ្យាសាស្ត្របានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Neuralink របស់មហាសេដ្ឋី Elon Musk ចេញសេចក្តីប្រកាសកាលពីខែមុនទាក់ទងនឹងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាថ្មីដើម្បីបញ្ចូលបន្ទះឈីបទៅក្នុងខួរក្បាលមនុស្ស ។

សេចក្តីប្រកាសនេះត្រូវបានចុះផ្សាយដំបូងលើវេបសាយ Bloomberg បង្ហាញពីបច្ចេកទេសថ្មីដែលត្រូវបានគេហៅថា sewing machine ជាម៉ាស៊ីនវះកាត់ខួរក្បាល ដែលមិនប៉ះពាល់ដល់សកម្មភាពរបស់ខួរក្បាល ។

ក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្តសាកល្បងលើសត្វកណ្តុរ និងជឿជាក់ថាវិធីសាស្ត្រនេះជាមធ្យោបាយថ្មីឆ្ពោះទៅកាន់បច្ចេកវិទ្យាneural interfaces មានន័យថា ខួរក្បាលរបស់មនុស្សអាចនឹងទាក់ទងទៅកាន់ប្រព័ន្ធកុំព្យូទ័រផ្សេងទៀតដោយផ្ទាល់ ឧទាហរណ៍ទាក់ទងជាមួយកុំព្យូទ័រដោយមិនបាច់មើលម៉ូនីទ័រ ។

ក្នុងការតេស្តនេះគេបានដកឆ្អឹងម្តងមួយពីខួរក្បាលសត្វកណ្តុរ និងបានដាក់បញ្ចូលខ្សែអេឡិចត្រូដ​តូចៗទន់ដែលបត់បែនបានបញ្ចូលទៅក្នុងខួរក្បាល ដោយភ្ជាប់ទៅកាន់បន្ទះសៀគ្វីនៅក្រោយក្បាលរបស់កណ្តុរ ហើយឧបករណ៍នេះនឹងធ្វើការកត់ត្រាព័ត៌មានផ្សេងៗរបសខួរក្បាលកណ្តុរ ។

បច្ចេកទេសនេះរំពឹងថានឹងក្លាយជាការពិតក្នុងដាក់បន្ទះឈីបចូលខួរក្បាលមនុស្ស  ប៉ុន្តែវាមិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ ខណៈដែលការធ្វើតេស្តនៅលើកណ្តុរក៏មិនទាន់ជោគជ័យ ១០០% ដែរ ។

គួរបញ្ជាក់ថា Neuralink ជាក្រុមហ៊ុនលាក់មុខមួយរបស់មហាសេដ្ឋី Elon Musk ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ និងមិនបានបញ្ចេញជាសាធារណៈទេ រហូតដល់ឆ្នាំ ២០១៧ ទស្សនាវដ្តី WJS បានរកឃើញថា Elon Musk ជាស្ថាបនិកក្រុមហ៊ុនវិទ្យាសាស្ត្រនេះ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

USNews Logo

RELATED ARTICLES