Elon Musk កំពុងក្តៅស្លឹកត្រចៀកដោយសារតែចំណាយ ២ពាន់លានដុល្លា គ្មានចំណេញមួយសេន

លោក Elon Musk គឺជា CEO របស់ក្រុមហ៊ុន Space X ក្រុមហ៊ុន Tesla និងក្រុមហ៊ុន Boring Company ដែលជាក្រុមហ៊ុនយក្សដ៏ធំប្រចាំពិភពលោក ។ ក្រុមហ៊ុន Space X គឺជាក្រុមហ៊ុនមួយដែលផ្តោតទៅលើការរុករក និងស្វែងយល់ពីអាវកាស ។ ចំណែកក្រុមហ៊ុន Tesla គឺជាក្រុមហ៊ុនមួយដែលបង្កើតរថយន្តដោយប្រើថាមពលអគ្គីសនី រីឯក្រុមហ៊ុន Boring Company គឺជាក្រុមហ៊ុនមួយដែលបង្កើតផ្លូវក្រោមដី និងផលិតរថយន្តបើកបរតាមរូងនៅក្រោមដី ។ 

ថ្មីត្បិតតែលោក Elon Musk រកស៊ីច្រើនមុខក៏ពិតមែន ប៉ុន្តែលោកមិនមែនសុទ្ធតែទទួលបានផលចំណេញគ្រប់ផ្នែកទាំងអស់នោះឡើយ ។ បើតាមស្ថិតិក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនរបស់លោកទាំងអស់គឺសុទ្ធតែទទួលបានផលចំណេញ លើកលែងតែក្រុមហ៊ុនមួយគឺ Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តប្រើថាមពលអគ្គីសនី បែរជាខាតបង់យ៉ាងធ្ងន់ធ្ងរទៅវិញ។ ស្ថិតិរបស់ក្រុមហ៊ុន Tesla ក៏បានបង្ហាញផលដែរថាកាលពីឆ្នាំ ២០១៨ លោក Elon Musk បានចំណាយដើមទុនរហូតទៅដល់ ២.៣ពាន់លានដុល្លាសហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់ទៅលើក្រុមហ៊ុននេះ ។ ប៉ុន្តែអ្វីធ្វើអោយលោកElon Musk ក្តៅស្លឹកត្រចៀកបំផុតនោះគឺ លោកគ្មានទទួលបានប្រាក់ចំណេញពីក្រុមហ៊ុននេះសូម្បីតែមួយកាក់មួយសេនឡើយ ។

នេះជាការខាតបង់មួយដ៏ធំសម្រាប់លោក ប៉ុន្តែការខាតបង់នេះប្រហែលជាមិនអូសបន្លាយពេលយូរឡើយ ដោយសារតែលោកកំពុងតែសម្រុកផលិតរថយន្តឡើងវិញដើម្បីស្តារ និងប្រមូលចំណូលចូលក្រុមហ៊ុន Tesla នេះអោយបានច្រើនទ្វេរដងថែមទៀតក្នុងឆ្នាំ ២០១៩ នេះ ។ 

អត្ថបទដោយ នេន សុធា (Leadership Writer)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES