របរថ្មីចែសដែលកសិករមិនគួរមើលរំលង! បច្ចេកទេសចិញ្ចឹមត្រីដំរីក្នុងស្រះងាយៗ ចាយពេលតិច បានផលច្រើន

 

១.របៀបរៀបចំស្រះសម្រាប់ចិញ្ចឹម

  • កន្លែងចិញ្ចឹមត្រី ត្រូវជ្រើសរើសនៅទីវាលស្រឡះ មិនលិចទឹកនៅរដូវវស្សា និងនៅក្បែរផ្ទះ ដើម្បីងាយស្រួលថែរក្សា
  • ទំហំស្រះទៅតាមចំណង់ចំណូលចិត្ដរបស់លោកអ្នក។ ឬជីករណ្តៅចិញ្ចឹមត្រី ទំហំ ២,៨ ម៉ែត្រ x ១,៦ម៉ែត្រ និងជម្រៅ ៧០ សង់ទីម៉ែត្រ
  • រណ្តៅជីកឱ្យមានជើងទេរ ដើម្បីកុំឱ្យបាក់ដី
  • ក្រាលកៅស៊ូបា្លស្ទិកក្នុងរណ្តៅ រួចដាក់ភក់ កម្រាស់ ១០ សង់ទីម៉ែត្រ
  • ត្រូវបញ្ចូលទឹកឱ្យពេញក្នុងរណ្តៅ ឬស្រះ
  • ដាក់សំបកកង់ឡានចាស់ៗក្នុងរណ្តៅចំនួន ១គូ ដើម្បីធ្វើជាជម្រកឱ្យត្រី

២.ការជ្រើសរើសពូជត្រី

  • ត្រូវជ្រើសរើសកូនត្រីដែលមិនត្រូវមានស្នាមដាច់រលាត់ ឬរបក ស្រកា និងគ្មានជំងឺ ឬដំបៅលើដងខ្លួន
  • ជ្រើសរើសទិញកូនត្រីពីអ្នកដាក់លប ទើបមានលក្ខណៈល្អជាងការនេសាទដោយឧបករណ៍ផ្សេងៗ

៣.តង់ស៊ីតង់ចិញ្ចឹម

កូនត្រីដែលដាក់ចិញ្ចឹមមានទំហំប៉ុនមេជើងមនុស្សចាស់។

៤.របៀបផ្ដល់ចំណី

  • ចំណីរបស់ត្រីដំរី មានដូចជា កន្ទក់ម៉ដ្ឋលាយជាមួយបាយ កំពិស កណ្តៀរ(តែចំណីដំបូងគឺ កណ្តៀរ និងកំពឹសរស់)។
  • ចំណីស្រស់ដូចជា កំពឹស គឺលែងក្នុងរណ្តៅចិញ្ចឹមត្រីតែម្តង
  • ចំណីផ្សំមានដូចជាបាយ ៣០ ភាគរយ បុកជាមួយកន្ទក់ម៉ដ្ឋ ៧០ភាគរយ ហើយពូតជាដុំប៉ុនផ្លែខ្វិត ដាក់ឲ្យត្រីស៊ី ២ដុំ ក្នុង១ថ្ងៃ ដាក់ឱ្យស៊ីជារៀងរាល់ថ្ងៃ ។ 
  • បន្ទាប់ពីពូតដុំ ចំណី បាយនិងកន្ទក់ អាចដាក់រាយក្នុងកញ្រ្ចែងពន្លិចក្នុងទឹកឱ្យត្រីស៊ី ។
  • នៅពេលដាក់ចំណី គួររៀបចំគោះចានជាសំឡេង ឱ្យត្រីចំណាំសំឡេង ដើម្បីឱ្យវាចេញមកស៊ីចំណី

៥.បៀបថែទាំ

  • ត្រូវផ្លាស់ប្តូរទឹក ១ដង ក្នុងមួយអាទិត្យ ដោយយកទឹកចាស់ចេញ ៣០ ភាគរយ ហើយថែមទឹកថ្មី ៣០ ភាគរយវិញ។ គួរបញ្ជាក់ដែរថា ការផ្លាស់ប្តូរនេះ ត្រូវធ្វើនៅក្នុងខែប្រាំង។
  • ពិនិត្យជុំវិញកន្លែងរណ្តៅ ក្រែងមានកណ្តុរកាយរូងនៅមាត់រណ្តៅ និងក្រែងមានពស់ចូលស៊ីត្រី
  • មិនត្រូវផ្លាស់ប្តូរសំបកកង់ឡាន ដែលដាក់ធ្វើជាជម្រកត្រី នៅក្នុងរណ្តៅនោះទេ ព្រោះវារំខានដល់ត្រី។

៦.ការប្រមូលផល

ក្រោយចិញ្ចឹមត្រីដំរីបានប្រមាណជា ៥ខែ ត្រីដំរីអាចលូតលាស់លឿនពី ៣០០ក្រាម ទៅ ៦០០ ក្រាម ក្នុងមួយក្បាល។ ដូច្នេះលោកអ្នកប្រមូលបានហើយ៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES